សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​១០​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​១០​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

​ខេត្ត​ក្រចេះ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១០​នាក់ នឹង​ត្រូវ​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ​នៅ​ថ្ងៃ​ទី​១៣ ខែតុលា នេះ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ប្រព្រឹត្តទៅ​នៅ​ក្នុង​ទីតាំង​ស្តុក​ឈើ​កែឆ្នៃ​ឈើ​មួយ​កន្លែង​ក្នុង ស្រុក​ចិត្រ​បុរី ។​

​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១០​នាក់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​យ៉ាង​អនាធិបតេយ្យ នៅក្នុង​ភូមិសាស្ត្រ​ខាងលើ ហើយក៏​ជា​កន្លែង​ទីតាំង​ស្តុក និង​កែច្នៃ​ឈើ​ខុសច្បាប់​ផងដែរ​។

​ដោយឡែក​ក្មេងស្រី​៣​នាក់​ផ្សេង​ទៀត​ទើបនឹង​មក​ពី​ខេត្តព្រៃវែង​ទៅលេង​ផ្ទះ​បងប្អូន​ក្បែរ​ទីតាំង​លើ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​ថា មិន​មាន​ជាប់​ពាក់ព័ន្ធ​ក៏​សម្រេច​ដោះលែង​វិញ​៕

 

Filed in: គ្រឿងញៀន