សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តារា​សម្តែង​ឌុ​ច​លីដា​ឈ្លោះ​ជាមួយ​ថៅកែ​កុន​រឿង​មិន​បើក​លុយ​ឲ្យ​!

តារា​សម្តែង​ឌុ​ច​លីដា​ឈ្លោះ​ជាមួយ​ថៅកែ​កុន​រឿង​មិន​បើក​លុយ​ឲ្យ​!

ភ្នំពេញ​ ៖ ​ក​ញ្ញា ​ឌុ​ច ​លីដា​ តារា​ស្រី​ល្បី​ក្នុង​រឿងស្រី​វេទ​ន​មន្ត​និង​រឿង​ស្បែក​គង់​ បាន​ផ្ទុះ​ជម្លោះ​បែកផ្សែង​ជាមួយ​ថៅកែ​កុន​គឺ​លោក​គាំ​ចន្ធី​ ដោយសារតែ​មិន​ព្រម​បើ​លុយ​៥០​ភាគរយ ​ថ្លៃ​នាង​សម្តែង​ ។ ​ក្រោយពី ឌុ​ច លីដា បាន​បង្ហោះ​លើ​ផេក​ផ្ទាល់ខ្លួន ជុំវិញ​ករណី​រឿង​ផលិតករ​ក្រឡិចក្រឡុច​និង​គេចវេះ​ មិន​ព្រម​បើក​លុយ​ថ្លៃ​សម្ដែង ​អោយ​នាង​តាម​ហ្វេ​សប៊ុក លោក គាំ ច​ន្ធី ថៅកែ​ផលិតកម្ម FCI បាន​ចេញមុខ​មក​ប្រកាស​តែ​ម្ដង​ថា​ផលិតករ​ដែល ឌុ​ច លីដា ដែល​បាន​បង្ហោះ​បង្ខូចឈ្មោះ​ដោយ​មិន​បញ្ជាក់​អត្តសញ្ញាណ​នោះ គឺ​លោក​​ដោយសារ​តែ​មុន​ការ​បង្ហោះ​របស់​នាង​ប៉ុន្មាន​ម៉ោង គឺ​នាង​និង​លោក​ផ្ទុះ​សម្ដី​ដាក់​គ្នា​ធ្ងន់ៗ​។

​លោក​ប្រកាសថា​ មិន​ខ្វះ​លុយ​ត្រឹម​៥០​ភាគរយ​បើក​អោយ​នាង​នោះ​ទេ ​បើ​នាង​ពិតជា​បាន​បំពេញ​ការងារ​ច្បាស់លាស់​ជាមួយនឹង​ផលិតកម្ម FCI របស់លោក ក្នុងនោះ​លោក​ប្រកាស​ដាក់​បណ្ដឹង​បន្ថែម​ពីលើ​ការ​បកអាក្រាត​ផងដែរ ប្រសិន​បើ​នាង​ស្រាប់តែ​ឈប់​ថត​រឿង​អោយ​លោក​ក្រោយ​ផ្ទុះ​ចម្រូងចម្រាស់​។​លោក គាំ ច​ន្ធី និយាយថា ឌុ​ច លីដា បាន​កុងត្រា​ថត​រឿង​ភាគ​អោយ​លោក​ក្រោម​ចំណងជើង​ថា «​ទូក​បាត់​ច្រវ៉ា​» ដោយ​ក្នុង​ពេល​កុងត្រា នាង​បាន​សន្យា​អោយ​ថ្ងៃ​ថត​លើស​ពី​មួយថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ប៉ុន្តែ​ភាគតិច​ដែល​នាង​គោរព​ពាក្យសន្យា ក្នុងពេល​ដែល​នៅ​ថ្ងៃ​ខ្លះ​នាង​មក​យឺតយ៉ាវ​ដល់​ទៅ​មួយ​ព្រឹកៗ​ធ្វើអោយ​លោក​ខាតបង់​។

