សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្ដម ឃួ​ង ស្រេង​៖ ថ្ងៃ​នេះ​រដ្ឋបាល​រាជធានី ភ្នំពេញ ទទួលបាន សមិទ្ធផល មួយទៀត គឺ​ស្ពាន​ព្រែក​ព្នៅ និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ មក​ផ្លូវជាតិ​លេខ​៥​ប្រវែង​៨១៧០​ម៉ែត្រ

ឯកឧត្ដម ឃួ​ង ស្រេង​៖ ថ្ងៃ​នេះ​រដ្ឋបាល​រាជធានី ភ្នំពេញ ទទួលបាន សមិទ្ធផល មួយទៀត គឺ​ស្ពាន​ព្រែក​ព្នៅ និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ មក​ផ្លូវជាតិ​លេខ​៥​ប្រវែង​៨១៧០​ម៉ែត្រ

ភ្នំពេញ​៖  តប​តាម​អនុសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ មហា​សេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូ​ពី​សុខទុក្ខ ប្រជា ពលរដ្ឋ ក៏​ដូច​លើក​កំពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន សម្តេច​តេជោ​បានសំរេច​ទិញ​យក​ស្ពាន និង​ផ្លូវ​លី​យ៉ុង​ផាត់ មក​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ​វិញ ហើយ​ប្រជាពលរដ្ឋ​យើង​ដែល​ធ្វើ ដំណើរ ឆ្លងកាត់​ស្ពាន​នេះ ក៏​លែង​បង់ប្រាក់ ទៀត​ដែរ​ចាប់ពី​ម៉ោង​០០​យប់ ថ្ងៃទី​១៥​តុលា ឆ្នាំ​២០១៧​នេះ​តទៅ ។ ជាពិសេស​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​បាន​សមិទ្ធផល​ថ្មី​មួយទៀត គឺ​ស្ពាន​ឆ្លងទន្លេ​ដ៏​ធំ​មួយ និង​ផ្លូវ​ប្រវែង​៨១៧០​ម៉ែត្រ ដើម្បី​ដាក់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រើប្រាស់​សម្រាប់ ដឹក កសិផល​ផ្សេងៗ មក​លក់​នៅ​ទីផ្សារ​ដោយ​ស្រួល នេះ បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី ទទួល​ស្ពាន​ព្រែក​ព្នៅ កាលពី​រសៀល​ថ្ងៃ​ទី ១៥ តុលា ឆ្នាំ​២០១៧ ។

​ពិធី​ប្រគល់ និង​ទទួល​ស្ពាន និង​ផ្លូវ​លី​យ៉ុង​ផាត់ នៃ​ក្រុម ហ៊ុន​L.Y.P group របស់ ឯកឧត្ដម លី​យ៉ុង​ផាត់ ដើម្បី​ដាក់​ឲ្យ​ប្រជា ពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​នេះ​ក៏ មាន​ការចូលរួម​ពី ឯកឧត្ដម  ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សា​ធា រណៈ​ការ និង​ដឹកជញ្ជូន   និង​តំណាង​ក្រុមហ៊ុន​L.Y.P group និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤០០ នាក់​ផង​ដែរ ។​

​សូមបញ្ជាក់​ថា​៖  ស្ពាន និង​ផ្លូវ​លី​យ៉ុង​ផាត់ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦​ទៅ​ផ្លូវ​ជាតិ​លេខ​៥​ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ព្រែក ព្នៅ​ដោយ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គម ហា​សេនាបតី​តេជោ​ហ៊ុន​សែន ជា​ប្រមុខ បានសំរេច​ទិញយក​ផ្លូវ និង​ស្ពាន​នេះ​មកឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកគ្រប់គ្រង និង​ថែទាំ​វិញ​នឹង​ទុកឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ដោយ​ឥត​បង់ប្រាក់​។

