សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្ត​និង​លោក គួច ចំរើន ចៅហ្វាយខេត្ត​កំពង់ចាម​ដេកលក់​ឬ​ត្រូវ​ថ្នាំ សណ្តំ​ថៅកែ​ល្បែងស៊ីសង​ជល់​មាន់​?

​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្ត​និង​លោក គួច ចំរើន ចៅហ្វាយខេត្ត​កំពង់ចាម​ដេកលក់​ឬ​ត្រូវ​ថ្នាំ សណ្តំ​ថៅកែ​ល្បែងស៊ីសង​ជល់​មាន់​?

កំពង់ចាម​៖ សង្វៀន​ប្រជល់មាន់​ចំនួន ៣​កន្លែង ក្នុង ភូមិ​ប៉ា​ណា ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ និង​ក្នុង ភូមិ មហា ឃុំ ស្វាយទៀប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឲ្យដឹងថា​បា​ន បើក​លេង​ភ្នាល់​ទ្រង់ទ្រាយ​ធំ ទឹក​លុយ រាប់មុឺន ដុល្លា​ក្នុង​មាន់​មួយគូរៗ​ជល់​ហ៊ោរ​គគ្រឹកគគ្រេង ផ្អើល​អស់​ក្រុម​អ្នកញៀន​ល្បែង​បក្សី​កីឡា​មួយ​នេះ ចង់​ចូលរួម​លេង ទឹក​លុយ​ធំ ក្រាស់​នៅ​ទីតាំង ខាង​លើ​របស់​ទឹកដី​ខេត្ត​កំពង់ចាម ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ក្នុង ភូមិ​ប៉ា​ណា ឃុំ សូរ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បង្កើត​សង្វៀន​ចំនួន​៣ បើក​លេង​ប្រជល់មាន ឆ្លាស់គ្នា​ក្នុង​មួយ​សប្តាហ៍ ប្រៀប​បាន​ទៅ​នឹង កា​សុីណូ ទៅហើយ នៅក្នុង​មូលដ្ឋាន​ជនបទ ស្រែចំការ មិនដឹងថា មាន​ច្បាប់​ឬ​អត់​ច្បាប់ មិន​ដឹង​ឡើយ រាល់ថ្ងៃ​ឃើញ​តែ ឡាន​ម៉ូតូ​ចេញចូល យួរ​កន្ត្រក់​មាន់ ចូល​ជល់ ខណៈ​សង្វៀន ទាំង​៣​នៅ​ចំណុច​ខាងលើ ទឹក​លុយ មាន់​មួយគូរ​រាប់​មុឺន​ដុល្លា មិន​ចាញ់ កា​សុីណូ ល្បីៗ​ឈ្មោះ​តាម​ជាយ​ដែន​ឡើយ ។​ចំណែកឯ​នៅ ស្រុក ចំការលើ ក៏​មិន​ចាញ់ ស្រុក ជើងព្រៃ ដែរ​
​ពោល​គឺ​កំពុង​ប្រកួតប្រជែង​គ្នា យក​ពានរង្វាន់​ខ្នាយ ដែក​ក៏​មិនដឹង​។​

​តាម​អ្វី​ដែល​ពលរដ្ឋ​លើក​ឡើង​តៗ​គ្នា តែ​មិន​ច្បាស់ការ​ទេ ថា ម្ចាស់​សង្វៀន ហ៊ាន​បើក​លេង ក៏​ដោយសារ គេ​អះអាង​ថា មានច្បាប់​ហើយ អនុញាត​ទើប​គេ​អត់​ខ្វល់ ប្រកូក​ប្រកាស ភ្ញៀវ​អ្នកញៀន​ល្បែង​ឲ្យចូល​ទៅលេង ។ ក៏ប៉ុន្តែ ម្ចាស់​សង្វៀន​អួតអាង​ថា​មានច្បាប់​ហើយ ហេតុ​អ្វី​បែរ ជា​អ្នកលេង​មួយចំនួន ភ្នែក​ឡេម​ឡើម ដូច​ខ្លាច​អ្វី​ម្យ៉ាង មិនដឹង​? ។​

​តែ​ទោះ​ជា​សម្តី​ម្ចាស់ អ្នកលេង អ្នកភូមិ លើកឡើង​ផ្សេងៗ​គ្នា​យ៉ាងណា​ក៏ដោយ ត្រង់​ថា មាន​ច្បាប់​ឬ​អត់​ច្បាប់ សង្វៀន​ប្រជល់មាន់​ទាំង​៣ ក្នុង​ឃុំ​សូរ​ទិព្វ ស្រុក​ជើងព្រៃ​ខាងលើ មានតែ​អាជ្ញាធរ ទេ​ដែល​លោក​ដឹង​ច្បាស់​។​ប្រជាពលរដ្ឋ សំណូមពរ ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​លោក​មេ​ប៉ូលីស​ខេត្ត ឯម កុសល និង​លោក គួច ចំរើន ចៅហ្វាយខេត្ត​កំពង់ចាម កុំ​សម្ងំ​ដេកលក់​ឬ​ក៏​អស់លោក​ត្រូវ​ថ្នាំ​សណ្តំ ថៅកែ ល្បែងស៊ីសង​ជល់​មាន់​បាត់​អស់​ហើយ​ទេ​ដឹង​បាន​ជា មិនឃើញ​មាន​ចំណាត់ការ​អ្វីចឹង​? ៕​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់