ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា៖ បញ្ហាយេនឌ័រនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការវិវឌ្ឍទៅមុខដោយសារតែគោលនយោ បាយចតុកោ ណរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់លើបញ្ហាស្ត្រី ទាំងនៅក្នុងសង្គម និងឆាកនយោបាយ ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែង ប្រាប់អ្នកសារព័ត៌មាន ខណៈលោកស្រី ចូលរួមក្នុងសិក្ខាសា លាបូកសរុបលទ្ធផល នៃការអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ២០១១–២០១៥ និងប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ២០១៨–២០២៣ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៧ នៅក្រសួងមហាផ្ទៃ។
លោកស្រីជូ ប៊ុនអេង បានបញ្ជាក់ថា៖ ដោយ សារ មានគោលនយោបាយជាតិចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាចែងពីលើកការកម្ពស់សិទ្ធិស្ត្រីបានធ្វើអោយការបញ្ជ្រាបវិស័យយេនឌ័រនៅក្នុងប្រទេសកម្ពុជាបានទៅដល់ស្ទើរតែគ្រប់ស្ថាប័នថា្នក់ក្រោយជាតិ និងថ្នាក់ជាតិ។ នេះសរបញ្ជាក់ថា បញ្ហាយេនឌ័រ កំពុងតែវិវឌ្ឍន៍ទៅមុខឥតឈប់ឈរដោយបច្ចុប្បន្នមានស្ត្រីកាន់ការងារធំៗជាច្រើននៅក្នុងស្ថាប័នជាតិ។
លោកស្រីបន្ថែមទៀតថា៖ បញ្ហាយេនឌ័រ មានកំណើតជារៀងរាល់ឆ្នាំ បើទោះបីមិនច្រើនយ៉ាងណាក្តី តែរដ្ឋាភិបាលមានមោទនភាពដោយសារតែកម្រិតនៃការចូលរួមរបស់ស្ត្រីនៅក្នុងតួនាទីថ្នាក់ដឹកនាំនៅតាមអង្គភាពជាតិ នយោបាយនិងឯកជនមានកើនឡើងឥតឈប់ឈរ។
លោកស្រី បញ្ជាក់ថា៖ សម្រាប់យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៅឆ្នាំបន្តទៀត ២០១៨–២០២៣ រដ្ឋាភិបាលនឹងខិតខំជំរុញស្ត្រីអោយមានសមត្ថភាពបន្ថែមដើម្បីកាន់តួនាទីធំៗក្នុងជួររដ្ឋាភិបាល និងកន្លែងមិនមានត្រូវដាក់អោយមានស្ត្រីចូលរួមអោយបានច្រើនក្នុងការដឹកនាំស្ថាប័នថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។
លោកស្រីបន្តថា៖ សម្រាប់យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៅឆ្នាំ ២០១៨–២០២៣ផងដែរក៏បានគិតគូពីការបោះបង់ការសិក្សារបស់ក្មេងស្ត្រីនៅតាមសាលារៀននៅទូទាំងប្រទេស ព្រោះបើក្មេងស្រីបោះបង់ចោលការសិក្សាច្រើនវាចជាក្តីបារម្មណ៍ខ្លាំងក្នុងលើកម្ពស់យេនឌែ ដូច្នេះសម្រាប់ឆ្នាំបន្ទាប់ក្រសួងស្ថាប័នពាក់ព័ន្ធនឹងចុះបញ្ជ្រាបនៅតាមមូលដ្ឋានអោយបានញឹកញាប់៕