សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឃួង ស្រេង និង​មន្ដ្រី​ជំនាញ​ក្រោម​ឱវាទ បន្ដ​ចុះ​ពិនិត្យ​ពន្លឿន​ការស្ដារ​ប្រឡាយ​តាមប​ណ្តោ​យ​ផ្លូវជាតិ​លេខ​៤​បញ្ជៀ​ស​ការលិចលង់​មុខ​សាលាក្តី​ខ្មែរក្រហម​

លោក​ឃួង ស្រេង និង​មន្ដ្រី​ជំនាញ​ក្រោម​ឱវាទ បន្ដ​ចុះ​ពិនិត្យ​ពន្លឿន​ការស្ដារ​ប្រឡាយ​តាមប​ណ្តោ​យ​ផ្លូវជាតិ​លេខ​៤​បញ្ជៀ​ស​ការលិចលង់​មុខ​សាលាក្តី​ខ្មែរក្រហម​

ភ្នំពេញ​៖  លោក​ឃួង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ និង​មន្ដ្រី ជំនាញ ពាក់ព័ន្ធ​ក្រោម​ឱវាទ បាន​បន្ដ​ចុះ​ពិនិត្យ ពន្លឿន​ការស្ដារ​ប្រឡាយ  ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដើម្បី​បញ្ជៀ​ស ការលិចលង់ នៅ​តំបន់​កំបូល និង​សាលាក្ដី​ខ្មែរក្រហម  ក្នុង​សង្កាត់​កន្ទោក និង​សង្កាត់​ចោម​ចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារ​តំបន់​នេះ​នៅ​រដូវវស្សា​តែងតែ​លិចលង់​ដោយសារ​ទឹកភ្លៀង​រៀងរាល់ឆ្នាំ​។

​ក្នុង​ខ​ណះ​ចុះ​ពិនិត្យ​ដោយផ្ទាល់​ការកាយ​ប្រឡាយ​អម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ពី​កែង​ផ្លូវ​អូ​ដឹម ពី​ទំនប់ កប់​ស្រូវ​រហូតដល់​មុខ​សាលាក្ដី​ខ្មែរក្រហម  កាលពី​រសៀល​ថ្ងៃ​ទី ១១ តុលា ឆ្នាំ​២០១៧  លោក​ឃួង ស្រេង  បានធ្វើការ ណែនាំ​ឱ្យ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ សហការ​ជាមួយ  ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជំរុញ​ការកាយ​ស្ដារ​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤ នេះ ឲ្យបាន​លឿន ដើម្បី​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅតំ​ខាងលើ​ពិសេស​មុខ​សាលាក្ដី​ខ្មែរក្រហម  ឲ្យ​ឆាប់​គឺ​ត្រូវ បន្ដ​ការស្ដារ ប្រឡាយ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​ទឹក​នៅ​តំបន់​នេះ​ឆាប់​ស្រ​ក ជួយ​រំដោះ​សម្រួល​ចរាច​រណ៏ នៅ​តំបន់​នេះ​បាន​ល្អ​ប្រសើរ​ឡើង  ។​

​ក្នុងនោះ​លោក​អភិបាល​រាជធានី ក៏​បានដាក់​បញ្ជា​ឱ្យ​លោក​ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៏​សែនជ័យ ត្រូវតែ​កាយ​ផ្ដាច់​ស្ពានឈើ​សង់កាត់​លើ​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤  មុខ​ផ្ទះ​ប្រជា ពលរដ្ឋ​ចោល​និង​កាយ​យក​សំរាម​ចេញពី​ក្នុង​ប្រឡាយ​បើក​មុខទឹក​ឱ្យ​ហូរ​បាន​លឿន​។

​ជា​ការឆ្លើយតប​លោក​ហែម ដា​រិទ្ធិ  អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ថា ៖ លោក​នឹង​សហការ​ជាមួយ​មន្ទីរ​ជំនាញ​បន្ត​ការកាយ​ស្ដារ​ប្រឡាយ​នេះ​តាម​ការណែនាំ​របស់​លោក​អភិបាល​រាជធានី​។​

​ជាមួយគ្នា​នោះ​ដែរ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ​រាជធានី  បានបញ្ជាក់​ថា ៖​រយះពេល​២​ថ្ងៃ​កន្លងមក​បាន​ដាក់​គ្រឿងចក្រ​អេស្កាវ៉ាទ័រ ចំនួន​៤​គ្រឿង រថយន្ត​ដឹក​ចំនួន​៣​គ្រឿង ជីក​ស្តារ​ប្រឡាយ​ទួល​ពង្រ និង​ប្រឡាយ​ព្រែក​ហា គិត​ត្រឹម​ម៉ោង​ជិត​៦​ល្ងាច​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ស្ថានភាព​ទឹក​លិច​នៅ​តំបន់​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ល្វា ភូមិ​ត្រពាំង​រំចេក ភូមិ​ទួល​ពង្រ ភូមិ​ត្រពាំង​ថ្លឹង ភូមិ​ព្រៃ​សណ្តែក ភូមិ​ក្រាំង​ដូន​ទៃ ភូមិ​កាប់​គង ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ និង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទឹក​បាន​ស្រក​ពី​០.២​ម៉ែត្រ​ទៅ​០.៤ ម៉ែត្រ និង​កំពុង​បន្ត​ស្រក​ទៀត​ផង​ដែរ ។

​លោក​បន្តថា​៖ នៅ​ល្ងាច​ថ្ងៃទី​១១ តុលា​នេះ  ទឹក​បាន​ស្រក នៅ​ចំណុច​ខាងលើ​កន្លែង​ខ្លះ​៣​តឹក និង​កន្លែង​ខ្លះ​៤​តឹក ធ្វើឱ្យ​ទឹក​លិច​នៅ​តំបន់​ផ្លូវជាតិ​លេខ​៤ និង​មុខ​សាលាក្ដី​ខ្មែរក្រហម ក៏​ប៉ុន្តែ​កាលពី​យប់​ថ្ងៃទី​១០ ខែ​តុលា​នេះ ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើឱ្យ​ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​កំពង់ស្ពឺ​ឡើង​ខ្លាំង​ធ្វើឱ្យ​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត នៅក្នុង​ភូមិសាស្ត្រ​ភ្នំពេញ ក៏​ឡើង​ដល់​កំពស់​៨​តឹក ធ្វើឱ្យ​ទឹក​លិច​នៅ​ផ្លូវជាតិ​លេខ​៤ និង​មុខ​សាលាក្ដី​ខ្មែរក្រហម​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា តែ​មក​ដល់​ល្ងាច​ថ្ងៃទី​១១​ខែតុលា​ដដែល​នេះ​ទឹក​បាន​ស្រក​វិញ​ច្រើន​ជាង​មុន​ដោយសារ​កាយ​ប្រឡាយ​ទួល​ពង្រ​ផង​និង​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤​ផង​នោះ ៕

 

Filed in: ព័ត៌មានជាតិ