សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទឹក​លេច​រាជធានី​ភ្នំពេញ​មក​ពី​លោក សាំ ពិសិដ្ឋ មិន​មាន​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​លូបង្ហូរទឹក !

ទឹក​លេច​រាជធានី​ភ្នំពេញ​មក​ពី​លោក សាំ ពិសិដ្ឋ មិន​មាន​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​លូបង្ហូរទឹក !

បន្ទាប់ពី​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​ផ្សាយ​ជា​បន្តបន្ទាប់ នៅ​សាច់រឿង​មួយចំនួន​ពាក់ព័ន្ធ​ជាមួយ និង​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ភ្នាក់ងារ​យើង​ទទួលបាន​នូវ​សាច់​រឿង​ជាច្រើន​ទៀត ដែល ជាប់​ទាក់ទង​ជាមួយ​លោក សាំ ពិសិដ្ឋ នេះ ។​

​តាម​ប្រភព​ពី​មន្ត្រី​ជាច្រើន​រូប​ដែល​បំរើ​ការងារ​នៅ​សាលាក្រុង​ក៏ដូចជា នៅ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន បាន​និយាយប្រាប់​ភ្នាក់ងារ​យើង​ថា ក្នុង​រយៈពេល​ថ្មី​នេះៗ នៅ​ទូទាំង​សាលា​រាជធានី​ភ្នំពេញ ស្ទើរតែ​ទាំងមូល ដែល​ទទួលរង នូវ​ការ​ជំនន់​លេច​ដោយ​ទឹកភ្លៀង ឬ​លេច​ដោយសារ​ទឹក​នៅ​តាម​ប្រព័ន្ធ​លូ​មិន​ហូរ ទាំងនេះ​គឺ​ដោយសារ​មាន​កំហុសឆ្គង​ពី​មន្ត្រី ដែល​ទទួលបន្ទុក​កាន់​ការងារ​លូទឹក​នៃ​អង្គភាព​លូ​ទឹក​បូមទឹក​របស់​ម​ន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រួតពិនិត្យ​មិន​បាន​ត្រឹមត្រូវ ឬ​អាចពាក់ព័ន្ធ​ជាមួយ​និង​អំពើពុករលួយ ?​។

