សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កុមារ​ពេជ្រ​ថៃ​លើក​ពាន​មាន​ការរិះគន់​តែ​ស្ថានីយ៍​ហង្ស​មាស​មិន​ខ្វល់​!

​កុមារ​ពេជ្រ​ថៃ​លើក​ពាន​មាន​ការរិះគន់​តែ​ស្ថានីយ៍​ហង្ស​មាស​មិន​ខ្វល់​!

ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​១​បាន​រក​ឃើញ​ម្ចាស់​ជ័យលាភី​ហើយ​កាលពី​រាត្រី​ថ្ងៃទី​១៤​តុលា​ឆ្នាំ​២០១៧​ក្នកង​វគ្គ​បញ្ចប់​ក្រោង​អធិបតីភាព​លោក​ខៀវ​កាញារិទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព​តិមាន​គឺ បាន​ទៅ​លើ​កុមារា ពេជ្រ ថៃ មាន​អាយុ ១២ ឆ្នាំ រៀន​ថ្នាក់​ទី ៧​ជា​សិស្ស នៃ​អនុវិទ្យាល័យ​ម្រះព្រៅ ខេត្ត​បាត់ដំបង​មកពី ខេត្ត​បាត់ដំបង ។

​ក្រៅពី​កាន់​ពាន​ក្នុង​កម្មវិធី The Voice Kids Cambodia រដូវ​កាល​ទី​១ សរុប​ជា​ទឹកប្រាក់ ១០០ លាន​រៀល​ហើយ​នោះ ពេជ្រ ថៃ ដែល​ជា​កូនក្រុម​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ បានទទួល​អាហារូបករណ៍​សិក្សា​នៅ​សាលា​អន្តរជាតិ និង​ដំណើរ​កម្សាន្ត នៅ​ប្រទេស​ជប៉ុន និង​ការឧបត្ថម្ភ​ផ្សេងៗ​ទៀត​។

​ក្នុង​កម្មវិធី​ប្រឡង​ជម្រុះ​វគ្គ​ផ្ដាច់ព្រ័ត្រ The Voice Kids Cambodia រដូវ​កាល​ទី​១ មាន​បេក្ខជន និង​បេ​ក្ខ​នារី​(​ជា​កុមារ​)​ចំនួន​៦ រូប​រួមមាន​៖ កុមារី ឃុយ ម៉ី​ហៀ​ង​, កុមារា ពេជ្រ ថៃ​, កុមារា ឡុង លីគ័​ង្គ​, កុមារី ណូ ឈូ​ស៊ីវ​ហេង​, កុមារី រ៉​ន ចាន់​ឌី​ន​, កុមារី សុខ សុជាតា​។

​ក្រោយ​បេក្ខភាព​វ័យ​១២​ឆ្នាំ ពេជ្រ ថៃ ជាប់​ជា​ម្ចាស់​ជយលាភី​លេខ​១ The Voice Kids Cambodia ក៏​មាន​ទាំង​អ្នក​ពេញចិត្ត និង​មិន​ពេញចិត្ត​ជាច្រើន​។ តែ ខាង​ស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស​វិញ គេ​មិនសូវ​ជា​ខ្វល់​ចំពោះ​កា​រិះគន់​នោះ​ទេ​ព្រោះ​គេ​យល់ថា​៖ មាន​អ្នក​រិះគន់​កាន់តែច្រើន គឺ​ខាង​ស្ថានីយ៍​យល់ថា កម្មវិធី​ល្អ មាន​អ្នកគាំទ្រ ផ្ទុះ​ការចាប់អារម្មណ៍ ព្រោះ​ស្ថានីយ៍ ឬ​អ្នក​រៀបចំ​កម្មវិធី មិនមែន​ជា​អ្នកសម្រេច គឺ​សម្រេច​លើ​អ្នក​ផ្ញើ​សារ​បោះឆ្នោត​តើ​។

