សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ពេជ្រ វណ្ណា ចាត់តាំង លោក នេ​ត សំអាត​ជា​ប្រធានស្តីទី​ធ្វើឲ្យ​មន្ត្រី​ការិយាល័យ​ទំនាកទំនង​ព្រុំដែន​កម្ពុជា​ថៃ​មិន​សប្បាយចិត្ត !

លោក​ពេជ្រ វណ្ណា ចាត់តាំង លោក នេ​ត សំអាត​ជា​ប្រធានស្តីទី​ធ្វើឲ្យ​មន្ត្រី​ការិយាល័យ​ទំនាកទំនង​ព្រុំដែន​កម្ពុជា​ថៃ​មិន​សប្បាយចិត្ត !

​បន្ទាយមានជ័យ​៖ នៅ​ដើមខែ​តុលា​២០១៧​នេះ​នៅ ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​គីឡូម៉ែត្រ​៤​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោម ការដឹកនាំ​ដុះ​ស្លែ​របស់​លោក​ឧត្តមសេនីយ៏ទោ ពេជ្រ វណ្ណា​មាន​លេចឡើង​នូវ ភាពច្របូកច្របល់​ក្នុង​ចំណោម​ក្រុមមន្ត្រី​ដោយសារតែ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ​ប្រើ​អំណាច​តាម​តែ​អំពើ​ចិត្ត​មិន​គិត​ពី​ថា​នានុ​ក្រម​ដែល​បាន​កំណត់​ដោយ​ច្បាប់​នោះ​ទេ ។​

​មូលហេតុ​គឺ​ចាប់ផ្តើម​ចេញ​ពី​លោក ឧត្តមសេនីយ៏ទោ ពេជ្រ វណ្ណា នាយករង​ទីចាត់ការ ការងារ​ព្រំដែន និង​ជា​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ បានតែងតាំង ប្រធានស្តីទី​មិន​ត្រឹមត្រូវ​តាម​រចនា​សម្ពន្ធ័​របស់​ថ្នាក់ដឹកនាំ​ដែល​បានកំណត់​ក្នុង​ច្បាប់​រដ្ឋបាល​នោះ​ទេ ។​លោក ពេជ្រ វណ្ណា សំអាង​ខ្លួន​ជា​ប្រធាន​ការិយាល័យ ចាស់វស្សា​ចង់​ចាត់តាំង​អ្នកណា​ក៏​បាន តាមតែ​អំពើ​ចិត្ត​របស់​ខ្លួន​ចង់បាន ។

​ជាក់ស្តែង​លោក បាន​ចាត់តាំង​មន្ត្រី​យោធា​មួយ​រូប​ថ្នាក់ ឧត្តមសេនីយ៏ត្រី របស់​ក្រសួង​ដែល​គេ​ដឹងថា​ជា​មនុស្ស​ជំនិត​របស់លោក ឲ្យ​ធើ្វ​ជា​ប្រធាន​ស្តីទី​នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ជំនួស​ដោយ​មិន​ចាត់តាំង​មន្ត្រី​នៅក្នុង​ការិយាល័យ​នោះ​ឡើយ​។​បញ្ហា​នេះ​វា​បាន​ធើ្វ​ឲ្យ​មន្ត្រី​ក្រោម ឱវាទ​ជាច្រើនរូប​ផ្សេង​ទៀត​មាន​សតិ​អា​រម្ម​ណ៏​មិនល្អ ដោយសារ​ទង្វើ​របស់​លោក​ពេជ្យ វណ្ណា​ធើ្វ​នេះ​វា​ខុស​ទៅ​និង​ថា​ណានុ​ក្រម​របស់​អង្គភាព​នៃ​ការិយាល័យ​ដែល​បានកំណត់​កាលពី​កន្លងទៅ   ។

ពាក់​ពន្ធ័​និង​ចំណាត់ការ​ខាងលើ មន្ត្រីក្រោមឱវាទ​ជាច្រើន​បាន​សម្តែង​ការសោកស្តាយ​មិន​សប្បាយចិត្ត ដោយ​ពួកគាត់​ស្នើ​ឲ្យ​លោក ឧត្តមសេនីយ៏ឯក សៀក សុជាតិ នាយរង​សេនាធិការ​ចំរុះ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយក​ទីចាត់ការ ការងារ​ព្រំដែន​កម្ពុជា មេត្តា​ពិនិត្យ​និង​កែសម្រួល​លើ​ចំណាត់​តាំង​របស់​លោក ពេជ្យ វណ្ណា​នោះ ជា​បន្ទាន់​ដើម្បី ឲ្យ​នាយទាហាន​ដែល​ស្ថិតក្រោ​ម​ឱវាទ​របស់​លោក​ពេជ្យ វណ្ណា បាន​ស្ងប់ចិត្ត ជាជាង​ទុក​បញ្ហា​បណ្តាលឲ្យ​ក្លាយជា​រឿង​ទំនាស់​ផ្ទៃក្នុង របស់​អង្គភាព​មួយ​នេះ កកើត​ជា​អធិករណ៏​ដែល​ពិបាក​ព្យាបាល​បាន ។

