សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​រាជធានី​ជំរុញ ឲ្យ​មន្ទីរ​សាធារណៈការ​ក្រុង និង​អាជ្ញាធរ ត្រូវ ពន្លឿន​ការបុក​ស៊ីផាយ​ប្រឡាយបឹង​ត្របែក​និង​ការពារ​ការរំលោភ​បឹង​នេះ​អោយបាន

​អភិបាល​រាជធានី​ជំរុញ ឲ្យ​មន្ទីរ​សាធារណៈការ​ក្រុង និង​អាជ្ញាធរ ត្រូវ ពន្លឿន​ការបុក​ស៊ីផាយ​ប្រឡាយបឹង​ត្របែក​និង​ការពារ​ការរំលោភ​បឹង​នេះ​អោយបាន

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ជម្រុញ ឲ្យ​មន្ទីរ​សាធារណៈការ និង​មន្ត្រី​ពាក់ព័ន្ធ រួមជាមួយ អាជ្ញាធរ ដែនដី ត្រូវ ពន្លឿន​ការបុក​ស៊ីផាយ​ប្រឡាយបឹង​ត្របែក​និង​ការពារ​ការរំលោភ ប្រឡាយ​និង​តួ​បឹង​ទាំងមូល​អោយ​បាន ដើម្បី​ទុកជា​អាង​សម្រាប់​រំដោះ​ជំនន់​ទឹកភ្លៀង​ដែល​ជន​លិច​រាជធានី​ភ្នំពេញ​។​

​ការ​ជម្រុញ​បែប​នេះ​របស់​លោក ឃួ​ង ស្រេង​ត្រូវបាន​ធ្វើឡើង​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស ដើម្បី​ពិភាក្សា​ពន្លឿន​ការរៀបចំ​ជញ្ជាំង​បេតុង​សងខាង​មាត់​ប្រឡាយ និង​អាង​ស្តុក​បឹងត្របែក ជាមួយ​មន្ទីរ​ជំនាញ មាន​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំ​នង់​និង​សុរិយាដី​រាជធានី និង​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​ផងដែរ​។​

​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា ប្រឡាយ​បឹងត្របែក​ត្រូវ​បាន​រដ្ឋបាល​រាជធានី​បាន​នឹង​កំពុង​បុក​ស៊ី​ផាយ​ធ្វើ​ជញ្ជាំង​ប្រឡាយ ហើយ​លើក​កិច្ចការងារ​នេះ ក្នុង​កិច្ចប្រជុំ​ខាងលើ​លោក​អភិបាល​រាជធានី​បាន​ជម្រុញ​អោយ​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធ​រ​ពន្លឿន​ការបុក​ស៊ីផាយ​ប្រឡាយបឹង​ត្របែក​និង​ការពារ​ការរំលោភ ប្រឡាយ​និង​តួ​បឹង​ទាំងមូល​អោយ​បាន ដើម្បី​ទុកជា​អាង​សម្រាប់​រំដោះ​ជំនន់​ទឹកភ្លៀង​ដែល​ជន​លិច​រាជធានី​ភ្នំពេញ​។​

​លោក​ឃួង ស្រេង បាន​លើកឡើង​ថា តាមពិតទៅ​ប្រជាពលរដ្ឋ​រស់នៅ​ប្រឡាយ​និង​តួ​បឹងត្របែក ប្រមាណ​៨០%​គឺ​ពួកគាត់​សុទ្ធសឹងតែ​មក​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​រំលោភ​យក​ប្រឡាយ​នេះ​ពិតប្រាកដ​គឺ​មិនបាន​ស្នាក់នៅ​ផ្ទះ​របស់​ខ្លួន​ដែល​រំលោភ​នោះ​ទេ ដោយ​ពួកគេ​យក​ផ្ទះ​ទាំងនោះ​ទៅ​ជួល​អោយ​ប្រជាពលរដ្ឋ​ក្រីក្រ​ជួល​ស្នាក់នៅ​។​លោក​បញ្ជាក់ថា អ្នក​ដែល​រំលោភ​យក​ទ្រព្យសម្បត្តិ​សាធារណៈ​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ជា​រឿង​ខុសច្បាប់ ដែល​ប្រឈម​និង​មាន​ទោសទណ្ឌ​បើ​តាម​ច្បាប់​។ ដូច្នេះ​ទេ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ការពារ​ប្រឡាយ​សាធារណៈ​របស់​រដ្ឋ​នេះ​អោយបាន ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​ទាំងអស់​គ្នា​៕

 

Filed in: ព័ត៌មានជាតិ