​អ៊ីចឹង មានតែ​បន្ទោស​លើ​អ្នក​ផ្ញើ​សា​ទៅវិញ ព្រោះ​អ្វីៗ​ពឹង​លើ​អ្នកគាំទ្រ​ផ្ញើ​សារ​។ ម្យ៉ាងទៀត ពិធីករ​ពិធី​ការិនី ក៏​បាន​ប្រកាស​ហើយ​ថា លោកអ្នក​ផ្ញើ​សារ​គាំទ្រ​ត្រូវ​គិត​លើ​សំឡេង​ជាសំខាន់ ជៀសវាង​ផ្ញើ​សារ​លើ​ការ​អាណិត ឬ​ហេតុផល​អ្វី​ផ្សេង​នោះ គឺ​អាច​បំផ្លាញ​អ្នក​មាន​ទេពកោសល្យ និង​សំឡេង​ល្អ​ពិតប្រាកដ​។

​បើ​ក្រឡេក​មើល​សមត្ថភាព​គ្រូ​បង្ខឹក​វិញ គឺជា​រៀមច្បង​សិល្បៈ លោក ព្រាប សុវត្ថិ គឺជា​អ្នក​ជោកជាំ​ខ្លាំង មាន​ស្នាដៃ​ក្នុង​សិល្បៈ មុន​កញ្ញា ឱក សុគន្ធ​កញ្ញា និង​កញ្ញា សុគន្ធ និសា ដោយ​មិន​អាច​បាក់មុខ​ឲ្យ​កូនក្រុម​ផ្សេង​លើ​កពាន​បាន​នោះ​ទេ​។ ចំពោះ លោក ព្រាប សុវត្ថិ ផ្ទាល់​ក៏​អាច​ដឹង​ហើយ​ថា បេក្ខភាព​ណា​មាន​សំឡេង​ល្អ ទើប​ជា​និច្ចកាល​ឲ្យតែ ពេជ្រ ថៃ ជាប់​ផ្ញើ​សារ នោះ​លោក Save យក​កុមារា ឡុង លីគ័​ង្គ រហូត ព្រោះ​ដឹង​ថា លីគ័​ង្គ មាន​សំឡេង​ល្អ​។

​លោក ព្រាប សុវត្ថិ ក៏​បាន​ថែម​ទាំង​និយាយ នៅ​យប់​ផ្តាច់ព្រ័ត្រ​នោះ​ថា លោក​ជា​ជម្រើស​ទី​២ សម្រាប់ Save យក​បេក្ខជន​ល្អ បន្ទាប់​ពី​ជាប់​អ្នកបោះឆ្នោត​ផ្ញើ​សារ​។

​ប្អូនប្រុស ពេជ្រ ថៃ មាន​អាយុ​១២​ឆ្នាំ នៅ​ឆ្នាំ​នេះ រស់នៅ​ភូមិ​ជ្រៃ​១ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​។ ពេជ្រ ថៃ គឺជា​កូន​ទី​ពីរ ក្នុងចំណោម​បងប្អូន​ពីរ​នាក់ ដែល​បងស្រី​បង្កើត​របស់​ប្អូន បច្ចុប្បន្ន​មាន​ស្វាមី​ហើយ ព្រមទាំង​មាន​កូនស្រី​ម្នាក់ ជា​ចំណងដៃ​ថែមទៀត​ផង​។​ប្អូនប្រុស ពេជ្រ ថៃ មាន​ឪពុក​ឈ្មោះ ពេជ្រ សារ៉ាត់ និង​ម្តាយ​ឈ្មោះ សាំ គង់ បច្ចុប្បន្ន រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។ សព្វថ្ងៃនេះ ប្អូនប្រុស ពេជ្រ ថៃ គឺ​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា រៀន​នៅ​ថ្នាក់​ទី​៧ នៃ​អនុវិទ្យាល័យ ម្រះព្រៅ​។

