សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នឹង​ទទួលយក​១​កៅអី​តំណាងរាស្ត្រ​ដែល​ដក​យក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​!

មេបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នឹង​ទទួលយក​១​កៅអី​តំណាងរាស្ត្រ​ដែល​ដក​យក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​!

ភ្នំពេញ ៖ ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​លោក ហួន រាជ​ចំរើន បាន​ប្រាប់​កាសែត​ថា គណបក្ស​របស់​លោក​នឹង​ទទួលយក​ការបែងចែក​អាសនៈ​នៅ​រដ្ឋសភា ដែល​យក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយពេល​ត្រូវ​រំលាយ មក​បែងចែក​ឲ្យ​គណបក្សនយោបាយ​ដែល​បាន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៣​។

លោក ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​ថ្លែង​ប្រាប់​រស្មី​កម្ពុជា មូលហេតុ​ដែល​លោក​មិន​ជំទាស់ ព្រោះ​លោក​មើលឃើញថា ព្រោះ​យើង​ទាំងអស់គ្នា​ចូលរួម​ក្នុង​សម្ព័ន្ធ​នយោបាយ​ដើម្បី​ស្ថាបនា និង​អភិវឌ្ឍន៍​ជាតិ យើង​មិនមែន​ចូល​ក្នុង​នយោបាយ​ដើម្បី​សម្លាប់​ជាតិ​ខ្លួន​ទេ​។ នៅក្នុង​ល្គឹក​ដែល​រាជរដ្ឋាភិបាល​ចាំបាច់​អនុវត្ត​នីតិរដ្ឋ ក្នុងករណី​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ចាំបាច់​ឲ្យមាន​គណបក្សប្រឆាំង​ស្របទៅនិង​រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល​កំណត់​បែង​ចែង​ក​អាសនៈ​មក​ឲ្យ​គណបក្ស​តូចៗ នេះ​គឺជា​ឆន្ទៈ​មួយ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល ដែល​យើងទាំងអស់គ្នា​ជា​បក្ស​តូចៗ គួរតែ​ចូលរួម​ស្ថាបនា និង​អភិ​វ ឌ្ឍ​ន៍​ជាតិ​ជាមួយ​រាជរដ្ឋាភិបាល​ឲ្យស្រប​ទៅ​នឹង​លទ្ធិប្រជាធិបតេយ្យ​។

​ប្រសិនបើ​យើង​មិន​ទទួល​ធ្វើពហិកា​មិន​ទទួលយក​ការបែងចែក​អាសនៈ​នេះ គឺ​យើង​មិន​គោរព​នីតិរដ្ឋ ហេតុ​អី​បានជា​យើង​និយាយថា មិន​គោរព​នីតិរដ្ឋ ព្រោះ​រដ្ឋ​បាន​កំណត់​ឲ្យ​បក្ស​តូចៗ ដែល​មាន​អាសនៈ​ក្នុង​ការបែងចែក​សម័យ​បោះឆ្នោត​២០១៣ នៅពេលណា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូល​សភា ឬ​ត្រូវ​បាន​រំលាយ សម្លេង​ត្រូវ​បែងចែក​មក​បក្ស​ទាំង​៥​។ បើ​យើង​ធ្វើ​នយោបាយ​ដើម្បី​អភិវឌ្ឍន៍​ជាតិ ត្រូវតែ​ចូលរួម​អភិវឌ្ឍន៍​ជាតិ ចូលរួម​នយោបាយ​ជាមួយ​រាជរដ្ឋាភិបាល ទើប​អាច​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ពី​វិបត្តិ​សេដ្ឋកិច្ច​។​

​លោក ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បញ្ជាក់ថា បើ​យើង​ទាំងអស់គ្នា​ធ្វើពហិកា​មិន​ចូល ប្រៀប​បី​ជា​យើង​កំពុង​សម្លាប់​រាជរដ្ឋាភិបាល​ខ្លួនឯង ជាពិសេស​គឺ​បំផ្លាញ​ឆន្ទៈ​រាស្ត្រ ដែល​គាំទ្រ​អ្នក​នយោបាយ​ទាំងអស់ឲ្យ​មាន​នៅ​ឆាក​នយោបាយ​សភា​។

សូម​បញ្ជាក់​ផង​ដែរ​ថា នា​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧​នេះ រដ្ឋ​សភា​កម្ពុជា​ដែល​មាន​តែ​សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​លើកដៃ​អនុម័ត​ច្បាប់ វិសោធនកម្ម​ច្បាប់ ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្សនយោបាយ និង​ការបែងចែក​អាសនៈ ជា​ឯកច្ឆ័ន្ទ ដោយ​សំឡេង​៦៧​សំឡេង នៃ​ចំនួន​សមាជិក​សភា​សរុប ដោយ​គ្មាន​វត្ត​មាន​បក្សប្រឆាំង​។​តាម​សេណារីយោ​គណបក្ស​ដែល​ត្រូវ​ទទួលបាន​ក្រោយពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ខាង​គណបក្ស​ហ្វុន​ប៉ិចឮ​ថា​បាន​៤១​ជើង​ម៉ា​។

គណបក្ស​សម្ពន្ធ​ប្រជាធិបតេយ្យ​បាន​៥​។​គណបក្ស​ខ្មែរ​ឈប់​ក្រ​បាន​៦​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទទួលបាន​១​ជើង​ម៉ា​។​តែ​ក្រៅពី​គណបក្ស​ហ្វុនស៊ិនប៉ិច​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​កំពុង​តែ​ក្រ​ដេកចាំ​ទទួល​យកជ័យ​ភណ្ឌ័​ឮ​ថា​គណបក្ស​សម្ពន្ធ័​ប្រជា​ធិបតេយ្យ្រ​បស់​លោក​ខឹម​វាសនា​និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​របស់លោក​ក្រវាញ​ដា​រ៉​ន​ប្រកាស​មិន​ទទួលយក​ទេ​!​។​បើ​ចឹង​មានន័យ​ថា​ជើងម៉ា​សល់​បាន​ទៅលើ​គណបក្ស​ប្រជាជន​?!​។​យ៉ាងណា​ចាំ​មើល​មើលថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ពេលណា​?​។

 

Filed in: ព័ត៌មានជាតិ