​ស្ពាន ព្រែក​ព្នៅ​(​ស្ពាន​លី​យ៉ុង​ផាត់​)​មាន​ប្រវែង​៩៩៦​ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់​ប្រវែង ៨១៧០​ម៉ែត្រ  និង​បាន​ដាក់​ឲ្យ​ដំណើរការតាំង​ពី​ឆ្នាំ​២០០៨ ជា​ប្រភេទ​ស្ពាន​ឆ្លងកាត់​យកប្រាក់​(B.O.T) ដែល​ស្ថាបនា​ឡើង​ដោយ​ក្រុមហ៊ុន​L.Y.P group​។ ឯ​.​ឧ​ឃួង ស្រេង និង​តំណាង​ក្រុមហ៊ុន​LYP group បាន​អញ្ជើញ​ចុះ​ហេត្ថលេខា លើ​ឯកសារ​ប្រគល់​ទទួល​ស្ពាន និង​ផ្លូវ​លី​យ៉ុង​ផាត់​មកឪ្យ​រដ្ឋបាល​រាជធា​នី​ភ្នំពេញ​ជា​អ្នកគ្រប់គ្រង និង​ថែទាំ​វិញ​។​

​ឯកឧត្ដម ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖  តាម​ការសិក្សា នៃ​ផែនការ​អភិវឌ្ឍ របស់​រាជរដ្ឋាភិបាល​គឺ​ស្ពាន និង​ផ្លូវ​នេះ​ត្រូវ​ស្ថាបនា​នៅ​ឆ្នាំ​២០២៥​។  តែ​ដោយ​ផ្អែក​លើ​ល្បឿន​នៃ​ការអភិវឌ្ឍ​ន៏​,​កំណើន​សេដ្ឋកិច្ច​រីកចំរើន មធ្យោបាយ​ធ្វើដំណើរ​ក៏​មាន​ការកើនឡើង ទើប​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន បាន​សំរេច​ឲ្យ​ក្រុមហ៊ុន​សាងសង់​ស្ពាន​នេះ​ឲ្យបាន​លឿន ជាង​ការគ្រោង ទុក​១៧​ឆ្នាំ​គឺ​នៅ​ឆ្នាំ​២០០៨​វិញ​តាមរយះ​ការយកថ្លៃ​ឆ្លងកាត់​។​ដើម្បី​ដោះស្រាយ​នូវ​ការ  លំបាក និង​ជួយ​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជា ពលរដ្ឋ ពិសេស​ការធ្វើ​ដំណើរ​ទៅមក​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរ​ក្នុង​អំឡុងពេល​ជួសជុល​ស្ពាន​ជ្រោយចង្វារ ទី​១​នោះ សម្តេច​តេជោ បានសំរេច​ទិញ​យក​មក​គ្រប់គ្រង​វិញ​ទាំង​ស្ពាន និង​ផ្លូវ​លី​យ៉ុង​ផាត់ ដោយ​ទុក​អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិនបាច់​បង់ថ្លៃ​ដូច​មុន​ទៀត  ។ ស្ពាន​លី​យ៉ុង​ផាត់ នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ទៅ​ជា​ស្ពាន​ព្រែក​ព្នៅ​វិញ នាពេលខាងមុខ ហើយ​ការសំរេចចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ គឺ​ពិតជា​បាន​ផលប្រយោជន៏ដ៏​ច្រើនលើស លប់ មក​ដល់​ប្រជាពលរដ្ឋ​យើង ។

​ឯកឧត្ដម ស៊ុន ចាន់ថុល  ក៏​បាន​បញ្ជាក់​ពី​វិធានការ​មួយ ចំនួន​ទាក់ទង​ទៅនឹង​ការគ្រប់គ្រង​រថយន្ត​ធុន​ធំ ដែល​ត្រូវតែ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​គោរព​ច្បាប់​ចរាចរ រថយន្ដ​ធុន​ធំ​ត្រូវ ដឹក​មិនឲ្យ​លើស​ទំ​ម្ងន់ ដែល​នាំ​ឲ្យ​បាក់​ស្រុត ស្ពាន ប្រើប្រាស់​មិន​បាន​យូរអង្វែង ៕

 

Filed in: ព័ត៌មានជាតិ