សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​មាន​សារៈសំខាន់​ណាស់​ក្នុ​ការចូលរួម​អភិវឌ្ឍន៍​ប្រទេស ជាតិ​

លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​មាន​សារៈសំខាន់​ណាស់​ក្នុ​ការចូលរួម​អភិវឌ្ឍន៍​ប្រទេស ជាតិ​

ភ្នំពេញ​៖ លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ថ្លែងថា វិស័យ​ព្រះពុទ្ធសាសនា បាន​ដើរតួរ​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​មិន​ថា​កម្ពុជា​ឬ​ប្រទេស​ណាៗ​នោះទេ​។​លោកជំទាវ​បាន​ថ្លែង​បញ្ជាក់​បែប​នេះ​ខណៈពេល​អញ្ជើញ​ជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ពុទ្ធ​សាស នា​នៅ​មជ្ឈមណ្ឌល ពិ​ព័ណ៌​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោកស្រី​ក៏​បាន​បញ្ជាក់ថា ៖ កម្ពុជា​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ជា​ចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ពី​បាតដៃ​ទទេ​រហូតដល់​មាន ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ និង​អ​ណា​ចក្រ ហើយ​ក្នុងនោះ​វិស័យ​ព្រះពុទ្ធសាសនា ក៏​មាន​ការរីកចម្រើន​គួរ ឲ្យ​កត់សម្គាល់​ផង​ដែរ​។

​លោកស្រី ក៏​បាន​ថ្លែង​កោត​ស​សើរ​”​និង​ថ្លែងអំណរគុណ​ដល់​អ្នក​ឧកញ៉ា​ពុង ឃាវ​សែ ប្រធាន​សមាគម​ខ្មែរ​-​ចិន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តួចផ្តើម​គំនិត​ជាមួយ​សមាគម​ព្រះសង្ឃ​ខ្មែរ​-​ចិន​ពិភពលោក ដែល​ពិធី​នេះ​ត្រូវបាន​រៀបចំ​ជា​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ និង​ដោយ​មាន​ព្រះសង្ឃ​ជាង ១០០​អង្គ និមន្ត​មកពី​សំណាក់​ព្រះ​ស​ង្គ​កម្ពុជា និង​បណ្តា​ប្រទេស​ផ្សេងៗ​រួមមាន ចិន កាណាដា វៀតណាម តៃវ៉ាន់ ហុងកុង​ផងដែរ​។ ពិធីបុណ្យ​នេះ​មាន​គោលបំណង​ឧទ្ទិស​មគ្គផល​កុសល​ជូន​ទៅ​ជីដូន ជីតា បុព្វការី​ជន គ្រូ​បា​អាចារ្យ សាច់សាលោហិត​និង​បងប្អូន​ញាតិ​កា​ទាំង​ប្រាំពីរ​សន្តាន​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​កាលពី​សម័យ​របប ប៉ុល ពត ដោយសារ​ការកាប់សម្លាប់​របស់​បន​ប្រល័យពូជសាសន៍​ក្តី និង​សម័យ​ក្រោយៗ​មកទៀត និង​គ្រោះថ្នាក់​នៅ​កោះ​ពេជ្រ​នេះ​ក្តី ក៏​សូម​បួងសួង​ឱ្យ​ដួងព្រលឹង​អ្នក​ទាំងនោះ​បាន​រួច​រំដោះ​ចាក​ផុត​កង​ទុក្ខ​ទាំងពួង និង​បាន​ទៅកាន់​សុគតិ​ឋាន​កុំបី​អាក់ខាន​ឡើយ​។

​លោកស្រី​ក៏​បាន​បួងសួង​សុំ​ឲ្យ​ពិភពលោក ជាពិសេស ព្រះរាជាណាចក្រ​កម្ពុជា​សូម​ទទួលបាន នូវ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ហើយ​ក៏​សូម​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជួបប្រទះ​តែ​នