សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នៅ​ថ្ងៃ​ទី​១៦ តុលា​ខាង​មុខ​នេះ​រដ្ឋបាល​រាជធានី​នឹង​រៀបចំ​ធ្វើ​ពិធី​ទទួល​យក​ស្ពាន​លី​យ៉ុង​ផាត់​មក​គ្រប់គ្រង​ជា​សម្បត្តិ​រាជធានី​ភ្នំពេញ​វិញ

​នៅ​ថ្ងៃ​ទី​១៦ តុលា​ខាង​មុខ​នេះ​រដ្ឋបាល​រាជធានី​នឹង​រៀបចំ​ធ្វើ​ពិធី​ទទួល​យក​ស្ពាន​លី​យ៉ុង​ផាត់​មក​គ្រប់គ្រង​ជា​សម្បត្តិ​រាជធានី​ភ្នំពេញ​វិញ

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៦ តុលា​ខាង​មុខ​នេះ​រដ្ឋបាល​រាជធានី​នឹង​រៀបចំ​ធ្វើ​ពិធី​ទទួល​យក​ស្ពាន​លី​យ៉ុង​ផាត់ ពី​ក្រុមហ៊ុន​LYP Group របស់​លោក​ឧកញ៉ា​លី យ៉ុង​ផាត់ មក​គ្រប់គ្រង​ជា​សម្បត្តិ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​អោយ​ប្រជា​ល​រដ្ឋ​បាន​ធ្វើដំណើរ​ដោយ​មិន​យក ប្រាក់​រហូត​ត​ទៅ​។​

​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក ឃួ​ង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ  ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​១១​តុលា ក្រោយ​បញ្ចប់​កម្មវិធី​ផ្សព្វផ្សាយ​សេចក្តីប្រកាស​តំបន់​វិនិច្ឆ័យ​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​សហគមន៍​វិមាន​ទ្រង់ ស្ថិតក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន សុខ​ជា​មួយ​ប្រ ជា​ពលរដ្ឋ​ជាង​៤០០ គ្រួសារ ។

​លោក ឃួ​ង ស្រេង   បានបញ្ជាក់​ថា​៖  ស្ពាន​លី​យ៉ុង​ផាត់ ដោយ​អនុវត្ត​តាម​ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្ពាន​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​ធ្វើ​ដំណើរ ដោយ​មិន​យក​ប្រាក់​នៅ​ថ្ងៃ​ទី​១៥ ម៉ោង​០០ ខែតុលា​ឆ្នាំ​២០១៧​នេះ​តទៅ ហើយ នៅ​ថ្ងៃ ទី​១៦ រដ្ឋបាល​រាជធានី​នឹង​រៀបចំ​ពិធី​ទទួល​យក​ស្ពាន​នេះ​មក​គ្រប់គ្រង​ជា​សម្បត្តិ​រាជធានី​ភ្នំពេញ​ដើម្បី​ដាក់​អោយ​ប្រជា​ល​រដ្ឋ​បាន​ធ្វើដំណើរ​ដោយ​មិន​យក​ប្រាក់​រហូត​តទៅ​។​

​លោក​បន្តថា​៖  នេះ​ជា​ការគិតគូរ មួយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សម្តេច​តែងតែ​គិត គូរ​ជានិច្ច​ពី​សុខទុក្ខ​និង​ការលំបាក​របស់​ប្រជាពលរដ្ឋ ។

​លោក​បន្តថា​៖  ការផ្តល់​ផ្លូវ​ស្ពាន​អោយ​ធ្វើ​ដំណើរ​នេះ​ជា​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ មានន័យ​ថា មាន​ផ្លូវ​មាន​ស្ពាន​គឺ​មាន​ក្តីសង្ឃឹម ។ ការសម្រេច​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​នេះ គឺជា​ការគិតគូរ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដូចជា​ការលុបចោល​បង់ថ្លៃ​ឆ្លងកាត់​ផ្លូវជាតិលេខ​៤ និង​ផ្លូវ​លេខ​២០០៤ ឬ​ផ្លូវ​ម៉ៃ​ដា កាលពីពេល​កន្លង​ទៅ​ផងដែរ​។​

​សូមបញ្ជាក់​ថា​៖  កាលពី​ថ្ងៃ​ទី​០៥​តុលា ជា​ការផ្ដល់​កាដូ​ដ៏​ធំ​មួយ​ជូន​ដល់​ជនរួមជាតិ​ទូទាំង​ប្រទេស សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន ប្រកាស​ទិញ​ស្ពាន និង​ផ្លូវ​លី​យ៉ុង​ផាត់ ព្រែក​ព្នៅ មក​គ្រប់គ្រង​វិញ ហើយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ដោយ​មិនបាច់​បង់ថ្លៃ​៕

Filed in: ព័ត៌មានជាតិ