សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថភ្លើង​ភ្នំពេញ​-​បាងកក នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​2020​ខាងមុខ​

រថភ្លើង​ភ្នំពេញ​-​បាងកក នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​2020​ខាងមុខ​

ភ្នំពេញ ៖ បើ​ពុំ​មាន​អ្វី​ប្រែប្រួល​នោះ ទេ រថភ្លើង​ពី​ភ្នំពេញ​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នឹង​ភ្ជាប់​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ហើយ​ពេលនោះ អ្នកដំណើរ​នឹង​មិន​ចាំបាច់​ជិះ​យន្តហោះ រថយន្ដក្រុង ឬ​តាក់ស៊ី​ទៀត​ទេ ។​

​អ្នកនាំពាក្យ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក វ៉ា ស៊ីម​សូរិយា  បាន​ថ្លែង​តាម​ទូរស័ព្ទ ឲ្យដឹង ព្រឹក​ថ្ងៃ​ទី​១០ តុលា ថា​៖ ផ្លូវ​រថភ្លើង​ភ្នំពេញ ភ្ជាប់​ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុង​ពន្លឿន​ការជួសជុល ដែល​បាន​ខូចខាត​ពី​ស្រុក​មង្គលបុរី ត​ភ្ជាប់​មក​ខេត្ត​ពោធិ៍សាត់ និង​មក​កាន់​រាជធានី​ភ្នំពេញ និង​កំពុង​ជួសជុល​ស្ថានីយ​មួយ​កន្លែង​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដើម្បី​សម្រេច​តាម​ផែនការ​របស់​ខ្លួន​ឆ្នាំ​២០២០ ។​

​លោក​បន្តថា​៖ ផ្លូវ​រថភ្លើង​បាន​ត​ភ្ជាប់​រួច​ហើយ​ពី​ក្រុង​ប៉ោយប៉ែ​ត​ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ប៉ុន្តែ​ដោយសារ​ប្រទេស​កម្ពុជា​ពុំ​មាន​ថវិកា​ជួសជុល​គ្រប់គ្រាន់ ទើប​ធ្វើឲ្យមាន​ការយឺតយ៉ាវ ព្រោះ​កម្ពុជា​ប្រើប្រាស់​ថវិកា​ជាតិ​ទាំងស្រុង​ក្នុង​ការជួសជុល ។​

​លោក​បញ្ជាក់ថា ៖ រថភ្លើង​ដែល​គ្រោង​នឹង​ដាក់ឲ្យ​ដំណើរការ​ពី​ភ្នំពេញ ទៅ​បាងកក អាច​ផ្ទុក​ទម្ងន់​បានត្រឹមតែ​១៥​តោន ដែល​មាន​លទ្ធភាព​អាច​ផ្ទុក​បាន​តែ​មនុស្ស និង​ដឹក​ទំនិញ​បាន​ស្រាលៗ​ប៉ុណ្ណោះ មិន​ដូច​ផ្លូវ​រថភ្លើងរ​ត់​ពី​ភ្នំពេញ ទៅ​កាន់​ក្រុងព្រះសីហនុ​ឡើយ  ។​

​លោក​បន្តថា ៖​ភាគី​កម្ពុជា​នឹង​បន្ត​ជជែក​ជាមួយ​ភាគី​ថៃ ពី​ការសាងសង់​ស្ថានីយ​នៅ​ព្រំដែន​ដើម្បី​ផ្លាស់ប្តូរ​ទូរថភ្លើង ការបង់ពន្ធ និង​តម្លៃ​នៃ​ការដឹកជញ្ជូន​ទំនិញ​ចេញ​ចូល​នៃ​ប្រទេស​ទាំង​ពីរ  ។   ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ថៃ​គ្រោង​បង្កើន​ទំហំ​ពា ណិ​ជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កើន​ដល់​ចំនួន​១៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ ។​

​លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែងថា ការភ្ជាប់​រថភ្លើង​រវាង​ប្រទេស​ទាំង​ពីរ​ជា​សញ្ញា​ល្អ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​តំបន់​ផង ព្រោះ​បច្ចុប្បន្ន ប្រទេស​ទាំង​ពីរ​ជា​សមាជិក​សហគមន៍​អាស៊ាន​ដូច​គ្នា ។​

​លោក​បន្តថា​៖ ការដឹកជញ្ជូន​ផ្លូវដែក​ពិតជា​មាន​សារសំខាន់​ណាស់ ដោយសារ​វា​ជួយ​កាត់បន្ថយ​តម្លៃ​នៃ​ការដឹកជញ្ជូន ផ្ទុកទំនិញ​បាន​ច្រើន និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​

​លោក​បន្តថា ៖ ខ្ញុំ​ស្វាគមន៍​ការភ្ជាប់​ខ្សែ​រថភ្លើង​នេះ កាន់តែ​លឿន​កាន់តែ​ល្អ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​សម្រួល​ពាណិជ្ជកម្ម​នោះទេ តែ​ក៏​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ ។ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែងថា ជា​រូបភាព គឺ​ការ​ភ្ជាប់​បណ្តាញ​រថភ្លើង​បែបនេះ ជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ ដើម្បី​សម្រួល​លំហូរ​ពាណិជ្ជកម្ម ការធ្វើដំណើរ និង​ការវិនិយោគ ប៉ុន្តែ​មាន​ការលើកឡើង​ថា តើ​ការភ្ជាប់​រថភ្លើង​នេះ​អាច​មាន​ទំនិញ​គ្រប់គ្រាន់​សម្រាប់​ដឹក​ឬទេ​?​ព្រោះ​មាន​ការលើកឡើង​ពី​កង្វះ​ទំនិញ​សម្រាប់​ដឹកជញ្ជូន ពិសេស​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ ដែល​ភាគច្រើន​យើង​មាន​តែ​កសិផល​៕

 

 

Filed in: ព័ត៌មានជាតិ