សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សភា​អនុម័ត​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​ដើម្បី​បើកផ្លូវ​ចែក​ជ័យ​ភណ្ឌ័​កៅអីតំណាងរាស្ត្រ​និង​ព្រឹទ្ធសភា​មេឃុំ​ចៅសង្កាត់​គណបក្ស​ដែល​ត្រូវ​រំលាយចោល​!

​សភា​អនុម័ត​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​ដើម្បី​បើកផ្លូវ​ចែក​ជ័យ​ភណ្ឌ័​កៅអីតំណាងរាស្ត្រ​និង​ព្រឹទ្ធសភា​មេឃុំ​ចៅសង្កាត់​គណបក្ស​ដែល​ត្រូវ​រំលាយចោល​!

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧​នេះ សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ត្រូវបាន​អនុម័ត​ហើយ​ដោយ​សំលេង​៦៧​លើ​៦៧ នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ពេញអង្គ​លើក​ក​ទី​៩ នីតិ​កាលពី​៥ ក្រោម​អធិបតីភាព​សម្តេច​មហា​ព​ញាច​ក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​គ្មាន​វត្ត​មាន​សមាជិក​រដ្ឋ​សភា​ពី​គណបក្ស សង្គ្រោះ​ជាតិ​នោះទេ​។​

​សេចក្តីស្នើ​វិសោធនកម្ម ច្បាប់​បោះឆ្នោត​ទាំង​៤​នេះ ត្រូវ​បាន​ស្នើឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤​នោះ រួមមាន គឺ​ទី​១-​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ (​អនុម័ត​ដោយ​សំលេង​៦៧​លើ​៦៧) ទី​២-​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា (​អនុម័ត​ដោយ​សំលេង​៦៧​លើ​៦៧) ទី​៣-​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (​អនុម័ត​ដោយ​សំលេង​៦៧​លើ​៦៧) និង​ទី​៤-​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ (​អនុម័ត​ដោយ​សំលេង​៦៧​លើ​៦៧)​។

​លោក ជាម យៀប តំណាងឲ្យ​ក្រុមតំណាងរាស្ត្រ​ហត្ថលេខី​ទាំង ៤៩​រូប បាន​លើកឡើង​នៅ​សម័យប្រជុំ​សភា​ថា​៖«​ច្បាប់​ទាំង​៤​នេះ គ្មាន​អ្វី​ពាក់ព័ន្ធ​ទៅ​នឹង​ចេតនា​ចង់​បំផ្លេចបំផ្លាញ​បុគ្គល ឬ​គណបក្ស​នយោបាយ​ណាមួយ នោះឡើយ គឺ​ដោយ​យោង​តាម​ស្ថានភាព​នយោបាយ​បត់បែន​នាពេល​បច្ចុប្បន្ន​នេះ យោង​ទៅ​លើ​ស្មារតី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​ធ្វើឡើង​ជា​បន្តបន្ទាប់ និង​បទដ្ឋាន​ទាំងឡាយ​ដែល​នៅ​មាន​ជា​ធរមាន​។

​ចំពោះ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​ទាំង​៤​នេះ សំដៅ​រៀបចំ​ការបែងចែក​អាសនៈ​រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោយពេល​គណបក្សនយោបាយ​ណាមួយ​នោះ ដែល​បាន​ចូល​ប្រកួតប្រជែង​បោះឆ្នោត​សកល ឬ អសកល និង​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​តុលាការ ឬ​សមត្ថកិច្ច​រំលាយ និង​រំសាយ​ចោល​ជា​ស្ថាពរ​»​។

​លោក ជាម យៀប បាន​បន្ត​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «​ជាពិសេស​យោងតាម​សកម្មភាព​ក្បត់ជាតិ របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កឹម សុខា ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ក្បត់ជាតិ ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​នេះ ស្របតាម​មាត្រា ៤៤៣​នៃ​ក្រប​ព្រហ្មទណ្ឌ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​មិន​អាច​ទទួលយក​បាន​ទេ ដែល​ទាមទារ​ឲ្យ​យក​ច្បាប់​រដ្ឋធម្មនុញ្ញ និង​នីតិវិធី​ព្រហ្មទណ្ឌ​នៅ​ជាធរ​មានមក​អនុវត្តន៍​ឲ្យ កាន់តែ​មាន​ប្រសិទ្ធភាព​។

​យោងតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ភស្តុតាង​ក្បត់ជាតិ​ជាក់ស្តែង​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​យក​បរទេស​ធ្វើ​ជា​មេដឹកនាំ​របស់​ខ្លួន​ផ្ទាល់ សម្រាប់​បង្គាប់បញ្ជា​ស្របតាម​មាត្រា​៤៤​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​ក្នុង​គោលបំណង​ធ្វើឲ្យ​ប្រទេសជាតិ​រលំរលាយ ហើយ​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​ឲ្យ​បែកបាក់ និង​ឲ្យ​រលំរលាយ​ឆាប់រហ័ស​ជាដើម​។​ល​។

​ដោយ​មើលឃើញ​សកម្មភាព​ក្បត់ជាតិ ក្បត់ប្រជាជន​របស់​មេ​ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កឹម សុខា ដែល​មាន​ភស្តុតាង​ជាក់ស្តែង និង​គម្រោង​ទៅ​ថ្ងៃមុខ​ដូចនេះ ទើប​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ធ្វើ​សេចក្តីស្នើច្បាប់​ស្តីពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ ដើម្បី​សង្គត​ភាព​ជា​មួយ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​វិសោធនកម្ម​ដែល​នៅ​ជា​ធរមាន​ជា​បន្តបន្ទាប់​មក​នេះ​។

​លោក​ជាម​យៀប​បញ្ជាក់ថា​៖​វិសោធនកម្ម​នេះ​មិន​សំដៅ​
១៖ បំណងប្រាថ្នា​ឲ្យស្រប​តាម​របត់​នយោបាយ​ជា​តិ នយោបាយ​តំបន់ និង​នយោបាយ​លើ​សកលលោក​បច្ចុប្បន្ន ដែល​មាន​ការ​វិវឌ្ឍន៍​ទៅមុខ​ឆាប់រហ័ស ការខ្វះ​ចន្លោះ​គោលការណ៍​ច្បាប់​សំខាន់ៗ​សម្រាប់​អនុវត្តន៍​ជាក់ស្តែង​ទាន់​ពេលវេលា​របស់​ច្បាប់​ដែល​មាន​ការពាក់ព័ន្ធ​។ ការបំពេញ​បន្ថែម​នូវ​ស្មារតី​ច្បាប់ ដែល​មាន​ការខ្វះខាត​នា​ពេល​កន្លង​មក​ជំរុញ​ឲ្យ​កម្ពុជា​ក្លាយជា​នីតិរដ្ឋ មាន​ច្បាប់​សម្រាប់​អនុវត្តន៍​គ្រប់គ្រាន់​។​ល​។
២៖ មូលហេតុ​ច្បាប់ ដែល​ចាំបាច់​ត្រូវធ្វើ​។ ច្បាប់​រដ្ឋធម្មនុញ្ញ​ចាំបាច់​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ស្រប​តាម​ជំពូក​ទី ១៦​ថ្មី (២) មាត្រា​១៥២​ថ្មី (២) នៃ​រដ្ឋធម្មនុញ្ញ​។ ច្បាប់ស្តី​គណបក្សនយោបា​យ ច្បាប់​ស្តីពី​ការបោះឆ្នោត​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់បោះឆ្នោត​ស្តីពី​ការជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។

