សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ត​សាំ​យ៉ុង ដឹក​ឈើប្រណិត ត្រូវ​មន្ត្រី​បរិស្ថាន​ច​បង្ក្រាប​

​រថយន្ត​សាំ​យ៉ុង ដឹក​ឈើប្រណិត ត្រូវ​មន្ត្រី​បរិស្ថាន​ច​បង្ក្រាប​

ខេត្ត​មណ្ឌលគិរី​៖ រថយន្ត​សាំ​យ៉ុង​បង្កប់​ដឹក​ឈើប្រណិត​ខុសច្បាប់ ត្រូវបាន​មន្ត្រី​ជំនាញ នៃ​មន្ទីរ​បរិស្ថាន​បង្ក្រាប នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​នេះ នៅលើ​ដងផ្លូវ​ជាតិ​លេខ​76A​ស្ថិតនៅក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​ឃាត់​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង  ធ្វើការ​ឆែកឆេ​ក៏​ប្រទះ​ឃើញ​ឈើប្រណិត បង្កប់​នៅក្នុង​រថយន្ត​ជាច្រើន​ដុំ មន្ត្រី​ជំនាញ​បាន​នាំយក​មក​រក្សាទុក​នៅ​មន្ទី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​។

រថយន្ត​សាំ​យ៉ុង​ខាងលើ​ព័ណ​សំបកឳ​ឡឹក ពាក់​ស្លាក​លេខៈ​ភ្នំពេញ​2W-9154 ដោយ​លួច​បង្កប់​ឈើប្រណិត​ប្រភេទ​ឈើ​ធ្នង់​នៅក្នុង​រថយន្ត ដឹក​ចេញពី​ក្នុងភូមិ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា រត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​76A​ឆ្ពោះ​យកទៅលក់​អោយ​ឈ្មួញ​នៅ​ក្រៅ​ខេត្ត ។

បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បានអោយដឹងថា ឈើប្រណិត​ដែល​បង្កប់​នៅក្នុង​រថយន្ត​មាន​ចំនួនុ​ក្រំ​៦​ដុំ ស្មើរ​នឹង​០​មែត្រគិ​ប​១១១ ឈើ​ធ្នង់​៥៣​ដុំ​ស្មើរ​នឹង​១​មែត្រគិ​ប​០៧៤ ចំណែក​អ្នកបើកបរ​ដឹងខ្លួន​មុន​រត់គេចខ្លួន​បាត់​៕

 

Filed in: ព័ត៌មានជាតិ