​លោក​ថា ឌុ​ច លីដា បាន​សន្យា​ជាមួយ​លោក​ថា​ក្នុង​អំឡុង​ខែ​៦ នាង​អោយ​មួយ​សប្ដាហ៍​មួយថ្ងៃ ខែ​៧​អោយ​២​ថ្ងៃ និង​អំឡុង​ខែ​៨ នាង​អោយ​មួយ​សប្ដាហ៍​៣​ថ្ងៃ ប៉ុន្តែ​តិច​ណាស់​ដែល​នាង​អោយ​មួយ​សប្ដាហ៍​៣​ថ្ងៃ​តាម​ការព្រមព្រៀង​ ។ ​លោក​ថា​ក្រោយ​ទទួល​នាង​អោយ​សម្ដែង​ជា​តួ​ក្នុង​រឿង «​ទូក​បាត់​ច្រវ៉ា​» លោក​មាន​សម្ពាធ​យ៉ាងខ្លាំង​ដោយសារតែ​នាង​ជា​អ្នក​ធ្វើ​អោយ​យឺតយ៉ាវ​ចំពោះ​ការផលិត​របស់​លោក ខណៈ​ដែល​រឿង «​ទូក​បាត់​ច្រវ៉ា​» ត្រូវដាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ PNN តាំងពី​ថ្ងៃ​ទី​១៦ ខែ​៩ ប៉ុន្តែ​រហូត​មកដល់ពេលនេះ​នៅ​ថត​មិនទាន់​ចប់ ដោយសារតែ ឌុ​ច លីដា អោយ​ថ្ងៃ​តិចពេក ហើយ​ក្នុង​ពេល​មក​ថត​ម្ដងៗ​ក៏​សុំ​សម្រាក ព្រោះតែ​ជាប់​ស្រវឹង​ពី​យប់​និង​ជួនកាល​គឺ​ណាត់​ម៉ោង​៦​ព្រឹក មក​ថត​ម៉ោង​៨ និង​ម៉ោង​១០​ជាដើម​។

លោក គាំ ច​ន្ធ បាន​ពន្យល់​ពី​ហេតុផល​នៃ​ជម្លោះ រហូត​ធ្វើអោយ ឌុ​ច លីដា បង្ហោះ​សារ​ជា​ធា​រណៈ​នោះ​ថា កាលពី​ថ្ងៃ​ទី​១០ តុលា នាង​បាន​ទាក់ទង​មកសុំ​បើក​លុយ​ពី​លោក​ចំនួន​៥០​ភាគរយ ហើយ​លោក​ក៏​បាន​ណាត់​អោយ​នាង​មក​យក​ពី​លោក​នៅ​ទូរទស្សន៍​អប្សរា​នៅវេលា​ម៉ោង​១០​ព្រឹក​។

ប៉ុន្តែ​រហូត​ដល់​ម៉ោង​៥​ល្ងាច​ ទើប​មាន​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ដែល​អះអាង​ថា​ជា​បងប្រុស​របស់​នាង​ទាក់ទង​មកសុំ​បើ​កលុយ ដោយ​ចំពេល​លោក​ជាប់​ណាត់​ហើយ​ចេញ​ទៅ​ក្រៅ​ទៅហើយ ទើប​លោក​ស្នើអោយ​ចាំ​បើក​ថ្ងៃស្អែក​(​ថ្ងៃទី​១១ តុលា​)​ម៉ោង​១០​ព្រឹក​ជំនួស​វិញ ដោយ​អ្នក​និយាយ​ជាមួយ​លោក​នោះ​ក៏​បាន​ទាំង​ឆ្លើយ​អូ​ខេ​។​ប៉ុន្តែ​មិន​ដល់​ប៉ុន្មាន​នាទី​ក្រោយមក​ផង ឌុ​ច លីដា ក៏​បាន​ផ្ញើ​សំឡេង​មក​លោក​មាក់ងាយ​ចំពោះ​លោក​យ៉ាងខ្លាំង​ដោយ​នាង​និយាយថា​លុយ​នោះ គឺ​លុយ​ដែល​នាង​ខំ​សម្ដែង មិនមែន​លុយ​នាង​សុំ​លោក​នោះ​ទេ ទើប​បណ្ដាលអោយ​ផ្ទុះ​ពាក្យសម្ដី​ដាក់គ្នា​ទៅវិញទៅមក​។​

