សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កូនប្រុស​លោកស្នងការ​ខេត្ត​បន្ទាយមានជ័យ​រក​ស៊ី​នាំចូល​ម៉ូតូ​គេច​ពន្ធ​ចូល​តាម​ច្រករបៀង​?

កូនប្រុស​លោកស្នងការ​ខេត្ត​បន្ទាយមានជ័យ​រក​ស៊ី​នាំចូល​ម៉ូតូ​គេច​ពន្ធ​ចូល​តាម​ច្រករបៀង​?

បន្ទាយមានជ័យ​ ៖ ​ទោះបីជា​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សារាចរណ៏​ឲ្យ​បិទ​ច្រករបៀង​នានា​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ក៏​ដោយ​ក៏​គេ​នៅ តែ​ឃើញ​ថា អំពើ​រត់ពន្ធ​ឬ​គេចពន្ធ​នៅតែ​មាន​សកម្មភាព​ហើយ​កាន់តែ​បាន​បង្ហាញឲ្យឃើញលើ​គោ​កៗ​ថែម​ទៀត​។

សេចក្តី​រាយ​ការណ៏មួយ​ពី​ប្រជាពលរដ្ឋ​បានឲ្យ​ដឹងថា​៖ នៅ​ច្រករបៀង​ចំកា​រគរ​ស្ថិត​នៅក្នុង​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ គឺជា​ច្រករបៀង​គ្រប់គ្រង​ដោយ​កង​យោធា​វរ​សេនា​តូច​ថ្មើជើង​លេខ​៥០៣ ដែល​មាន​លោក​ឧត្តមសេនីយ៏ត្រី ឃួន ជឿន ជា​មេបញ្ជាការ ។​វរៈ​៥០៣​នេះ​ចំណុះឲ្យ​យោធភូមិភាគ​ទី​០៥ មាន​នាយ​ឧត្តមសេនីយ៏ ប៊ុន សេង ជា​មេបញ្ជាការ ។
​ទាក់ទិន​និង​បញ្ហា​ច្រករបៀង​ខុសច្បាប់​នេះ​ដែរ កន្លង​ទៅ​គេ​បាន​ឃើញ​សកម្មភាព​ដេញ ប្រផាប់​ចាប់​ប្រភីង​ក្រុម​នាំ​ម៉ូតូ​ក្តៅ​(​ម៉ូតូ​ផល​ចោរកម្ម​ពី​ថៃ​)​នគរបាល​ក្រសួងមហាផ្ទៃ ដឹកនាំ​បង្ក្រាប​ដោយ​លោក ឧត្តមសេនីយ៏ទោ មាស សុ​ធឿន ជា​លទ្ធផល​បាន​ឲ្យឃើញថា ច្រករបៀង​នៅ​ស្រុក​ស្វាយចេក និង​ថ្មពួក​ផង ពិតជា​ជាប់​ទាក់ទិន​និង​ករណី​ទទួលផល​ចោរកម្ម​ពី​ថៃ​យ៉ាង​ពិតប្រាកដ ពោល​គឺ​សមត្ថកិច្ច​បង្ក្រាប​បាន​ទាំង​ម៉ូតូ និង​រថយន្ត​ចង្កូត​ស្តាំ​ផង​ទៀត ។

ទន្ទឹម​និង​នេះ​មាន​ប្រភព​មួយ​ដែល​អ្នកសារព័ត៌មាន​យើង​ទទួលបាន​ពី​មន្ត្រីនគរបាល​ស្និទ្ធ​ជាមួយ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​បង្ហើប​ឲ្យដឹងថា​៖ សព្វថ្ងៃ​នេះ​បុរស​ម្នាក់​ត្រូវជា​កូន​ប្រុស​បង្កើត​លោកស្នងការ​ខេត្ត​បន្ទាយមានជ័យ ឈ្មោះ ខែម សោ​ភណ័ គឺជា​ជើង​ខ្លាំង​ខាង​រត់ពន្ធ​ម៉ូតូ​សេរី​ទំនើប នាំ​ចូល​តាម​ច្រករបៀង​ខុស​ពី​ប្រទេស​ថៃ​មក​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ឈ្មោះ​ខែម សោ​ភណ័​នេះ​ក៏​មាន​ជំនាញ​ខាង​រកស៊ី​រថយន្ត សេរី​ទំនើបៗ ចង្កូត​ស្តាំ​ពីមក​ដែរ ។

បើ​យោង​តាម មន្ត្រី​គយ​ម្នាក់​នៅ​ច្រក​តំបន់​បឹង​ត្រកួន​បានឲ្យ​ដឹង​មក​ដែរ ថា ម៉ូតូ​សេរី​ទំនើបៗ គឺ​កូនប្រុស​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ជា​អ្នក​នាំ​ចូល​។​តែ មន្ត្រី​គយ​ដដែល​បន្តថា ខាង​លោក​មិន​ពិបាក​ទេ ឲ្យតែ​គេ​បាន​ប្រកាស់​ពន្ធ​រួចហើយ គឺ​មិន​មាន​អ្វី​ត្រូវចោ​ទទេ ។ ជុំវិញ​ករណី​ខាងលើ​នេះ កន្លងទៅ មាន​ទូ​រទស្ស​ន៏​ក្នុងស្រុក​មួយ​បាន​ផ្សាយ​លើ​ករណី រថយន្ត​ពាក់​ស្លាក​លេខ ន​ប​«​នគរបាល​) ភាគច្រើន​នៅក្នុង​ស្នងការ​ខេត្ត​បន្ទាយមានជ័យ ហើយ​ថា រថយន្ត​ខ្លះ​ពាក់​ស្លាក​គ្រាន់តែ​ជា​លេស​ដើម្បី​បិទបាំង​ទង្វើ អាក្រក់​ក្រុម​ខ្លួន​តែ​ប៉ុណ្ណោះ ព្រោះ​រថយន្ត​ទាំងនោះ ភាគច្រើន​ជា​រថយន្ត​សេរី​ទំនើប ត្រូវ​គេ​យក​មក​ពី​ថៃ​តាម​ច្រករបៀង​ខុសច្បាប់ ។ ប៉ុន្តែ​ដោយ​សំអាង​ថា​លោក​ស្នងការ​មិន​មាត់​ទើប​ហ៊ាន​ប្រព្រឹត​បែប​នេះ ។​

​លោក ខែម សុភណ័ ដែល​ត្រូវបាន​ប្រភព​លួច​ទម្លាយ​នោះ នា​ព្រឹក​ម្សិលមិញ សារព័ត៌មាន​យើង មិន​អាច​ស៊ំ​ឲ្យ​លោក​ជួយ​បំភ្លឺ​បាន​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​១០​តុលា​២០១៧​នេះ ។ ដូចគ្នា​ដែរ​លោក ឧត្តមសេនីយ៏​ផ្កាយ អាត់​ខែម ស្នងការ​ខេត្ត បន្ទាយមានជ័យ ក៏​មិន​អាច​សុំឲ្យ​លោក​ធើ្វ​ការអត្ថាធិប្បាយ​បាយ​ពី​ករណី​មាន​សេចក្តី​រាយការណ៍​ថា​មាន​កូនប្រុស​លោក​ជា​អ្នក​រកស៊ី​នាំ​ម៉ូតូ​គេច​ពន្ធ​ចូល​តាម​ច្រករបៀង​បានដែរ​៕  ?   ។

 

Filed in: ព័ត៌មានសំខាន់