​អ៊ុំ​ស្រី ជូ ហុំ អាយុ​៧៧​ឆ្នាំ ត្រូវជា​ជីដូន​របស់​ប្អូនប្រុស ពេជ្រ ថៃ ឬ ប្អូនប្រុស ហៅថា “​ម៉ែ​ចាស់​” បាន​រៀបរាប់​ថា ម្តាយ​ឪពុក​របស់ ពេជ្រ ថៃ បាន​ចាកចេញ​ពី​ស្រុកកំណើត ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ អស់​រយៈពេល​២៥​ឆ្នាំ​មកហើយ តាំងពី ពេជ្រ ថៃ មិន​ទាន់​កើត​ម្ល៉េះ ដោយសារ​តែ​បញ្ហា​ជីវភាព ប៉ុន្តែ​រៀងរាល់​៣ ឬ​៤ ឆ្នាំ​ម្ដង ទើប​គេ​បាន​មកលេង​ផ្ទះ​ម្តង ដែល​ធ្វើអោយ​ពួកគេ សឹងតែ​មិន​ស្គាល់​មុខ​គ្នា ដោយសារ​តែ​កូនស្រី និង​កូនប្រុស ទាំង​ពីរ​នាក់ ត្រូវ​រស់នៅ​ជាមួយ​ពូ មីង រួម​ជាមួយនឹង​រូប​គាត់​ផងដែរ​។

​អ៊ុំ​ស្រី​បាន​បន្តថា រាល់ថ្ងៃ​នេះ​មាន​ជីវភាព​មាន​ការ​ខ្វះមុខ ខ្វះក្រោយ ដោយសារតែ​គ្មាន​ដីស្រែ​ធ្វើ​នឹង​គេ​។ សព្វថ្ងៃនេះ​មាន​តែ​ការងារ​មើល​គោ​បង្វាស់​ឲ្យគេ និង​ដាំ​ដំណាំ​បន្តិច​បន្ទួច​នៅ​ជុំវិញ​ផ្ទះ​។ ពេលខ្លះ​ម្តាយមីង​របស់ ពេជ្រ ថៃ បាន​ធ្វើ​នំ ដើម្បី​អោយ​ប្អូនប្រុស ពេជ្រ ថៃ ទូល​ដើរ​លក់ ក្រោយ​ពី​ចេញពី​សាលា​។

​ទោះបីជា​មាន​ការលំបាក​បែប​នេះ​ក្តី ក៏ ពេជ្រ ថៃ បាន​ខំប្រឹង​សិក្សា​ណាស់ដែរ​។ ពេជ្រ ថៃ ទៅ រៀន ដោយ​ជិះ​កូន​កង់ ជា​មធ្យោបាយ ក្នុងការ​ធ្វើ​ដំណើរ​ទៅ​សាលា ដែល​មាន​ចំងាយ​ប្រមាណ ជាង​៥​គីឡូម៉ែត្រ ពី​ផ្ទះ​ដោយ​ខ្លួនឯង ទៅ​និង​មក​។ ឯ​ពូ មីង របស់​ប្អូន ក៏​មិន​ហ៊ាន​ទៅ​ធ្វើការ​នៅ​ឯ​ណា​ដែល​ឆ្ងាយ​ពី​ផ្ទះ​ដែរ​សព្វថ្ងៃ​នេះ ដោយសារ​តែ​ជីដូន ម៉ែ​ចាស់ កាន់តែ​មាន​វ័យ​ចាស់ជរា​ណាស់​ទៅហើយ​។​សូម​ជួយ​ស៊ែរ​បន្ត​ផង​ណា​។

​ដោយ​មាន​និស្ស័យ និង​ទេពកោសល្យ ខាង​វិស័យ​សិល្បៈ នៅពេលណា​ដែល ពេជ្រ ថៃ លក់​នំ​មិន​ដាច់ គឺ ពេជ្រ ថៃ សុខចិត្ត​ច្រៀង​អោយ​គេ​ស្តាប់ ដើម្បីអោយ​គេ​ជួយ​ទិញ​នំ យក​លុយ​មក​ឲ្យ​មីង ដើម្បី​ទំនុប​បំរុង​ជីវភាព​គ្រួសារ​។ ថ្ងៃមួយ​ម្តាយមីង​ជីដូនមួយ បាន​ប្រាប់ ពេជ្រ ថៃ ថា នៅក្នុង​បាត់ដំបង មាន​ការប្រលង​ចំរៀង​កុមារ​។ មិន​បាន​គិត​យូរ ពេជ្រ ថៃ ក៏​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យ​ប្រលង ដោយ​ម្តាយមីង​រូប​នោះ​ជា​អ្នក​នាំ​ទៅ​។

