សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគ្គិភ័យ​ឆេះ​ហាង​យីហោ «​អេស ធី ស៊ី កុំព្យូទ័រ​» នៅ​ម្ដុំ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ឆក់យក​ជីវិត​មនុស្ស​៤​នាក់​

អគ្គិភ័យ​ឆេះ​ហាង​យីហោ «​អេស ធី ស៊ី កុំព្យូទ័រ​»  នៅ​ម្ដុំ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ឆក់យក​ជីវិត​មនុស្ស​៤​នាក់​

រាជធានី​ភ្នំពេញ ៖  មន្ត្រី​ពន្លត់​អគ្គិភ័យ​បានឲ្យដឹងថា អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ហាង​មួយ​មាន​ស្លាក​យីហោ «​អេស ធី ស៊ី កុំព្យូទ័រ​» ស្ថិត​នៅ​ម្ដុំ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ នា​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​ឆក់យក​ជីវិត​មនុស្ស រហូតដល់​៤​នាក់ (​ប្រុស​ទាំង​អស់​) ដែល​ស្លាប់​នៅក្នុង​អណ្តាតភ្លើង​ទាំង​កណ្តាលរាត្រី​។

​មន្ត្រី​ដដែល​បន្តថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​តាំងពី​ម៉ោង​ជាង​១១​យប់​ថ្ងៃ រហូតដល់​ម៉ោង​១ និង​២០​នាទី​យប់​ឆ្លង​ចូល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ ទើប​ពន្លត់​ទាំងស្រុង និង​ជួយ​អន្តរាគមន៍​យក​សាកសព​ចេញពី​ខាងក្នុង​ផ្ទះ​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​។ ចំណែក​មូលហេតុ​នៃ​ឆាប់ឆេះ​នេះ​សមត្ថកិច្ច​សង្ស័យថា អាចមកពី​ការឆ្លង​ចរន្ត​អគ្គិសនី​។​

​ក្នុងនោះដែរ គេ​ក៏​ឃើញ​មាន​វត្តមាន​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​នាយ​ឧត្តសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ព្រម​ទាំង​អភិបាល​ខណ្ឌ និង​មន្ត្រី​រដ្ឋបាល​មួយចំនួន ចុះ​ជួយ​អន្តរាគមន៍​ក្នុង​ហេតុការណ៍​នោះ​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