សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទុកពេល​៤៥​ថ្ងៃ​ឲ្យ​ឡ​ដុត​ធ្យូង​ប្រមាណ​ជិត​៣០០​ឡ នៅ​ចំណុច​ទួល​ឈើ​នាង​និង​ទួល​ម្អម ស្រុក​ឱ​រ៉ា​ល់នឹង បញ្ឈប់​សកម្មភាព​!

ទុកពេល​៤៥​ថ្ងៃ​ឲ្យ​ឡ​ដុត​ធ្យូង​ប្រមាណ​ជិត​៣០០​ឡ នៅ​ចំណុច​ទួល​ឈើ​នាង​និង​ទួល​ម្អម ស្រុក​ឱ​រ៉ា​ល់នឹង បញ្ឈប់​សកម្មភាព​!

​ខេត្ត​កំពង់ស្ពឺ​ ៖ ​កាលពី​ព្រឹក​ថ្ងៃទី​១១. តុលា​.២០១៧​នេះ​អាជ្ញាធរ​ស្រុក​ឱ​រាល់​និង​សមត្ថ​ស្ថិកិ​ច្ច​ចម្រុះ​ខេត្តកំពង់ស្ពឺ បាន​ចុះ​ទៅ​ប្រជុំ​ផ្សព្វផ្សាយ​និង​អបរំ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រកស៊ី​ដុត​ធ្យូង​នៅ​ចំណុច​ភូមិ​ទួល​ឈើ​នាង និង​ទួល​ម្អម ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។​

​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ប៊ុន វិចិត្រ​អភិបាលរង​ន​ស្រុក​ឱ​រ៉ាល់​ខាង​មន្ត្រី​ជំនាញ់​បាន​ធ្វើ កិច្ចសន្យា​ទៅលើ​ម្ចាស់​ដី​៥​កន្លែង​ដែល​កំពុង​ធ្វើ​ការជួល​ដី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មកពី​ភូមិ​គោក​ប​ង្កោ ឃុំ​ពេជ្រ​មុន្នី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​អោយ​បញ្ឈប់​សកម្មភាព​ជួល​ដី​អោយ​ប្រជាពលរដ្ឋ​ទាំងនោះ ធ្វើ​សកម្មភាព ដុត​ឡធ្យូង​បន្តទៀត​។ ដោយ​មាន​ការយល់ឃើញ​ដូច​ខាងលើ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ ស្មើ​និង​១២៧​នាក់ ដែរ​មាន​ឡធ្យូង​ចំនួន​២៥០​ឡ ពួកគាត់​បាន​ស្ម័គ្រចិត្ត​ឈប់​ដុត​ឡ​បន្តទៀត ហើយ​សូម​ចាកចេញ​អោយអស់​ក្នុង​រយៈពេល​៤៥​ថ្ងៃ​ចាប់​គិតពី​ថ្ងៃ​ទី​(11.​តុលា​.2017​ដល់​ថ្ងៃ​ទី​26.​វិច្ឆកា​រ​.2017)​នេះ​តទៅ​។

​ប្រជាពលរដ្ឋ​បានអោយដឹងថា សកម្មភាព​ឡ​ដុត​ធ្យូង​នៅ​ចំណុច​ទួល​ឈើ​នាង​និង​ទួល​ម្អម​នេះ​បាន​កើតមាន​ជា​យូ​មកហើយ ហើយ​គេ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​មេព្រៃ​និង​បរិស្ថាន​ដែល​មាន​លោក ខន សុខុម​ជា​នាយក​ដែនជម្រកសត្វព្រៃ​ឱ​រ៉ាល់​ខេត្ត​កំពង់ស្ពឺ​បង្ក្រាបបា​ន​មួយ​ករណីណា​ឡើយ ។

​មួយថ្ងៃៗ​បើ​និយាយ​ពី​គោរ​យន្ត​ដឹកឈើ​ស្រស់ៗ​ដែល​គេ​កាត់​ជា​អុស​ស្ទែរ​ដឹក​តាម​គោយន្ត​មក​ដុត​ឡធ្យូង​ចេញពី​តំបន់​ជួរ​ភ្នំ​ឱ​រ៉ាល់​ទឹកដី​ខេត្ត​ពោធិ៍សាត់ កាត់​តាម​ច្រក​អូរ​ត្រាវ​ខេត្តកំពង់ស្ពឺ​និង​កាត់​តាម​ចំការ​ដំឡូង​មី​ក្រុមហ៊ុន​ចិន​វិញ​មាន រាប់រយ​គោយន្ត ។​ចំណែក រឺ​ម៉ក គោយន្ត​ដឹក​ធ្យូង​និង​រថយន្ត​ដឹកអុស​វិញ​គឺ​ដឹក​បន្តកន្ទុយ​គ្នា​ដូច​ហែ​កឋិន ចេញពី​ស្រុក​ឱ​រ៉ា​ល់ ទាំងយប់ ទាំង​ថ្ងៃ ។ ចាំ​មើល​ថា​តើ​៤៥​ថ្ងៃ​ទៀត​មាន​ប្រសិទ្ធី​ភាព​អត់​?៕

 

Filed in: ព័ត៌មានជាតិ