សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្មករ​រ៉ែ​មាស​ពីរ​នាក់​ស្លាប់​ក្នុង​អណ្តូងរ៉ែ​ខាង​បស​ស​ធានា​ចិញ្ចឹម​ម្តាយ​

​កម្មករ​រ៉ែ​មាស​ពីរ​នាក់​ស្លាប់​ក្នុង​អណ្តូងរ៉ែ​ខាង​បស​ស​ធានា​ចិញ្ចឹម​ម្តាយ​

ខេត្ត​រតនគិរី​៖  យុវជន​២​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត នៅវេលា​ម៉ោង​១០៖៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូរយ៉ាដាវ នៅក្នុង​ក្រុមហ៊ុន​ធ្វើ​រ៉ែ​មាស «​មាស​ស្គូ​ហ្គោ​» ត្រង់​ចំណុច​អណ្តូងរ៉ែ​មាស​។​កម្មករ​ធ្វើការ​ជាមួយ​គ្នា​ថា យុវជន​ទាំង​២​នាក់ បាន​រងគ្រោះ​ដោយសារ​ដាច់​ធុង​យោង​អាចម៌ដី​ធ្លាក់​មក​ពី​លើ បន្ទាប់​ពី​ធុង​យោង​នោះ បានដាក់​ស៊ីម៉ង​ចុះ​ទៅ​បាត​រណ្តៅ​ហើយ​ពេល​យោង​ធុង​នោះ​ឡើង​មក​វិញ បាន​កម្ពស់​ប្រមាណ​ជាង​២០​ម៉ែត្រ ក៏​ដាច់ទឹក​អន្សាធ្លាក់​មកវិញ ត្រូវ​យុវជន​ទាំង​២​ដែល​នៅ​ខាងក្រោម​បណ្តាលឲ្យ​បាក់​ចង្កេះ បាក់​ថ្កាម​ទាំង​២​នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែ​ម្តង​។

​ជនរងគ្រោះ​ទាំង​២​នាក់ បងប្អូន ទី​១. ឈ្មោះ ឆក សា​រុំ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​២. ឈ្មោះ ឆក សារិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ អ្នក​ទាំង​ពីរ​នាក់​ជាប​ង​ប្អូនបង្កើត មាន​ទីលំនៅ​ភូមិ​កប្បា ឃុំ​មេ​ម៉ង ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ ទើបតែ​មក​ធ្វើការ​ក្នុង​ក្រុមហ៊ុន​នេះ បាន​ជាង​មួយ​សប្តាហ៍​តែប៉ុណ្ណោះ ហើយ​ប្រាក់​កម្រៃ​ម្នាក់ៗ ទទួលបាន​៣​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​។

​លោក ហាក់ ហ័ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ត្រួតពិនិត្យ​ធ្វើ​កុសល​វិច្ច័យ​លើ​សាកសព​យុវជន​២​នាក់ បន្ទាប់​ពី​យុវជន​ទាំង​២​នោះ បាន​បាត់បង់​ជីវិត នៅក្នុង​អណ្តូងរ៉ែ​មាស ក្រុមហ៊ុន​«​មាស​ស្គូ​ហ្គោល​» ។​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការ​នគរបាល​ខេត្ត​ថា ជនរងគ្រោះ​ទាំង​២​ពិត​ជា​គ្រោះថ្នាក់​ដោយសារឧ​ប្ប​វហេតុ​ខាងលើ​ពិតប្រាក​ដ​មែន​។

​បើ​តាម​ការ​ឲ្យដឹង​ពី​តំណាង​ក្រុមហ៊ុ​ន​រ៉ែ​មាស «​មាស​ស្គូ​ហ្គោ​» របស់​ក្រុមហ៊ុន​ឥណ្ឌា​នោះ​ថា សាកសព​ទាំង​២ ត្រូវបាន​ក្រុមហ៊ុន​ទទួលខុសត្រូវ​ទាំងស្រុង ទាំង​ជួល​ឡានពេទ្យ​ដឹក​សាកសព និង​ធ្វើបុណ្យ​នៅ​ខេត្ត​ត្បូងឃ្មុំ​។ លោក​បាន​បន្តថា ចំណែក​ការសង​សំណង​ទៅលើ​សាកសព​ទាំងពីរ លោក​មិន​ទាន់​ដឹងថា ខាង​ក្រុមហ៊ុន​សង​ប៉ុន្មាន​នោះ​ទេ ក៏​ប៉ុន្តែ​លោក​ដឹងថា ខាង​បេឡា​ជាតិ​សន្តិសុខ​សង្គម​ដែល​ហៅ​កាត់​ថា ប ស ស និង​ធានា​ចិញ្ចឹម​ម្តាយ​ជនរងគ្រោះ​អស់​មួយជីវិត​?​មិនដឹងថា​តើ​ជា​ការពិត​ឬ​អត់​នោះ​ទេ​ព្រោះ​ខាង​បេឡា​សន្តិសុខ​សង្គម​នេះ​ឮថា​ទើប​និង​មាន នៅតាម​រោច​ក្រ​កាត់ដេរ​តែប៉ុណ្ណោះ​៕

 

 

Filed in: ព័ត៌មានជាតិ