សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទា​ហ៊ាន​ប្រកាស​គាំទ្រ​តេជោ​សែន​ប្រឆាំង​លោក​សម​រង្ស៊ី​រឿង​អំពាវនាវ​ឲ្យ​បង្វែ​រកាណុង​

ទា​ហ៊ាន​ប្រកាស​គាំទ្រ​តេជោ​សែន​ប្រឆាំង​លោក​សម​រង្ស៊ី​រឿង​អំពាវនាវ​ឲ្យ​បង្វែ​រកាណុង​

ភ្នំពេញ ​៖ ​មេដឹកនាំ​យោធា​ជើង​អាកាស​ជើងគោក​ ជើង​ទឹក ​និង​ទា​ហ៊ាន​តំបន់​ បាន​ប្រកាស​ជា​បន្តបន្ទាប់​គាំទ្រ​ការពារ​សម្តេច​អគ្គមហាសេនា​តេជោ​ ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី​និង​ប្រឆាំង​ថ្កោលទោស​លោក ​សម ​រង្ស៊ី​ ដែល​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​បង្វែរ​ចុង​កាណុង​ប្រឆាំង​ទម្លាក់​ ។​

​ការប្រកាស​គាំទ្រ​ជា​បន្ត​បន្ទាប់​បាន​កើតឡើង​ក្រោយពេល​ដែល សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅក្នុង​ពិធី ជួប​សំណេះសំណាល​ជាមួយ​កម្មករ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នា​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បានឲ្យដឹងថា នា​ថ្មីៗ​នេះ​មាន​ការ​ធ្លាយ​ចេញ​នូវ​ឃ្លីប​វិដេអូ​ថ្មី​មួយទៀត ដែល​បង្ហាញ​ថា លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១១ បាន​អំពាវនាវ​ឱ្យ​មាន​ការបះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ហើយ​អំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ បង្វែរ​កាណុង​មកកាន់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ការអំពាវនាវ​នេះ បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ លើកឡើង របស់លោក កឹម សុខា នៅ​ទីក្រុង​ណូវែល រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក​។

​ទាក់ទង​បញ្ហា​ដែល​កើត​តាំងពី​ឆ្នាំ​២០១១​ទើប​យក​មក​និយាយ​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​មួយ​ទៀត​អំពី​ការអំពាវនាវ​ឱ្យ​កងទ័ព និង​នគរបាល កម្លាំងប្រដាប់អាវុធ ចេញមក ដើម្បី​នឹង​បង្វែរ កាណុង​ចូល​។ នេះ​គឺ​និយាយ​តាំងពី​ថ្ងៃ​៤ ខែមិថុនា ឆ្នាំ​២០១១ ប៉ុន្តែ​វា​ផ្សារភ្ជាប់​គ្នា ជាមួយនឹង ការនិយាយ​នៅ​ទីក្រុង​ណូវែល រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក គេ​បាន​និយាយថា របប​ហ៊ុនសែន ជិត​ដួលរ​លំហើយ ការបះបោរ យើង​ត្រូវ​ការរៀបចំ​ការណែនាំ ត្រូវការ​ការផ្គត់ផ្គង់​ឧបត្ថម្ភ ខ្នងបង្អែក ដើម្បី​ឱ្យ​ការបះបោរ​ផ្ទុះឡើង និង​កងកម្លាំងប្រដាប់អាវុធ បែរ​ចុង​កាណុង ផ្តួលរំលំ​របប​ផ្តាច់ការ​ហ៊ុន​សែន​»​។

សម្តេច​តេជោ ហ៊ុន សែន បាន​ពន្យល់ថា ការចាប់ខ្លួន​លោក កឹម សុខ គឺ​ហាក់ដូចជា​ការ​បន្លាយខ្សែ​វែង ដើម្បី​ស្ទូចត្រី​ធំ ហើយ​ពេលនេះ​ទង្វើ​របស់ លោក កឹម សុខា គឺ​ធ្វើ​ជា​ប្រព័ន្ធ មិនមែន​ម្នាក់ឯង​ទេ​។ សម្តេច​បាន​បញ្ជាក់​បែប​នេះ​ថា​៖ «​សួរថា ចុះ​និយាយ​តាំងពី​មុន ហេតុ​អ្វី​ទើប​នឹង​ចាប់​ពេល​ក្រោយ​? បញ្ហា​គឺ​នៅត្រង់ថា ស៊ីសង្វាក់​គ្នា​ឬ​អត់​? តែ​ប៉ុណ្ណឹង​ទេ ដល់ពេល​ដែល​វា​ស៊ីសង្វាក់​គ្នា​ហើយ មិនមែន​តែ​បុគ្គល​ម្នាក់​ទេ វា​ជា​បក្ស​ទាំងមូល​ដែល​ចាំបាច់ ត្រូវតែ​រំលាយ ដោយ​តុលាការ ក៏​ប៉ុន្តែ​នេះ​ជា​សមត្ថកិច្ច​របស់​តុលាការ ដែល​នឹង​ឈានទៅដល់ នៅពេល​ខាងមុខ​»៕

 

Filed in: ព័ត៌មានជាតិ