​នៅក្នុង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ក៏​បាន​កែប្រែ​នូវ មាត្រា​១៣៨-​ស្ទួន ដោយ​កំណត់​យ៉ាងច្បាស់​ថា​៖ «​ក្នុង​នីតិកាល​នៃ​រដ្ឋសភា ប្រសិនបើ​មាន​គណបក្សនយោបាយ​ណា​មួយ​ប្រកាស​បោះបង់​ចោល​អសនៈ ឬ​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ ឬ​ត្រូវ​រំលាយ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ បញ្ជី​បេក្ខជន និង​តំណាងរាស្ត្រ​ទាំងអស់ នៃ​គណបក្ស​នយោបាយ​នោះ លែង​មាន​សុពលភាព និង​លែង​មាន​គុណសម្បត្តិ​តទៅទៀត​ហើយ​។

​ក្នុង​ករណី​ខាងលើ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​ធ្វើ​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​យ៉ាង​យូរ​៧​ថ្ងៃ ទៅ​ឱ្យ​គណបក្ស​នានា ដែល​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត ក្នុង​រាជធានី​-​ខេត្ត​, ដោយ​មិន​គិត​បញ្ចូល​គណបក្សនយោបាយ​ដែល​បោះបង់ចោល​អាសនៈ ឬ​ដែល​ត្រូវ​លុបឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្សនយោបាយ ឬ​ដែល​ត្រូវ​រំលាយ ស្របតាម​ច្បាប់​ស្តីពី គណបក្សនយោបាយ និង​គណបក្ស​នយោបាយ មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​…»​។

​ទាក់ទង​ការប្រជុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​៤​នេះ លោក អេង ឆៃអ៊ាង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា សភា​គ្រាន់តែ​ជា​ឧបករណ៍​បក្ស​កាន់អំណាច ដែល​ចង់​ធ្វើ​ច្បាប់​តាមតែ​អំពើ​ចិត្ត​ដែល​រំលោភ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។​អ្នកវិភាគ​ឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ មិន មែន​តែ​ឆ្លុះបញ្ចាំង​ពី​អធម្មនុញ្ញភាព​ប៉ុណ្ណោះ​ទេ​គឺ បង្ហាញឲ្យឃើញ​កាន់តែច្បាស់​ពីសភា​បក្ស​កាន់​អំណាច​បង្ហាញ​ពី​ភាពអន់ថយ អសីលធម៌ និង​យុត្តិធម៌ ដែល​រំលាយ​ឆន្ទៈ​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ដែល​សម្រេចចិត្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រឆាំង​កាលពី​ឆ្នាំ​២០១៣​នោះ​។

​អ្នកច្បាប់ និង​អ្នកឃ្លាំមើល​ការបោះឆ្នោត បញ្ជាក់ថា ទង្វើ​របស់​រដ្ឋាភិបាល និង​តំណាងរាស្ត្រ​បក្ស​កាន់ អំណាច​គ្រោង​អនុម័ត​លើ​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ ប្លន់​អំណាច ជាន់ឈ្លី​ប្រជាពលរដ្ឋ និង​ជា​ការធ្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ​។ អ្នកច្បាប់​លើកឡើងថា ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ងើប តតាំង​ជាមួយ​រដ្ឋាភិបាល​ដែល​ប្រើប្រាស់​អំណាច​ផ្ដាច់ការ​របស់​ខ្លួន រំលោភ​លើ​ឆន្ទៈ​ពលរដ្ឋ​បែបនេះ​។

​រដ្ឋធម្មនុញ្ញ​មាត្រា​៧៦ ចែងថា រដ្ឋសភា​មាន​សមាជិក ជា​តំណាងរាស្ត្រ​យ៉ាងតិច​១២០​រួប​។ តំណាងរាស្ត្រ ត្រូវ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើសរើស​ជាសម្ងាត់​។ ចំពោះ​មាត្រា​៧៨​វិញ ចែងថា នីតិកាល​របស់​រដ្ឋសភា​មានកំណត់ ៥​ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់​នៅពេល​ដែល​រដ្ឋសភា​ថ្មី​ស្បថ​ចូលកាន់​តំណែង​។ រដ្ឋសភា​មិន​អាច​ត្រូវបាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ វៀរលែងតែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​១២​ខែ ៕

 

Filed in: ព័ត៌មានជាតិ