សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ ០១ តុលា ឆ្នាំ២០១៥

ទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ ០១ តុលា ឆ្នាំ២០១៥

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្កំ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវមនោ សញ្ជេតនារីករាយ នៅក្នុងឪកាសនៃការប្រារព្ធទិវាក៏មានសារសំខាន់នេះ និងសូមសំដែងនូវ ការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមនុស្សចាស់ និងបុព្វការីជន ដែលបានបង្កើតធន ធាន ដ៏មានសារៈប្រយោជន៍ ព្រមទាំងបានផ្តល់នូវចំណេះដឹង ចំណេះធ្វើ និង បទពិសោធន៍ យ៉ាងសំបូរបែបសម្រាប់មនុស្សជំនាន់ក្រោយ។

នេះជាលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ដែលអានដោយលោក ប៊ុត គិមស៊ាន អភិបាលរងខេត្តបាត់ដំបង ថ្លែងក្នុង ឪកាសនៃការប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០១៥ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវសម្បទា ខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ តុលា ឆ្នាំ២០១៥ នេះ។

សមិទ្ធិផលនិងមរតកជាច្រើន បានកើតចេញពីស្នាដៃ គុណូបក្តារៈ និងការអប់រំបង្រៀន ប្រៀនប្រដៅ ប្រកបដោយគតិបណ្ឌិត នៃបុព្ធបុរស នៃចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជា ក្សត្ររាស្រ្ត មន្រ្តីរាជការ យុទ្ធជន បព្វជិតគ្រហស្ថ អ្នកអក្សរសាស្រ្ត អ្នកស្រាវជ្រាវសិល្បៈករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្រ្តជាដើម។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងការអនុវត្តន៍គោលនយោបាយ ស្តីពី សុវត្ថិភាពសង្គម សំរាប់កងកម្លាំងប្រដាប់អាវុធត្រៀមចូលនិវត្តន៍ តាមរយៈការផ្តល់ដីសម្បទាន សង្គមកិច្ច បាននិងកំពង់រៀបចំព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម សម្រាប់ប្រជាពលរដ្ឋនៃ ព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៀត រាជរដ្ឋាភិបាលបានបង្កើតគណកម្មាធិការជាតិកម្ពុជា  ដើម្បីមនុស្សចាស់ដែលជាយន្តការ សម្រាប់អនុវត្តគោលនយោបាយមនុស្សចាស់ និងគម្រោង កម្មវិធីគាំទ្រផ្សេងៗសម្រាប់ជួយលើកកំពស់សុខុមាលភាព មនុស្សចាស់នៅទូទាំងប្រទេស។ ដើម្បីរួមចំណែកក្នុងការលើកកំពស់ដល់ជីវភាព និងសុខុមាលភាពរបស់មនុស្សចាស់នៅទូ ទាំងប្រទេសខ្ញុំព្រះករុណា សូមក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា គណកម្មា ធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់គ្រប់ក្រសួងស្ថាប័ណ្ណ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ ត្រូវបង្កើតការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយពីគណៈអធិបតី ចែកជូន ភួយ កន្សែងពោះគោ ច្រាស់ថ្នាំដុសធ្មេញថវិកា ១០០០០រៀល ដល់មនុស្សចាស់ ២០០ នាក់ ដែលបានមកចូលរួមរួចមក ៕

 

 

2015_10_23d1 (4)

2015_10_23d1 (2)

2015_10_23d1 (1)

2015_10_23d1 (3)

Filed in: ព័ត៌មានជាតិ