សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើក​ការ​ប្រណាំងទូក​ខេត្ត​បាត់ដំបង​

បើក​ការ​ប្រណាំងទូក​ខេត្ត​បាត់ដំបង​

ខេត្ត​បាត់ដំបង ៖ ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូលរួម ជា​គណអធិបតី ក្នុង​ពិធី​បើក​ការ​ប្រណាំងទូក បណ្តែត​ប្រទីប ខេត្ត​បាត់ដំបង​កាលពី រសៀល ថ្ងៃទី ២៦ ខែតុលា នៅ​វេទិកា​រមាត់​ស្ទឹង​សង្កែ​។​

​ក្នុង​នយោបាយ លោក សុខ គង់ អភិបាលរង ខេត្ត​បាត់ដំបង បានឲ្យដឹង​ថា​ថ្ងៃនេះ ជា​ព្រឹត្តិការ​មួយ​សម្រាប់​ខេត្ត​បាត់ដំបង ដែល​បាន​រៀបចំ​ការប្រណាំង​ទុក​ក្នុង ថ្ងៃ​ចេញ​ពេញ ព្រះវស្សា​ជា​រៀងរាល់ឆ្នាំ​។ ឆ្នាំនេះ​ជា​ឆ្នាំ​លើក​ទី​១៥ ដែល​រដ្ឋបាល​ខេត្ត​ឲ្យមាន​ការ​ប្រណាំងទូក ក្នុង​គោលបំណង រំលឹក​ឡើងវិញ​ពី​វីរៈភាព​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក និង​បង្ហាញ ពី​សាមគ្គីភាព​មិត្តភាព​របស់​អង្គភាព​ស្ថាប័ណ្ណ​នានា និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ទូទៅ​ក្នុង ខេត្ត​បាត់ដំបង កាន់តែ​មាន​ស្មារតី​ផុលផុស​ឡើង រួមចំណែក​លើក​ស្ទួយ រក្សា​នូវ​វប្បធម៌ ប្រពៃណី​ដូនតា​ខ្មែរ​យើង តាំង​ពី​បរ​មកាល​រៀងមក​។​ជាងនេះទៀត គឺជា​ការបង្ក​ភាពសប្បាយ រីករាយ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​សម្រាក​ពី​ការនឿយហត់ ក្នុង​ការកសាង​ជីវភាព​រស់នៅ និង​កិច្ច​អភិវឌ្ឍន៍​សង្គម​។​

​ការរៀបចំ​ប្រណាំងទូក​ឆ្នាំនេះ គណៈកម្មាការ​បច្ចេកទេស បាន​ទទួល​ទូក​ចូលរួម ប្រណាំង​មាន​ចំនួន ២៤​ទូក ក្នុងនោះ​ទូកខ្លី ខ្នាត​អន្តរជាតិ​បុរស មាន ៧​ទូក នារី​៣​ទូក ទូកខ្លី​ប្រពៃណី​៤​ទូក ទូកវែង​ប្រពៃណី​៦​ទូក និង​ទូល​បើកឆាក​៤​ទូក​។ ហើយ​ក្នុង​ឲកាស​នេះ ក៏​មាន​ប្រតិភូ​មកពី​ខេត្ត​ប៉ៃលិន កំពង់ និង​ខេត្ត​ច័ន្ទបុរិ គ្រា​ត នៃ​ព្រះរាជាណាចក្រ​ថៃ​ចូលរួម ផងដែរ​។​

​ក្នុង​ប្រសាសន៍​បើក​ការប្រកួត​ឯកឧត្តម ច័ន្ទ សុផល បានបញ្ជាក់​ថា​គណកម្មកា​រ​រៀបចំ បុណ្យអុំទូក​ខេត្តបាត់ដំបង បាន​រៀបចំ​ពិធី​នេះ ចំ​ថ្ងៃ​បុណ្យ​ប្រពៃណី​ចេញ​ព្រះវស្សា​សំដៅ​ផ្សា ភ្ជាប់ ទៅ​និង​ប្រពៃណី​របស់​ខេត្ត​បាត់ដំបង ដែល​បាន​ធ្វើ​ជា​រៀងរាល់ឆ្នាំ ទៅតាម​ទំនៀម​ទំលាប់ នៃ​ព្រះពុទ្ធសាសនា នា​ថ្ងៃពេញបូណ៌មី ហើយ​ថ្ងៃនោះ​នៅតាម​បណ្តា​វត្ត​អារាម ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ និង​ជិត​ស្រះ​ត្រពាំង បឹងបួរ តែងតែ​ធ្វើ​ប្រទីប​ជ្វាលា តុបតែង លំអ ទៅ​ដោយ​ក្បូរក្បាច់​រចនា ផ្កា​ភ្ញី ភ្លើងទៀន នំចំណី បណ្តែត​ទៅតាម​ទឹក ក្នុង​គោលដៅ ជូន​ដំណើរ​ដូនតា​ក៏​ដូចជា ដឹងគុណ ដល់​ព្រះ​គង្គា និង​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ក្នុង​របរ​កសិកម្ម ទៅ​ឆ្នាំក្រោយ​។ ឯកឧត្តម​បាន​បញ្ជាក់ថា ក្រោយពី​បញ្ចប់​ការប្រកួត​នេះ គណកម្មការ​ខេត្ត និង ធ្វើការ​ការជ្រើសរើស ទូល​ដែល​ជាប់​ចំណាត់​ថ្នាក់​យកទៅ​ចូលរួម​ប្រណាំង នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​អក​អំបុក​សំពះ​ព្រះ​ខែ​នាពេល​ខាងមុខ​នេះ ៕

 

2015_10_28dp1 (1) 2015_10_28dp1 (2) 2015_10_28dp1 (3)

 

Filed in: ព័ត៌មានជាតិ