​នៅ​ទីបំផុត ពេជ្រ ថៃ ក៏​បាន​ប្រលង​ជាប់ នៅ​ក្នុង​វគ្គ​ជ្រើសរើស​ដំបូង​នោះ ហើយ​មិន​បាន​ប៉ុន្មាន​ផង គឺ​ប្រហែលជា​មួយ​ខែ​មុន នៅ​ខាង​ភ្នំពេញ​បាន​ទាក់ទង អោយ ពេជ្រ ថៃ ទៅ​បញ្ចេញ​ទេពកោសល្យ​។ ស្រាប់តែ​នៅ​ពេល​នោះ ជីដូន (​ម៉ែ​ចាស់​) របស់ ពេជ្រ ថៃ បាន​បដិសេធ​មិន​អោយ ឡើង​ទៅ​ភ្នំពេញ​ទេ ព្រោះ ម៉ែ​ចាស់ ខ្លាច និង​មិន​សូវ​ស្គាល់​ភ្នំពេញ​ច្បាស់​។

​ទោះបីជា​យ៉ាងណា​ក៏ ពេជ្រ ថៃ នៅតែមានៈ ទាមទារ​ឡើងទៅ​ភ្នំពេញ ឲ្យ​ទាល់តែ​បាន ដោយមាន​ម្តាយមីង​របស់​គេ ជា​អ្នក​ជូន​មក​ភ្នំពេញ​។ ដោយសារ​តែ​ភាព​មានៈ​នេះហើយ ទើប​មហាជន​ទាំងអស់ ជាពិសេស​គណៈកម្មការ បាន​មើលឃើញ​នូវ​សមត្ថភាព និង​ភាពក្លាហាន ក្នុង​ការសម្ដែង​របស់ ពេជ្រ ថៃ ថែមទាំង មាន​ការពេញចិត្ត​យ៉ាងខ្លាំង ទៅលើ​ភាព​ដ៏​ក្រ​ម៉ិច​ក្រ​ម៉ើម ចេះ​និយាយ​លេងសើច និង​មាន​សំលេង​ដ៏​ក្រ​អួន ធ្វើអោយ​ទស្សនិកជន មាន​ការពេញចិត្ត​យ៉ាងខ្លាំង​ផងដែរ​។

​ទាក់ទង​និង​ការ មាន​គណនី​ជាច្រើន នៅលើ​បណ្តាញ​សង្គម ត្រូវបាន​គេ​បង្កើតឡើង ដោយ​បាន​យកឈ្មោះ និង​រូបភាព​របស់​ប្អូនប្រុស ពេជ្រ ថៃ ដែល​គណៈកម្មការ បាន​អោយ​រហ័ស​នាម​ថា « កវី​តូច » មក​បង្ហោះ​ព្រោងព្រាត ក្នុងន័យ​ទាក់ទាញ​កេង​យក​ផលចំណេញ ពី​សប្បុរស​ជន​ណា ដែល​មាន​បំណង​ជួយ​ជ្រោមជ្រែង ឬ​មាន​ការឧបត្ថម្ភ​ដល់ “​កវី​តូច​” យើង​។ ប្អូនប្រុស ពេជ្រ ថៃ បាន​និយាយថា ប្អូន​មិនទាន់មាន​អា​ខោ​ន​ហ្វេ​សប៊ុក​ប្រើ​នឹង​គេ​ទេ​។ ដូច្នេះ​ការឃោសនា​តាមរយៈ​អា​ខោ​ន​ផ្សេងៗ គឺ​មិនមែន​ជា​របស់​ប្អូន​ឡើយ ទាំងនេះ គឺជា​ការលើក​ឡើង​របស់​ប្អូនប្រុស​ផ្ទាល់​ផង និង​ក្រុមគ្រួសារ ព្រមទាំង​សាច់ញាតិ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