សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន បញ្ជា​ឲ្យ​សមត្ថកិច្ច ដាក់ទោស​បទល្មើស​ចោរឆក់ បន្ថែម​បន្ទុក​ពី​បទ​ប៉ុនប៉ង មនុស្សឃាត​មួយ​កម្រិត​ទៀត​

​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន បញ្ជា​ឲ្យ​សមត្ថកិច្ច ដាក់ទោស​បទល្មើស​ចោរឆក់ បន្ថែម​បន្ទុក​ពី​បទ​ប៉ុនប៉ង មនុស្សឃាត​មួយ​កម្រិត​ទៀត​

ភ្នំពេញ ៖   ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គ​ស្នង ការ នគរបាលជាតិ​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច ដាក់​ពាក្យបណ្តឹង ប្តឹង ចោរឆក់​តាមផ្លូវ សាធារណៈ ពី​បទ​ប៉ុនប៉ង មនុស្សឃាត មួយកម្រិត​ទៀត ខណៈ​ការ អនុវត្ត​កន្លង​ទៅ​មានទោស​តិចតួច ដែល​ជា​កត្តា​ធ្វើឲ្យ​ជនល្មើស​បានចិត្ត និង​ធ្វើ​សកម្មភាព បែបនេះ ដដែល​ជា​ដដែល​នោះ ។​

​ការលើកឡើង​របស់​អគ្គ​ស្នងការ​នគរបាល​នេះ គឺ​បាន​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ការវិវត្តន៍ នៃ​សភាព បទល្មើស​ថ្មីៗ ដោយ​មាន​ការចូលរួម ពី​ស្នងការ​គ្រប់ ខេត្ដ រាជធានី និង នាយកដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់  កាលពី​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ​២០១៧  នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​ឯកឧត្ដម​នាយ​ឧត្តមសេនីយ៏  គៀត​ចាន់ថា រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ បានបញ្ជាក់​ថា​៖ ភាគី​ពាក់ព័ន្ធ ចូលរួម ទាំងអស់ឲ្យ​មាន​ការប្រុ​ង​ប្រយ័ត្ន​បន្ថែមទៀត ទាក់ទង នឹង​ករណី​ឆក់ ខណៈ នាពេល​បច្ចុប្បន្ន​នេះ​ករណី​ឆក់​នេះ​បាន​កើតឡើង​ជា​ញឹកញាប់​ហើយ​ករណី​ខ្លះ បាន​ធ្វើឲ្យ​ជន រងគ្រោះ​មាន​គ្រោះថ្នាក់ ដល់​ជីវិត​ក៏មាន ដែរនោះ ។

​តែ​យ៉ាងណាក្តី​នៅក្នុង​កិច្ចប្រជុំ​នោះ​នាយ​ឧត្តមសេនីយ៍ បាន​ជំរុញ​ឲ្យមាន​ការប្តឹង ដល់​ជនល្មើស​មួយកម្រិត​ទៀត គឺ​ពី​ទោស​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ។​

​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ គៀត ចាន់ថា រិទ្ធ  បាន​បន្ត ទៀតថា​៖ គ្រប់​រាជធានី ខេត្ត ទាំងអស់​ត្រូវ​ពង្រឹង​សកម្មភាព​របស់ ខ្លួន​បន្ថែម​ទៀត​ឲ្យ ដូច​ទៅ​ហ្នឹង​ភ្លៀងរលឹម ដើម្បី​ធ្វើ​យ៉ាងណា​ឆ្លើយតប ទៅនឹង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ខិតខំ​ធ្វើយ៉ាងណា ទប់ស្កាត់ ឲ្យបាន​រាល់​បទល្មើស​ផ្សេងៗ ទៀត ក្នុង គោលបំណង ផ្តល់​ភាព​កកក្តៅ​ដល់​ប្រជាពលរដ្ឋ នោះ ។​

​ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ក៏​បាន​ជំរុញ​ឲ្យ​អង្គភាព​ទាំងអស់​ត្រូវ​ត្រៀមកម្លាំង​ឲ្យបាន​គ្រប់​ពេល និង​គ្រប់ គោលដៅ ក្នុង​គោលបំណង ទប់ស្កាត់​នូវ​សកម្មភាព​ណា ដែល ធវើ​ឲ្យ ប៉ះពាល់ ដល់​សន្តិសុខ​សង្គម​និង​សន្តិភាព ជា​ដើម​នោះ ។

​ដោយឡែក សម្រាប់ បុណ្យអុំទូក បណ្តែតប្រទីព​សំពះ​ព្រះ ខែ​នាពេល ខាងមុខនេះ អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន ត្រៀម កម្លាំង​ចំនួន​ជិត ៣​ម៉ឺន​នាក់​ដើម្បី​ការពារ​និង​រក្សា​សន្តិសុខ​ជូន ដល់ បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរ ជាតិ ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