សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉េអឹម​ចាប់​ឈើ​ដឹក​ចេញ​ពី​ទីតាំង​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​!

ប៉េអឹម​ចាប់​ឈើ​ដឹក​ចេញ​ពី​ទីតាំង​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​!

កំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៥​ខែតុលា​ឆ្នាំ​២០១៧​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ថ្ពង​បាន​សហការ​ជាមួយ​កងកម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក្រាប​បាន​រថយន្ត​ម៉ា​ហ៊ីយ៉ាន់ដាយ​១​គ្រឿង​ចំណុះ​៨​តោន​ពណ៍​ត្រេអុី ពាក់​ស្លាក​លេខ តាកែវ​3A:1571 ផ្ទុក​ឈើ​ប្រភេទ​ម្រេញ​(​រាជ​ថ្កុល​) ចំនួន​២៥​ដុំ​ស្មើ​និង​១៤.០១៩​ម៉ែត្រ​ត្រីគុណ នៅ​ចំណុច ភូមិ​អូរ​ដា​ឃុំ​អម​លាំង​ស្រុក ថ្ពង​ខេត្ត​កំពង់ស្ពឺ​។​បច្ចុប្បន្ន​វត្ថុតាង​មនុស្ស​២​នាក់​ត្រូវបាន​បញ្ជូន​មក​កង​រាជ​អាវុ​ហត្ថ​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ធ្វើការ​សាកសួរ រីឯ​ឈើ និង​រថយន្ត ត្រូវបាន​កម្លាំង​កង​រាជ​អាវុ​ហត្ថ​ស្រុក​ថ្ពង​បញ្ជូនទៅ​អោយ​ខណ្ឌ​រដ្ឋ​បាល ព្រៃឈើ​ស្រុក​ឱ​រ៉ាល់​យកទៅ រក្សាទុក​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹង​ថា​ឈើប្រណិត​ឬ​ឈើ​រាជ​ថ្កុល​ខាងលើ​ត្រូវ​ឈ្មួញ​ដឹក​ជញ្ជូន​ចេញពី​តំបន់​ជួរ​ភ្នំ​ឱ​រ៉ា​ល់​និង​ភ្នំ​ក្រវ៉ា​ញ​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់​ដឹក​តាម​ច្រក​អូ​ត្រាវ​ចេញ​មក​លើ​ចំការ​ដំឡូង​មី​របស់​ក្រុម​ហ៊​ចិន​ដោយ​កាត់​តាម​ទេ​ទឹក​ពុះ​ចេញ​មក​រង្វង់​មូល​ស្រុក​ឱ​រ៉ាល់​ដោយ​កាត់ស្នាក់​បរិស្ថាន​នៅ​អូ​ត្រាវ​ចំនួន​២​កន្លែង គឺ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ មួយកន្លែង ដែល​មាន​ឈ្មោះ​ឡេង​ជា​ប្រធាន​ស្នាក់ការ និង​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​មួយកន្លែង​ដែល​មាន​ឈ្មោះ​ធឿន​ជា​ប្រធាន​ស្នាក់ការ​និង​ស្នាក់ការ​បរិស្ថាន​២​កន្លែង​ទៀត គឺ​នៅ​ទេ​ទឹក​ពុះ​មួយកន្លែង​និង​នៅ​ខាងលិច​ត​ង្វ​ង់​មូល​ទីរួមស្រុក​ឱ​រ៉ាល់​មួយ​កន្លឺង​ដែល​មាន​លោក ខន សុខុម​ជា​នាយក​ដែនជម្រកសត្វព្រៃ​ឱ​រ៉ាល់​ខេត្ត​កំពង់ស្ពឺ​និង​ជា​ប្រធាន​ស្នាក់ការ​ប្រចាំ​នៅ​ទីនោះ​ផងដែរ ។

​ប៉ុន្តែ​គេ​មិនដែល​ឃើញ​ក្រុម​មន្ត្រី​បរិស្ថាន​ទាំងនោះ​ធ្វើ​ការបង្ក្រាប​ឬ​ទប់​ស្កាក់​រថយន្ត​ដឹក​ឈើប្រណិត​និង​ឈើ​រាជ​ថ្កុ​ល់​បាន​មួយ​ករណី​ណា​ឡើយ​គឺ​គេ​អង្គុយចាំ​យក​តែ​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​និង​ទិញ​ឡាន​សេរី​ទំនើប​ជិះ​ស្ទើ​គ្រប់​គ្នា​អស់ហើយ​៕

 

Filed in: ព័ត៌មានជាតិ