​ក្រុមមន្ត្រី​ដែល​មិន​ពេញចិត្ត​លើ​ចំណាត់​តាំង​របស់​លោក​ពេជ្យ វណ្ណា​បាន​លួចខ្សឹប​ឲ្យដឹង​មកថា លោក ឧត្តមសេនីយ៏ត្រី​នេ​ត សំអាត ចាត់តាំង​ដោយ​លោក ពេជ្យ វណ្ណា​នោះ​គឺជា​មន្ត្រី​របស់​ក្រសួង ដែល​អង្គភាព​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ មិន​តម្រូវ​ឲ្យមាន​សិទ្ធិ​ធើ្វ​ជា​ប្រធាន​ស្តីទី​នោះទេ ។​ទាក់ទិន​រឿងរ៉ាវ​ខាង​លើ​មន្ត្រី​ដែល​មាន​ទូ​នាទី​និង​ថា​ណានុ​ក្រមជា​អនុប្រធាន បែ​ជា​លោក ឧត្តមសេនីយ៏ទោ ពេជ្រ វណ្ណា មិន​ចាត់តាំង​ឲ្យ​ធើ្វ​ជា​ស្តីទី​នោះគេ​សង្ស័យថា ទំនង​ជា​លោក​ខ្លាច​បាត់បង់​ចំណូល​ក្រោម​តុ​ជាជាង​ការគោរព​ច្បាប់​?​។

​ព្រោះ​មាន​ប្រភព​ផ្ទៃក្នុង​បាន​បញ្ចេញ​មក​មក​ថា លោក​ពេជ្យ វណ្ណា ជា​មនុស្ស​ប្រកាន់​ពណ៌​សម្បុរ និង​បក្សពួក​និយម ជា​ពិសេស​មន្ត្រី​ភាគច្រើន​ដែល​ជា​សាច់​លោ​ហិត របស់​លោក​បាន​តម្រូវ​ឲ្យ​ធើ្វ​ជា​ប្រធាន​ក្រុម​ការងារ​តាម​ច្រក​នីមួយៗ ស្ទើតែ​ទាំងអស់ ។​ពាក់​ពន្ធ័​ករណី​ខាងលើ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែតុលា ឆ្នាំ​២០១៧​នេះ អង្គភាព​យើង​មិនទាន់​អាច​សុំឲ្យ​លោក ឧត្តម សេ​នីយ៏ទោ ពេជ្យ វណ្ណា បកស្រាយ​បាន​យ៉ាងណា​នៅឡើយ​នោះទេ​ព្រោះ​ទូរ​សព្ទ័​របស់លោក​មិនអាច​ទាក់ទង​បាន ។

​សូមបញ្ជាក់​ថា​៖ នៅ​ជាប់​និង​ស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដែល​ជា​ទីកន្លែង សម្រាប់​បំពេញ​ការងារ​របស់​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ សព្វថ្ងៃ​នេះ​ត្រូវបាន​ប្រភព បង្ហើប​មក​ថា លោក​ពេជ្យ វណ្ណា បាន​តម្រូវ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​របស់​ខ្លួន យក​ទីតាំង​ធើ្វ​ការនោះ ដាក់​ធើ្វ​ជា​កន្លែងផ្ញើម៉ូតូ​ហើយ​ក្នុង​១​ខែៗ ត្រូវ​ឡើង​លុយ ឲ្យ​លោក ពេជ្យ វណ្ណា ចំនួន​៧​ម៉ឺន​បាត​ប្រាក់​ថៃ​។​តែ​បើ​តាម​ការពិនិត្យ បើទោះជា​មាន​ការរិះគន់​ពី​មជ្ឈដ្ឋាន​មហាជន​ជុំ​ទិស​ទី​យ៉ាងណា ក៏​លោក​លោក​ពេជ្យ វណ្ណា មិន​ខ្វល់​ដែរ សំខាន់​បាន​លុយ​ច្រក​ហោប៉ៅ​តែ​ប៉ុណ្ណោះ ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់