កិច្ចប្រជុំរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណអភិបាលខេត្តបាត់ដំបងនិងរដ្ឋបាលខេត្តត្រាត ព្រះរាជាណាចក្រ ថៃ ដឹកនាំដោយឯកឧត្តម ណា រ៉ុង ធីរ៉ាក់ ឆាន់ថា រ៉ាគូម អភិបាលខេត្តត្រាត បានប្រព្រឹត្តទៅ កាលពីរសៀលទី១៥ ខែកញ្ញា នៅសាលាខេត្តបាត់ដំបង។
កិច្ចប្រជុំបានធ្វើការពិភក្សាប្តូរយោបល់ ដោយផ្តោតលើចំណុច ៣ សំខាន់ៗមានៈ ការពង្រឹងរយៈពេលបើកបិទ ច្រកទ្វារតំបន់ព្រំដែន៤០០ ទល់និងច្រកទ្វារ តំបន់ព្រំដែន បានម៉ាក់មួង ការសម្រួលធ្វើផ្លូវតភ្ជាប់ទៅច្រកទ្វារព្រំដែន ៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង ទល់និងច្រកទ្វារ តំបន់ព្រំដែន បានម៉ាក់មួង ស្រុកបរ៉ៃ ខេត្តត្រាត ព្រមទាំងការគាំទ្រ និងជម្រុញការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ រវាងខេត្តទាំង២។
ក្រោយពីបានពិភាក្សា ប្តូរយោបល់រួចមកភាគីទាំង២ បានឯកភាពទី១ ការបើកបិទទ្វារ ព្រំដែនតំបន់ ៤០០ ដោយស្នើសុំការអនុញ្ញាតិ្តពីក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល ឲ្យ ដំណើរការទៅជារៀងរាល់ថ្ងៃ ពេញមួយសប្តាហ៍ ព្រោះកន្លងមកច្រកទ្វារតំបន់៤០០នេះ ដំណើរការ ក្នុងមួយអាទិត្យ មានតែ៥ថ្ងៃប៉ុណ្ណោះ គឺពីថ្ងៃ ពុធ ដល់ ថ្ងៃអាទិត្យ។ ចំណុចទី២ ភាគីកម្ពុជា ខេត្តបាត់ដំបង និងដំណើរការបើកការស្ថាបនាផ្លូវ ទៅច្រក៤០០នេះ និងបើក ការដ្ឋានដើមខែវិច្ឆិការ ឆ្នាំ២០១៥ខាងមុខនេះ។ ចំពោះចំណុចខ្ពស់ នៅព្រំដែនភាគីទាំង២ និងចាត់ឲ្យមន្ទីរជំនាញប្រទេសទាំង២ ចុះពិនិត្យស្ថានភាពនៅទីនោះ ហើយធ្វើដំណើរទៅ ក្រសួងការបរទេស និងគណកម្មាការព្រំដែន ពិនិត្យនិងសម្រេច ងាយស្រួលក្នុងការចេញចូល របស់ប្រជាពលរដ្ឋ នៃប្រទេសទាំង២ ទាក់ទិនទៅនិងការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ភាគីទាំង២បាន គាំទ្រលើការងារនេះ ហើយខិតខំជម្រុញឲ្យការងារនេះ ដំណើរការបានល្អ ប្រសើ។
ពិធិនេះត្រូវបានបញ្ចប់ក្រោយភាគីទាំង២ បានចុះហត្ថលេខារួចមក ៕