សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក​ញ្ញ​នី​ម៉ូ​នី​នាថ​អត់​ខ្លាច​បណ្ដឺង​អតីត​គូ​ដណ្តឹង​ទា​១២​ម៉ឺន​ដុល្លារ​ទេ​?

​ក​ញ្ញ​នី​ម៉ូ​នី​នាថ​អត់​ខ្លាច​បណ្ដឺង​អតីត​គូ​ដណ្តឹង​ទា​១២​ម៉ឺន​ដុល្លារ​ទេ​?

ភ្នំពេញ​ ៖ ​តារា​សម្តែង​និង​ជា​ពិធី​ការិនី​នាង នី មុន្នីនាថ​ត្រូងបាន​គេ​មើលឃើញ​ថា​នាង​ដូចជា​អត់​ភ័យខ្លាច​រឿង​អតីត​គូ​ដណ្តឹង​ប្តឹង​ទារ​ជម្ងឺ​សំណង​១២​ម៉ឺន​ដុល្លារ​អាមេរិក​ឡើយ​ដោយ​នាង និយាយ​យ៉ាងខ្លី​ថា នាង​រង់ចាំតែ​តុលាការ​កោះហៅ​គ្រប់ពេល ។​
​បើ​តាម​ប្រភព​ព័ត៌មាន​មួយ ដែល​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ នី មុន្នីនាថ បាន​បង្ហើប​ប្រាប់ឲ្យដឹង​ថា «​នី មុន្នីនាថ មិន ខ្លាចញញើត​នឹង​ពាក្យបណ្ដឹង របស់​អតីត​គូ​ដណ្ដឹង​នាង​ឡើយ ពោល​គឺ​រង់ចាំ​មើល​តែ​តុលាការ​ចេញ​ដីកា កោះហៅ​នាង​ឡើង​សវនាការ​តែប៉ុណ្ណោះ ហើយ​នាង​បកស្រាយ​ឲ្យ​ភ្លឺភ្នែក​តែ​ម្ដង​ថា នរណា​ត្រូវ​នរណា​ខុស​»​។

បើ​រឿង​កាន់តែ​ធ្ងន់ធ្ងរ នី មុន្នីនាថ មាន​គម្រោងការ​នឹង​ប្ដឹង​បក ទៅ​អតីត​គូ​ដណ្ដឹង​របស់​នាង​វិញ ពីព្រោះ នាង​ក៏​មាន​ភស្តុតាង​មួយចំនួន ដើម្បី​វាយបក​ទៅ​លើ​អតីត​គូ​ដណ្ដឹង​វិញ​ផងដែរ​!?​។​សូមបញ្ជាក់​ថា​៖​តារា​សម្ដែង នី មុន្នីនាថ បាន​សាង​វិថី​ស្នេហ៍​ជាមួយ​អតីត​គូ​ដណ្ដឹង​លោក អ៊ឹង សូ​ឡាង រយៈពេល​៣​ឆ្នាំ​មកហើយ​។

ក្នុង​ពេល​នៅ​ផ្អែមបន្លែ​ជាមួយគ្នា​លោក អ៊ឹង សូ​ឡាង បាន​ចំណាយលុយ​អស់​យ៉ាងច្រើន សន្ធឹកសន្ធាប់ ដើម្បី​ត្រៀម​ដឹក​ដៃ​អនាគត​ភរិយា​ដែល​ជា​តារា​ទឹកភ្នែក ទៅ​រស់នៅ​សាង​គ្រួសារ នៅលើ​ទឹកដី​នាយ​សមុទ្រ សហរដ្ឋអាមេរិក​។​តែ​ទីបំផុត​ពេល​ទទួលបាន​ទិដ្ឋាកា​រក​ញ្ញ​នី​មុន្នីនាថ​បាន​ដោះដៃ​ផ្តាច់​ពាក្យ​ឈប់​ទៅ​វិញ​ក្រោម​ហេតុផល​ថា​លោក អ៊ឹង សូ​ឡាង​ជា​មនុស្ស​ហឹង្សា​នាង​មិន​អាច​រស់នៅ​ជាមួយគ្នាបាន​?​។

បន្ទាប់ពី​មាន​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស លោក អ៊ឹង សូ​ឡាង ដែល​ត្រូវជា​អតីត​គូ​ដណ្ដឹង ដោយ​ភាគី​ខាង​ប្រុស​បាន​ដាក់​ពាក្យបណ្ដឹង ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​ពី​បទ​ឆបោក​ប្រាក់ និង​រំលោភ​លើ​សេចក្ដីទុកចិត្ត​ចូល​តុលាការ​។​តែ នាង​ហាក់​ធ​ធ្វើ​មិនដឹងមិនឮ​អត់​ព្រួយ​ដោយ​នាង​នៅតែ​ចេញ​ទៅ​ថត​ជាប្រចាំ ហើយក៏​មិន​ចង់​ឆ្លើយឆ្លង​អ្វី​ច្រើន​នោះដែរ ។

 

 

Filed in: ព័ត៌មានជាតិ