សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នករកស៊ី​ដឹក​ឈើ​ទៅ​វៀតណាម​ព្រួយ​រឿង​ធនាគារ​រឹបអូស​ផ្ទះ​ព្រោះ​កុងត្រូល​ច្រើនពេក​!

អ្នករកស៊ី​ដឹក​ឈើ​ទៅ​វៀតណាម​ព្រួយ​រឿង​ធនាគារ​រឹបអូស​ផ្ទះ​ព្រោះ​កុងត្រូល​ច្រើនពេក​!

រតនគិរី ៖ ក្រុម​អ្នកដឹកឈើ​ទៅ​វៀតណាម​រៀបរាប់​ឲ្យដឹងថា ពួកគាត់​ថ្ងៃនេះ​ប្រឈមមុខ​នឹង​ធនាគារ​រឹបអូស​ផ្ទះសំបែង និង​ដីធ្លី​ដោយសារ​តែ​ដឹក​ឈើ​ទៅ​វៀតណាម តាម​មធ្យោបាយ​រថយន្ត​សាំ​យ៉ុង​,​បា​ឡែន​, រថយន្ត​ឆ្លាម​ជាដើម ប៉ុន្តែ​សមត្ថកិច្ច​មេព្រៃ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដាក់​ប្រចាំការ លើ​ផ្លូវជាតិ​លេខ​៧៨(​ទី​រួម​ខេត្ត​-​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​)​អនុញាត្តិ​ឲ្យ​ដាក់​បន្តិចបន្តួច​, ដាក់​តាម​ដំបូល​, បាត​រថយន្ត​ដើម្បី​បិទបាំង​មហាជន​និង​សមត្ថកិច្ច​ថ្នាក់លើ​។

​ប្រភព​ព័ត៌មាន​ខាងលើ​បន្ត​ថា ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​៣០​គីឡូម៉ែត្រ ចាប់​ពី​ផ្សារ​ទីរួមស្រុក​អូរយ៉ាដាវ​រហូតដល់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​មាន​សមត្ថកិច្ច​មេព្រៃ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជិត​៤០​កន្លែង​។​ក្នុងនោះ​ស្ថាប័ន​ដែល​តម្រូវឲ្យ​ពួកគាត់​បង់លុយ​ច្រើន​ជាង​គេ​មាន​មេព្រៃខ​ណ្ឌ​, មន្ទីរ​កសិកម្ម​ខេត្ត​, គណបញ្ជាការ​ឯកភាព​ស្រុក​អូរយ៉ាដាវ​, គណបញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី​, យោធា​ស្រុក​អូរយ៉ាដាវ​, អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ , ថ្នាក់ជាតិ​, គយ​ចល័ត​, វរ​ការពារ​ព្រំដែន​នគរបាល​៦២៣​ជាដើម​។

​ប្រភព​ព័ត៌មាន​ខាងលើ​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ក្រុម​សមត្ថកិច្ច​ខាងលើ​នេះ​ឲ្យតែ​មាន​បទល្មើស​ដឹកឈើ​ទៅ​វៀតណាម​ភ្លាម​គឺ​នាំគ្នា​ជិះ​រថយន្ត​ទំនើបៗ​បើក​ប្រទ្រុយ​តាមផ្លូវ​ដាក់​កម្លាំង​ប្រ​ដាក់​គ្នា​ដូច​ខ្យង​ហើយ​ការនិយាយស្តី​មើលងាយ​មើលថោក​ពួក​គាត់​សុទ្ធតែ​ពួក​ឯង​បើ​រកស៊ី​មិន​ចំណេញ​ឈប់​រក​ទៅ​។

​ប៉ុន្តែ​ពួកគាត់​(​ក្រុម​ដឹកឈើ​)​ចេះ​តែ​ទ្រាំ​ទាំង​ឈឺចាប់​ព្រោះ​ជំពាក់​លុយ​ធនាគារ​វ័ណ្ឌក​ម្នាក់​ទៅហើយ​។​ជាងនេះទៅទៀត​សមត្ថកិច្ច​ខិលខូច​មួយចំនួន​ដែល​ស៊ីប្រាក់​រដ្ឋ​ត្រូវ​ថៅកែ​វៀតណាម​ទិញ​យក​ធ្វើ​ប្តី​ដើម្បី​ឲ្យជួយ​កាង​ការដឹកជញ្ជូន​ឈើ​ថែមទៀត​ផង​។​ទាក់​ទិញ​ទៅ​នឹង​សកម្មភាព​ក្រុម​សមត្ថកិច្ច​ខិល​ខួច​មួយចំនួន​ខា ងលើនេះ​ដែរ​អ្នក​សារពត៌មាន​នគរធំ​មិនអាច​សុំ​ការបំភ្លឺ​ពី​អង្គភាព​ណាមួយ​ដែល​ប្រចាំការ​លើ​ផ្លូវជាតិ​លេខ​78​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែតុលា​ឆ្នាំ​២០១៧​នេះ ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់