សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្លាំងយោធា​១០២​បង្ក្រាប​រថយន្ត​បា​ឡែន​ដឹកឈើ​ប្រណីត​១​គ្រឿង​

​កម្លាំងយោធា​១០២​បង្ក្រាប​រថយន្ត​បា​ឡែន​ដឹកឈើ​ប្រណីត​១​គ្រឿង​

ខេត្ត​រតនគិរី ៖ រថយន្ត​បា​ឡែន​១​គ្រឿង ដែល​បង្កប់​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​បម្រុង​ឆ្លងដែន​ចេញទៅ​ប្រទេស​វៀតណាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ត្រូវ​កម្លាំង​យោធា​១០២ បង្ក្រាប​បាន​នៅ​ក្បែរ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣​។ ការបង្ក្រាប​ខាងលើនេះ ធ្វើឡើង​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។​

​តាម​សមត្ថកិច្ច​បាន​ដឹងថា រថយន្ត​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នេះ ម៉ាក​កាមរី​បា​ឡែន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2l-8827 ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ​មួយ​រថយន្ត និង​ឆែក​នៅក្នុង​រថយន្ត​រក​ឃើញ​ស្លាក​លេខ​១​គូរ​ថែមទៀត​ផង​។ ដោយឡែក​ម្ចាស់​រថយន្ត​ដែល​បង្ក្រាប​បាន​នេះ ត្រូវ​គេ​ស្គាល់​ថា ជា​មន្ត្រី​សមត្ថកិច្ច​១​រូប​នៅ​ក្នុងស្រុក​អូរយ៉ាដាវ​។​

​បច្ចុប្បន្ន​វត្ថុតាង និង​រថយន្ត ត្រូវបាន​កម្លាំង​យោធា​ប្រគល់​ទៅឲ្យ​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើប​កែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ចំណែក​ឈើ​មិនទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ​ទេ​៕

 

Filed in: ព័ត៌មានជាតិ