សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បោក​លុយ​រត់​បាត់​ពីរ​ឆ្នាំ​ចាប់បាន​១​ថ្ងៃ​អនុប្រធាន​តុល​ការ​តាកែវ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​!

​បោក​លុយ​រត់​បាត់​ពីរ​ឆ្នាំ​ចាប់បាន​១​ថ្ងៃ​អនុប្រធាន​តុល​ការ​តាកែវ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​!

​តាកែវ​៖  លោក​អនុសេនីយ៍ឯក ផេង ម៉ា​នី​ត ជា​អតិ​ត​មន្ត្រីនគរបាល  ត្រូវបាន​សមត្ថកិច្ច វាយខ្នោះ​ចាប់​ឡើង​លើ​ឡាន​តាម​ដិកា​តុលាការ​ខេត្ត​តាកែវ​នា​ថ្ងៃទី​១២​តុលា​ឆ្នាំ​២០១៧ ពី​បទ​បាន​បោក​លុយ​ពី​ប្រជាពលរដ្ឋ ចំនួន​៧​ម៉ឺន​ដុល្លា  ហើយ​បាន​រត់គេច ខ្លួន​អស់​រយះពេល ២​ឆ្នាំ  ។​ប៉ុន្តែ​អ្វី​ដែល​គួ​ឲ្យ​ហួសចិត្ត​គឺ​ក្រោយ​ពី​ជនសង្ស័យ​រូបនេះ​ត្រូវបាន​ចាប់ខ្លួន និង​បាន​បញ្ជូន​ទៅ​តុលាការ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧​នេះ​ជន​ឆបោក​រូប​នេះ​ក៏ ត្រូវបាន​លោក អឿង វណ្ណា អនុប្រធាន​តុលាការ​ខេត្ត​តាកែវ​ដែល​ជា​ចៅក្រម​ស៊ើប​បាន អនុញ្ញាតឲ្យ​នៅ​ក្រៅ​ឃុំ​បន្ទាប់​ពី​ការសួរនាំ​ចប់​?​។

​សូមបញ្ជាក់​ថា អតីត​មន្ត្រីនគរបាល​ថ្នាក់​អនុសេនីយ៍ឯក ផេង ម៉ា​នី​ត បាន​ឆបោក​ប្រាក់​ពី​ឈ្មោះ ជា វិបុល យក​ប្រាក់​ជាង​៧​ម៉ឺន​ដុល្លារ ទៅ​ទិញ​ដី​នៅ​ភូមិ​ឬ​ស្សី​មួយ​គុម្ព ភូមិ​អូ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ កាល​ពី​កំឡុង​ខែ​ឧសភា ឆ្នាំ​២០១៥​។ បន្ទាប់ពី​ទទួល​ប្រា​ក់រូច ឈ្មោះ ផេង ម៉ា​នី​ត ក៏​គេចខ្លួន​បាត់​រហូត ។​ជនរងគ្រោះ​ឈ្មោះ ជា វិបុល បាន​យក​ភស្តុតាង​ទាំងអស់​ទៅ​ដាក់ ពាក្យបណ្តឹង​នៅ​តុលាការ​ខេត្ត​តាកែវ​។
​តែ​ក្រោយ​ពី​ចាប់ខ្លួន​បាន​តុលាការ​បែ​ជា​សម្រេច​ឲ្យ​ជន​បោក​លុយ​នៅ​ក្រៅ​ឃុំ​ទៅ​វិញ ធ្វើឲ្យ​ជនរងគ្រោះ​មិន​សុខចិត្ត និង​អំពាវនាវ​ឲ្យ លោក​ចៅក្រម ចាត់ការ​តាមច្បាប់​ចំពោះ​ជនល្មើស​។​

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់