​ប្រភព​ដដែល​បាន​បន្តថា រឿង​អី​ដែល​មិន​ពុករលួយ​នោះ បើ​សូម្បីតែ​លោក ពិសិដ្ឋ ខ្លួនឯង​ពេល​ឡើង​មក​កាន់​តំណែង ជា​ប្រធាន​មន្ទីរ​សាធារណការ ក៏​អាចពាក់ព័ន្ធ​ជាមួយ និង​អំពើពុករលួយ​ដែរ ? បើ​មិន​អញ្ចឹង​មិន​មែន​ក្រប​ខណ្ឌ​នៅ​ក្រសួង មហាផ្ទៃ ហើយ​បុណ្យស័ក្តិ​ស្មើ​ប្រធានការិយាល័យ បែរ​ជា​ឡើង​ផ្លោះ​រហូតដល់​ទៅ​ប្រធាន​មន្ទីរ គួរតែ​ឡើង​ត្រឹម​អនុប្រធាន ដើម្បី​រៀនសូត្រ​យក​បទពិសោធន៍​សិន ទើប​សម​លក្ខន្តិកៈ​មន្ត្រី​រាជការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ប្រភព​ដដែល​បាន​បញ្ជាក់បន្ថែម​ថា ចំពោះ​បញ្ហា​ដែល​ទឹក​លេច​ក្នុង​ទីក្រុង​ភ្នំពេញ មួយ​រយៈពេល​នេះ គឺ​ដោយសារ​លោក សាំ ពិសិដ្ឋ ខ្វះខាត​ចំណេះដឹង​ផ្នែក​ខាង​ប្រព័ន្ធ​លូបង្ហូរទឹក​នេះ ហើយក៏​មិន​ដែល​បានដឹងថា ប្រព័ន្ធ​ប្រឡាយ​មេ ស្ថិតនៅ​សង្កាត់​ណា​-​ខណ្ឌ​ណាខ្លះ​ដែរ ។ ម្យ៉ាងវិញទៀត ពេល​ដែល​ក្រុមហ៊ុន​ដំណើរការ​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក គឺ​លោក ពិសិដ្ឋ មិន​ដែល​ដាក់​មន្ត្រី​ជំនាញ​ណាមួយ ដើម្បី​ឱ្យ​ទទួល​ត្រួតពិនិត្យ ឬ​ទទួលខុសត្រូវ​នៅ​តាម​បណ្តោយ​ផ្លូវ​នោះ​សោះ​ហើយ ។ ត្រង់នេះ​ហើយ​ដែល​ធ្វើឱ្យ​ទីក្រុង​ភ្នំពេញ​ទទួលរង​នូវ​ការ​លេច​ទឹក​ខ្លាំង​យ៉ាងនេះ ។​
​    ​តាម​ប្រភព​ពី​ក្រុម​អ្នករកស៊ី​សង់​ផ្ទះល្វែង​លក់​បាន​លួច​បង្ហើប​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចោ​ញ​ឈ្មោះថា មិនមែន​ពួក​ខ្ញុំ​មិន​ចង់​ឱ្យ​ផ្ទះ ដែល​ពួក​ខ្ញុំ​លក់​ទៅ​ឱ្យ​អតិថិជន​ទិញ​នៅ​នោះ​លេច​ទឹក​នោះទេ ក៏​ប៉ុន្តែ​បើ​ខ្ញុំ​(​ប្រភព​ខាងលើ​)​ចំ ណាយ​លុយ​សាងសង់​ប្រព័ន្ធ​លូ​បង្ហូរទឹក​ឱ្យ​ត្រូវ​តាម​ស្តង់ដា ដែល​បាន​ស្នើ​សុំ​ច្បាប់​សាងសង់ គឺ​ត្រូវ​លក់​ខាត​ហើយ ព្រោះ​ខាង លោក​ប្រធាន​មន្ទីរ​សាធារណការ គឺ​តម្រូវ​ឱ្យ​បង់​លុយ​ទៅ​តាម​ទំហំ​លូ និង​ម៉ែត្រការ៉េ ហើយ​បើ​យើង​ចង់​សង់​ប្រឡាយ​ឱ្យ​ត្រូវ តាម​ស្តង់ដារ គឺ​ទាល់តែ​ចំណាយ​ថ្លៃ​ទឹកប៊ិច​លោក សាំ ពិសិដ្ឋ ចូល​ម៉ឺន​ដុល្លារ​ឯណោះ ទេ​បិគាត់​ស៊ី​ញ៉េ​(​ចុះហត្ថលេខា​)​លើ​សំណុំ ឯកសារ​បញ្ជូនមក​សាលាក្រុង ហើយ​បើ​ពេល​គាត់​ទទួលបាន​ការរាយការណ៍​ពី​កូនចៅ​គាត់​ថា សំណង់​កន្លែង​នេះ ឬ​កន្លែង​នោះ សង់​ប្រព័ន្ធ​លូបង្ហូរទឹក​មិន​ត្រឹមត្រូវ ឬ​មិន​គ្រប់​ខ្នាត គាត់​ធ្វើ់​លិខិត​អញ្ជើញ​ម្ចាស់​សំណង់​ទៅ​ជួប​ហើយ និយាយ​គោះ​យក​តែ​ម្តង បើ​មិន​ព្រម​តាម​គាត់​បញ្ជា​ឱ្យ​គេ​ទៅ​គាស់​កាយ​វិញ ។​