​លោក​ថា​កាន់តែ​ឆេះដុំ​ខ្លាំង​ឡើង ក្នុងពេលដែល ឌុ​ច លីដា បង្ហោះ​សារ​ជា​សាធារណៈ​នៅលើ​ហ្វេ​សប៊ុក ដោយ​លោក​ប្រកាស​ថា​បើ​នាង​ជ្រុល​ជា​ហ៊ាន​ធ្វើ​បែប​នេះ​ទៅហើយ លោក​ក៏​លែង​បន្ត​ទុក​មុខ​អោយ​នាង​ទៀត​ដែរ​។ លោក​បាន​បញ្ជាក់ថា ក្នុង​កិច្ច​កុងត្រា​អត់​មាន​កំណត់​ថា​នាង​ថត​បាន​ប៉ុន្មាន​ភាគ​បើក​លុយ​ប៉ុន្មាន​ភាគរយ​ទេ គឺ​នោះ​ជា​ការចរចា​រវាង​លោក​និង​នាង​សុទ្ធសាធ តែបើ​មាន​គឺ​នាង​ត្រូវ​កំណត់​មក​ថត​អោយ​លោក អោយបាន​ចប់​ប៉ុណ្ណេះ​ភាគ​ប៉ុណ្ណោះ​ភាគ​និង​កំណត់​កាត់លុយ​ជាដើម បើ​នាង​មក​យឺត​ចាប់ពី​២​ម៉ោង​ឡើងទៅ​។

លោក​គាំ​ចន្ធី​អះអាងថា​រឿង «​ទូក​បាត់​ច្រវ៉ា​» ទើបតែ​ថត​បាន​ជាង​២០​ភាគ​ប៉ុណ្ណោះ ក្នុងចំណោម​៣០​ភាគ ហើយ​លោក​នឹង​មាន​វិធានការ​ចំពោះ ឌុ​ច លីដា ផងដែរ ប្រសិនបើ​ក្រោយ​ផ្ទុះ​ចម្រូងចម្រាស់​ស្រាប់តែ ឌុ​ច លីដា មិន​ព្រម​មក​ថត​បញ្ចប់រឿង​អោយ​លោក​តាម​ការកំណត់​ក្នុង​កុងត្រា​។​លោក​និយាយថា​លោក​នឹង​សម្រេច​កែប្រែ​ខ្លឹមសារ​ដោយ​តម្រូវអោយ​តួឯក​ស្លាប់​កណ្ដាល​ទី ហើយ​ដាក់ជំនួស​តួអង្គ​មួយ​ថ្មី ប៉ុន្តែ​បើ​ឈាន​ដល់​ដំណាក់កាល​ត្រូវ​ផ្លាស់ប្ដូរ​សាច់រឿង​នោះ​មែន លោក​នឹង​ក៏​រៀប​មេធាវី​ដាក់​បណ្ដឹង ឌុ​ច លីដា អោយ​សង​ថ្លៃ​ការផលិត​ចំពោះ​លោក​ទាំងស្រុង​តាំងពី​ការចំណាយ​ផលិត​ពី​ដើមរឿង​មកទល់​នឹង​ពេល​នាង​បញ្ឈប់​ការសម្ដែង​នោះ​ផង​ដែរ​។

មុន​ឈាន​ដល់​កម្តៅ តារា​សម្ដែង​នាង ឌុ​ច លីដា បាន​អះអាង​ថា​នាង​មាន​ទម្លាប់​ពិបាក​តែ​ជាមួយ​ផលិតករ​ដែល​មិន​ច្បាស់លាស់​ការងារ​ជាមួយ​នាង​ប៉ុណ្ណោះ​។ នាង​បាន​លើក​ឧទាហរណ៍​ថា​ដូចជា​ករណី​ពេល​នាង​ចេញ​ថត​អោយ​អ្នកស្រី ពាន់ ភួង​បុប្ផា គឺ​អ្នកស្រី​ច្បាស់លាស់​ទាំង​ម៉ោង​ពេល​ថត និង​ថ្ងៃ​ថត​ទើប​នាង​សុខចិត្ត​មិន​ហ៊ាន​ដេក និង​មិន​ហ៊ាន​សម្រាក​ដើម្បី​កុំ​អោយ​ខកខាន​ចំពោះ​ការងារ ក្នុង​នោះ​ចំពោះ​លុយកាក់​ក៏​នាង​ប្រកាសថា​អ្នកស្រី​ច្បាស់លាស់​ជាមួយនឹង​ផងដែរ​ ៕

 

Filed in: ព័ត៌មានជាតិ