សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោ​ល ឃួ​ង ស្រេង ៖ វេទិការ​សាធារណៈ ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឲ្យដឹង​ពី​តម្រូវការរ​បស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន

លោ​ល ឃួ​ង ស្រេង ៖ វេទិការ​សាធារណៈ ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឲ្យដឹង​ពី​តម្រូវការរ​បស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន

ភ្នំពេញា​៖  លោក ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ បានបញ្ជាក់​ថា​៖  វេទិការ​សាធារណៈ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឲ្យដឹង​ពី​តម្រូវ​ចំបាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន  និង​ដើម្បី​ស្តាប់​នូវ​អ្វី​ដែល​ជា កង្វល់ និង​ការចង់បាន របស់​ប្រជាពលរដ្ឋ ក្នុងកា​កែលម្អរ​ក្នុង​សហគមន៍​របស់​ពួកគាត់​អោយ​កាន់តែ​ល្អប្រសើរ លើ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​ន៏ មូល ដ្ឋា​ន ។ នេះ​ជា​ការលើកឡើង​របស់​លោក ឃួ​ង ស្រេង នៅក្នុង វេទិកាសាធារណៈ ដែល​បាន​ធ្វើ ឡើង នៅ​ខណ្ឌ​ទួលគោក កាលពី​ព្រឹក​ថ្ងៃទី ១៩ សីហា ឆ្នាំ ២០១៧ ដោយ​មាន​ការចូលរួម ពី​លោក​ម៉ប់ សារិន​ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ។

​លោក​ឃួង ស្រេង  បានបញ្ជាក់​ថា​៖  វាទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​នេះ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​ន៏​មូលដ្ឋាន​។​

​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ការចូលរួម​មតិ​យោបល់ និង​លើក​ឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ចំ​ការទិទាន និង​រិះគន់​យ៉ាងណាក៏ដោយ គឺ​ពិតជា​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នា​ពេលកន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​ស្វែងរក​នូវ​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ក្នុង​នាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ  ៕

 

Filed in: ព័ត៌មានជាតិ