​តាម​ប្រភព​ពី​មន្ត្រី​នៅ​សាលា​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ចំពោះ​បញ្ហា​ទឹក​លេច​ក្នុង​រាជធានី​ភ្នំពេញ​នេះ ដោយសារ​លោក សាំ ពិសិដ្ឋ ជា​ប្រធាន​មន្ទីរ​មិន​មាន​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ប្រឡាយ និង​លូទឹក និង​ដោយសារ​លោក ពិសិដ្ឋ មិន​បែងចែក​ការងារ​ឱ្យ​គេ​ជួយ​ធ្វើ គឺ​គាត់​ក្តោប​តែម្នាក់ឯង បានជា​អញ្ចឹង ។ បើ​យើង​នឹក​ចាំ​កាលពី​ជំនាន់ ឯកឧត្តម ជា សុផារ៉ា និង​ជំនាន់​ឯកឧត្តម កែប ជុតិមា ធ្វើ​ជា​អភិបាល​រាជធានី​ភ្នំពេញ គឺ​មិន​ដែល​ជួបប្រទះ​បញ្ហា​ទឹក​លិច​ខ្លាំង​យ៉ាងនេះ​ទេ ព្រោះថា កាលនោះ គឺ​អភិបាលក្រុង​បែងចែក​ភារកិច្ច​ឱ្យ​មន្ត្រី​សាធារណការ​ទទួលខុសត្រូវ​ដូចជា លោក សំ សាមុត ទទួលខុសត្រូវ​ផ្នែក សួនច្បារ និង​រុក្ខជាតិ លោក ភួង ចំរើន ទទួលខុសត្រូវ​ផ្នែក​អគ្គីសនី​បំភ្លឺ​សាធារណៈ លោក ហេង ងួន ទទួលខុសត្រូវ​ផ្នែក​ផ្លូវ ថ្នល់ លោក នៅ សារឿ​ន ទទួលខុសត្រូវ​ផ្នែក​លូបង្ហូរទឹក លោក ហេង ឡៃ​អ៊​ន ទទួលខុសត្រូវ​ផ្នែក​ចុះបញ្ជី​យានយន្ត លោក តូ សុច​ន្ធី ទទួលខុសត្រូវ​ផ្នែក​ចុះបញ្ជី​ទោចក្រយានយន្ត ដែល​គ្រប់​ផ្នែក​ទាំងអស់​នោះ ពេល​ដែល​ជួបប្រទះ​បញ្ហា គឺ​ចៅហ្វាយក្រុង ស្តីបន្ទោស​ចំៗ​តែម្តង ប្រធាន​មន្ទីរ គឺ​រងចាំ​តែពិនិត្យ និង​ជួយ​សម្របសម្រួល​ការងា​រ​ប៉ុណ្ណោះ ។ មិន​ដូច​ជំនាន់​លោក សាំ ពិសិដ្ឋ នោះទេ ការងារ​ទាំងអស់ បើ​លោក ពិសិដ្ឋ មិន​បញ្ជា​ទេ អ្នក​ណា​ហ៊ាន​ចេញមុខ​ធ្វើ ឬ​ពន្យល់​អ្វី់មួយ​ទៅ​ឯណា ម្នាក់​ក៏​អត់​បាន ដែរ រួមទាំង​ការដក​កញ្ចប់​ថវិកា បើ​ធម្មតា​ធ្វើ​ការងារ​បាន ៥០​ភាគរយ គឺ​យើង​បើក​លុយ​ថ្លៃ​ឈ្នួល ៣០​ភាគរយ តែ​លោក ពិ​សិដ អត់​ទេ ការងារ​មិន​ទាន់​បាន​ធ្វើ​ផង បើក​លុយ​យក​អស់​បាត់ទៅហើយ ។

​ជាក់ស្តែង​ដូចជា​ការសាងសង់​សួនច្បារ​មុខ​ក្រសួង​ការពារជាតិ និង​សួនច្បារ ខាងលិច​វត្ត​ភ្នំ ដែល​ជា​គម្រោង​ជំនាន់ ឯកឧត្តម ប៉ា សុជាតិ​វង្ស មិនទាន់​ធ្វើ​ហើយ​នៅឡើយ​ទេ បើក​លុយ​យក​អស់​បាត់​ហើយ ទាំងនេះ​គេ​យក​លេស​ថា​ជា​រឿង​របស់ ក្រុមហ៊ុន​ជំនាញ​គ្រាន់តែ​បាន​ពិនិត្យ​តាមដាន​ប៉ុណ្ណោះ ។ ទាំងនេះ​គ្រាន់តែ​ជា​លេស​ដោះសារ​ប៉ុណ្ណោះ បើ​មិន​មាន​ជំនាញ​ស៊ី​ញ៉េ (​ចុះហត្ថលេខា​)​បញ្ជាក់ថា ការងារ​រួចរាល់​ទេ​សាលា​រាជធានី​ម៉េច នឹង​បើក​លុយ​ឱ្យ​។ ហើយ​បើ​និយាយ​ពី​អង្គភាព ឬ​ស្ថាប័ន របស់​រដ្ឋ​វិញ​មុន​និង​ចូល​បំរើ​ការងារ គឺ​គេ​ត្រូវ​ធ្វើការ​ធានា​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ក៏ដូចជា មន្ត្រី​ទាំងអស់​ថា រក្សា​ភាព​សាមគ្គី ភាព​ផ្ទៃក្នុង​មិនមែន​ដូច​ជា លោក ពិសិដ្ឋ មក​ធ្វើ​ការងារ​តែម្នាក់ឯង​អញ្ចឹង​នោះ ។ អាង​អី​រាយការណ៍​ជូន​ថ្នាក់លើ​ទំលាក់កំហុស ឱ្យ​កូនចៅ​ក្រោម​ឱវាទ សំ​ញ៉ែង​រិទ្ធិ​អំណាច​ថា ខ្លួន​ខ្លាំង​មាន​ខ្សែ​ធំ​មាន​ចំណេះដឹង​គ្រប់​ភ្នែក​ចង់ឱ្យ​ធ្វើ​អ្វីៗ​មិនចាំបាច់​ស្តាប់ យោបល់​កូនចៅ​ធ្លាប់​កាន់​ជំនាញ​នោះ​ទេ ៕ (​នៅ​មាន​ត​)

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់