សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៥-២០១៦ វិទ្យាល័យ​ព្រះមុនីវង្ស​

បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៥-២០១៦ វិទ្យាល័យ​ព្រះមុនីវង្ស​

ខេត្ត​បាត់ដំបង ៖ ក្នុង​សារលិខិត សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយក​ថ្មី​មន្ត្រី​នៃ ព្រះរាជា​ណ​ចក្រ​កម្ពុជា ថ្លែង​ក្នុង​ឪ​កាស បើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៥-២០១៦ ដែល អាន​ដោយ​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​២០១៥-២០១៦ នៅ​វិទ្យាល័យ​ព្រះមុនីវង្ស កាលពី​ថ្ងៃ​ទី​០១ ខែ​វិឆ្ឆិកា បានបញ្ជាក់​ថា ថ្ងៃទី​០១ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៥ នេះ ជា​ថ្ងៃ​ដែល​មាន​អត្ថន័យ យ៉ាង​ជ្រាលជ្រៅ​បំផុត​សម្រាប់​វិស័យ​អប់រំ សិក្សា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពីព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៥-២០១៦ ដែល​ជា​ការបើក​ទំព័រ​ឆ្នាំ​សិក្សា​ថ្មី ផ្តល់​ឪ​កាស​សម្រាប់ សិស្សានុសិស្ស និស្សិត ដែលជា កុលបុត្រ​កុលធីតា របស់​យើង​បាន​បន្ត​ការសិក្សា​រៀនសូត្រ ទៅ​ថ្នាក់ខ្ពស់​បន្តទៀត និង​ជា​ថ្ងៃ ផ្តើម​ជីវិត​សិក្សា​ដំបូង របស់​កុមារ​ដែល​ទើប​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន​។​

​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ ក្នុង​បុព្វហេតុ​លើក កំពស់​វប្បធម៌​ស្រលាញ់​ការសិក្សា រំលឹក​ដាស់តឿន​កុលបុត្រ​កុលធីតា​ខ្មែរ​ឲ្យបាន​យល់​ថា ចំណេះវិជ្ជា​គឺជា​ទ្រព្យ ដ៏​មាន​តម្លៃ​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន និង​ជួយ​រំលឹក​តម្កើង កិត្យានុភាព ភាព ថ្លៃថ្នូរ​របស់​មនុស្ស និង​ការរស់នៅ​ប្រកបដោយ​សុខដុមរមនា​។​

​ជា​ការពិត​ការសិក្សា​រៀនសូត្រ ត្រូវតែ​អនុវត្ត​ជានិច្ច ពេញ​មួយ​ជីវិត​សម្រាប់​បុគ្គល​ម្នាក់ៗ ហើយ​ការងារ​អប់រំ​ជា​ការ​មួយ តម្រូវឲ្យ​មាន​ការបន្ត លើកកម្ពស់ និង​អភិវឌ្ឍន៍​គ្មាន​ទីបញ្ចប់ ដើម្បី​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស ឲ្យ​ប្រកបដោយ​គុណភាព ទេពកោសល្យ​ផលិតភាព សក្តានុពល មាន​សីលធម៌ គុណធម៌ ដែល​និង​រួមចំណែក​សម្រាប់​ការអភិវឌ្ឍន៍ សង្គម សេដ្ខកិច្ចជាតិ ឲ្យមាន​ការរីកចំរើន​ប្រកប​ដោយ​វីរភាព​។​

​ក្នុង​ស្មារតី​នេះ​ខ្ញុំ​ព្រះករុណា​ខ្ញុំ សូម​អំពាវនាវ​ឲ្យ​ជនរួមជាតិ​យើង​ទាំងអស់ ចូល​នាំគ្នា យក​កូនចៅ​មក​ចុះឈ្មោះ​ចូល​រៀន ក្នុង​ដើម​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ ឲ្យបាន​គ្រប់​គ្នា ក្នុងនោះ ដែល​សូម​ឲ្យ​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ជួយ​សម្របសម្រួល ជម្រុញ​លើក ទឹកចិត្ត​និង​ផ្តល់​លទ្ធភាព​ជូន​ដល់​ពួកគេ​ឲ្យបាន​ចូលរៀន និង​រៀន​បាន​ចប់​កម្រិតសិក្សា​មូលដ្ឋាន ឲ្យបាន​៩​ឆ្នាំ​យ៉ាងតិច​។ ជួ​មួយ​និង​ការខិតខំ​ប្រឹងប្រែង និង​ប្តេជ្ញាចិត្ត​ខ្ពស់​បន្ថែមទៀត របស់​យើងទាំងអស់គ្នា​លើ​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​នេះ ខ្ញុំព្រះករុណាខ្ញុំ មាន​សង្ឃឹម​យ៉ាង​មុខ មាំ​ថា កម្ពុជា និង​អាច​សម្រេចបាន នូវ​សមិទ្ធិផល​ថ្មីៗ​ច្រើន​ទៀត​ទាំង​បរិមាណ និង​គុណភាព ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ ឆ្លើយតប​និង​ចក្ខុវិស័យ រយៈពេល​វែង​របស់ខ្លួន ពិសេស​សម្រច បាន​នូវ​គោ​ដៅ​របស់​យើង ដែល​យើង​បាន​ប្តេជ្ញាចិត្ត​ថា មិន​ទុក​ឲ្យ​កូនចៅ​យើង​ណា​ម្នាក់​ស្ថិត នៅក្រៅ ឬ​មិន​បាន​ទទួល​សេវា​អប់រំ​ឡើយ ៕​

 

2015_11_06a (5) 2015_11_06a (6) 2015_11_06a (7)

Filed in: ព័ត៌មានជាតិ