សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​បាន​រថយន្ត មួយគ្រឿង និង​ឈើប្រណិត​តែ​មិន​ចាប់​ម្ចាស់​!

​ចាប់​បាន​រថយន្ត មួយគ្រឿង និង​ឈើប្រណិត​តែ​មិន​ចាប់​ម្ចាស់​!

​កំពង់ឆ្នាំង​៖ កាលពី​នៅ​ល្ងាច​ថ្ងៃ​ទី​១១​ខែតុលា ឆ្នាំ​២០១៧​កម្លាំង​សមត្តកិច្ច​ខេត្ត​កំពង់ឆ្នាំង ចុះ​បង្ក្រាប​នោះ បង្ក្រាប​បាន​តែ​ផ្ទះ ឈ្មោះ វ៉ន វ៉ុ​ព ដែល​ជា​ផ្ទះ ម្តាយ ឈ្មួញ ឈ្មោះ វី​ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​ឈើប្រណិត​ល្បី​ឈ្មោះ​តែ​មិន​ចាប់​ម្ចាស់​ឈើ​។​ឯ ចំណែក ផ្ទះ​ឈ្មោះ សុខ​ដែលមាន​លាក់​ទុក​ឈើ​ក៏ មិន​បាន​បង្ក្រាប​ដែរ​ដោយ​គ្រាន់​គ្រាន់តែ​ទៅ​អើត​មើល​មួយ​ភ្លែត​តែប៉ុណ្ណោះ ។ ការចុះ​បង្ក្រាប​គឹ​យោងតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ទៅ​ប៉េអឹម​ខេត្ត ថា​មាន ឈើប្រណិត​លាក់ទុក​យ៉ាងច្រើន​ដុំ នៅផ្ទះ ឈ្មោះ វ៉ន វ៉ុ​ព ត្រូវជា​ម្តាយ​របស់ ឈ្មួញ ឈ្មោះ វី ដែលមាន ផ្ទះ​លេខ​F03 ក្រុមទី​1 ផ្លូវ​គ្រាំង​ល្វា ភូមិ តាំង​គ្រង ឃុំ​គ្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​និង ផ្ទះ ឈ្មោះ សុខ ដែល​នៅ​ជិតគ្នា ហេ​ី​យ​ផ្ទះ ឈ្មោះ សុខ នេះ មាន​ឈើប្រណិត​ច្រើន លាក់​ទុក​ខាងក្រោយ​ផ្ទះ និង​ក្រោមផ្ទះ​។

​សម្ភារៈ ដែល​ត្រូវ​សមត្តកិច្ច​ប៉េអឹម​ឃាត់មាន​រថយន្ត​មួយគ្រឿង ម៉ាក Grankrea ព​ណ៍សរ ពាក់​ស្លាក​លេខ កោះ កុង 2A .0042 និង​ឈើ​ជាច្រើន​ដុំ​ជាំ​ភស្តុតាង តែ​កងកម្លាំង​មិន​បាន​ឃាត់ខ្លួន ឈ្មួញ​ឈើ​ឈ្មោះ វី ឡើយ​។

​ប្រតិបត្តិការ​ចុះ​ទៅ​បង្ក្រាប​នេះ មាន កងកម្លាំង​អាវុធហ្ថត ខេត្ត ផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ត្រឡាច និង​នគរបាល​ប៉ុស្តិ៍ គ្រាំ​ល្វា​ប៉ុស្តិ៍ បឹង​ខ្នារ​ផងដែរ ហើយ​មាន​ការអនុញាតិ​ពី ព្រះ​រាជ្ញា​ខេត្ត​ទៀតផង​។

​ក្នុង​ការចុះ​បង្ក្រាប​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជំវិញ និង​អ្នកធ្វេដំណើរ ឆ្លងកាត់​ទីនោះ បាន​ឆ្ងល់​និង​ដាក់​ការសង្ស័យ​លើ​ក​ជា​សំនួរ​ថា ចុះ​ហេតុអ្វី​បាន ជា​មិន​ឃាត់​ឈ្មួញ​ជា​ម្ចាស់​ឈើ​ឈ្មោះ វី ????? ហើយ ឈើ​ផ្ទះ​ឈ្មោះ​សុខ​ក៏​មិន​ចាប់​យក​ទៅ​ផង​ដែរ​ប្រហែល​មានអីៗ​ជាមួយ​គ្នា​ដឹង​?  ៕

 

 

Filed in: ព័ត៌មានជាតិ