សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឃួង ស្រេង ៖ ការផ្តួលរំលំ​រាជរដ្ឋាភិបាល ពី​សំណាក់​លោក​សម រង្ស៊ី តើ​ចង់បាន​ន័យ​អ្វី ?

លោក​ឃួង ស្រេង  ៖ ការផ្តួលរំលំ​រាជរដ្ឋាភិបាល ពី​សំណាក់​លោក​សម រង្ស៊ី តើ​ចង់បាន​ន័យ​អ្វី ?

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ បញ្ចប់​វេទិកាសាធារណៈ  កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៧ នៅ​មហោស្រព​ចេនឡា ខណ្ឌ​ទួល​គោល​ថា ៖ ការផ្តួលរំលំ​រាជរដ្ឋាភិបាល ពី​សំណាក់​លោក​សម រង្ស៊ី តើ​ចង់បាន​ន័យ​អ្វី ? ដូចជា លន់ នល់ សិរី​មតៈ ដែល​បាន​រួមគំនិត​គ្នា​ផ្តួលរំលំ សម្តេច នរោត្តម សីហនុ បាន​នាំមក​នូវ​វិនាសកម្ម ក្នុង​របប​ប៉ុល ពត បណ្តាល​ឲ្យ​សង្គ្រាមរ៉ាំរ៉ៃ​ជាង​៤​ទសវត្សរ៍​នៅ​កម្ពុជា​។ យើង​ដឹង​ហើយ​ថា សង្គ្រាម​នាំមក​នូវ​វិនាស​ហិនហោច ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ជា​ពិសេស​យើង​ត្រូវ​មើល​ប្រទេស​ស៊ី​រី ជា​ឧទាហរណ៍​ជាក់ស្តែង ។​

​លោក​បន្តថា ៖  ក្រោយ​ការផ្តួលរំលំ​សម្តេច​សីហនុ ប្រទេស​កម្ពុជា​កើតសង្គ្រាម ពី​ឆ្នាំ​៧០ ដល់​៧៩ ត្រូវ​ទទួល​នូវ​វិនាសកម្ម​យ៉ាង​ខ្លោចផ្សា ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មាន​បទពិសោធន៍​ពេញលេញ ដែល​មិន​អាច​ទទួលយកបាន នូវ​ការផ្តួលរំលំ​តាមរបៀប​ក្បត់ជាតិ​នេះ​ទៀត​ទេ​។​

​ពាក់ព័ន្ធ​នឹង​សំណួរ​ថា ៖ ទៅ​ថ្ងៃមុខ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ ហើយ​សមាជិក​បក្ស​ប្រឆាំង​បាន​រៀបចំ​ធ្វើ​បដិវត្តន៍​ពណ៌​ឬក៏​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ តើ​អាជ្ញាធរ​នឹង​រៀបចំ​សណ្តាប់ធ្នាប់​តាម​របៀប​ម៉េច​នោះ​? លើក​ករណី​នេះ ត្រូវបាន​លោក​អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា ប្រទេស​ខ្មែរ​មានច្បាប់ ហើយ​ប្រទេស​កម្ពុជា​មាន​បូរណភាព​ទឹកដី មាន​ច្បាប់​របស់​កម្ពុជា មាន​រដ្ឋធម្មនុញ្ញ​ច្បាស់លាស់ ។ ដូច្នេះ​យើង​ត្រូវ​មើល​ច្បាប់ បើ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់ មិនមែន​ជា​ប្រជាធិបតេយ្យ​នោះទេ ហើយ​ប្រជាធិបតេយ្យ​គឺ​ស្ថិត​នៅក្នុង​រង្វង់​ច្បាប់ ។ លោក​បញ្ជាក់ថា ប្រសិនបើ​ធ្វើ​អ្វី​ដែល​ចេញ​ពី​រង្វង់​ច្បាប់ គឺ​អនាធិបតេយ្យ នៅពេល​នោះ​រាជរដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរ​មិន​អនុគ្រោះ​បាន​នោះ​ទេ​ចំពោះ​បញ្ហា​នេះ​ទេ ពីព្រោះ​ថា​ពួកយើងខ្ញុំ ក្នុងនាម​ជា​នីតិប្រតិបត្តិ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​គោរព​ច្បាប់ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​មិន​គោរព​ច្បាប់ យើង​ត្រូវ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​។​

​ទោះយ៉ាងណា ពាក់ព័ន្ធ​នឹង​គម្រោងការ​របស់​បក្ស​ប្រឆាំង ដែល​មាន​បំណង​គៀរគរ​ប្រជាពលរដ្ឋ​ដើរ​តាម​បក្សប្រឆាំង ក្នុង​ការតវ៉ា​បាតុកម្ម​នោះ ត្រូវបាន​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​ទៅ​ប្រជាពលរដ្ឋ​ថា អ្នក​ដែល​មាន​គម្រោង​ចង់​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ដោះលែង​ទណ្ឌិត​នេះ ដោះលែង​ទណ្ឌិត​នោះ សូមឲ្យ​អស់លោក លោកស្រី​ទាំងអស់​ពិនិត្យឡើងវិញ ហើយ​មើល​ឲ្យបាន​ច្បាស់​អំពី​ច្បាប់​នៅ​ប្រទេស​កម្ពុជា ថា​តើ​អស់លោក​ធ្វើ​នេះ​ជា​សេរីភាព ក៏​ការបំពានច្បាប់ ប៉ុន្តែ​បើ​ការបំពាន​ច្បាប់​គឺ​កំពុងតែ​ដើរ​ផ្លូវ​ខុស​ហើយ ហើយ​សូម​វិលត្រឡប់​ចូលមក​ផ្លូវត្រូវ​វិញ គឺជា​ការគោរព​ច្បាប់​នៅ​កម្ពុជា ។ កម្ពុជា ជា​ប្រទេស​អធិបតេយ្យ មាន​បូរណភាព​ទឹកដី ច្បាស់លាស់ មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ដូច្នេះ​សូម​ឲ្យ​គោរព​ច្បាប់ ។ មិន​អាច​ប្រជាជន​ណា​ម្នាក់ មិន​គោរព​ច្បាប់​បាន​នោះទេ​៕

 

Filed in: ព័ត៌មានជាតិ