សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​តុបតែង​ភ្លើង​បំភ្លឺ​រៀបចំ​សោភ័ណភាព​ទីក្រុង ជួលជុល សួនច្បារ នៅ​មាត់​ទន្លេ​ត្រៀម​ស្វាគមន៍ បុណ្យ អុំទូក​

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​តុបតែង​ភ្លើង​បំភ្លឺ​រៀបចំ​សោភ័ណភាព​ទីក្រុង ជួលជុល សួនច្បារ នៅ​មាត់​ទន្លេ​ត្រៀម​ស្វាគមន៍ បុណ្យ អុំទូក​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ និង​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ បាន ចុះ​ពិនិត្យ ការ​ពុង​តែង លម្អរ​ភ្លើង​បំភ្លឺ​រៀបចំ​សោភ័ណ្ឌ ភាព​ទីក្រុង ជួលជុល សួនច្បារ នៅ​មាត់​ទន្លេ​ត្រៀម​ស្វាគមន៍ បុណ្យអុំទូក​ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​ទី​២​ដល់​ទី​៤​ខែវិច្ឆិកា ខាងមុខនេះ​។​

​ជាក់ស្ដែង នៅ​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ចុះ​ត្រូតពិនិត្យ ការជួសជុល​សួនច្បារ និង​ដើមឈើ​នៅ​មាត់​ទន្លេ ដល់​មុខ​ព្រះបរមរាជវាំង ដើម្បី​រៀបចំ សោភ័ឌភាព ត្រៀម​ស្វាគមន៍ បុណ្យអុំទូក អក​អំបក និង​សំពះ​ព្រះ​ខែ នៅ​ដើម​ខែ​វិច្ឆិកា ខាងមុខ​។​ជាមួយគ្នា​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​តុបតែង​ភ្លើង​រំយោល​តាម​ដើមឈើ​មហាវិថី​ព្រះ​នរោត្តម ចាប់​ពី​វិមានឯករាជ្យ​ដល់​រង្វង់​មូល​រមណីយដ្ឋាន​វត្តភ្នំ និង​តុបតែង​ភ្លើង​ហ្វា LED នៅ​ដើម​ស្លាយ​ក្ស​នៅ​តាម​មាត់​ទន្លេ ដើម្បី​ត្រៀម​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​។​

​ពាក់ព័ន្ធ​ទៅនឹង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​លោក ឃួ​ង ស្រេង បាន​អះអាង​ថា​៖​មកដល់​ពេល រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ត្រៀមកម្លាំង​គ្រប់គ្រាន់ ក្នុង​ការការពារ​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ដើរលេង​កំសាន្ត ក្នុង​ឱកាស​បុណ្យ​បុណ្យ​ទូក អក​អំ​បុក្រ និង​សំពះ​ព្រះ​ខែ​ដែល​ជា​បុណ្យប្រពៃណី​នៅពេល​ខាងមុខ​នេះ​៕

 

Filed in: ព័ត៌មានជាតិ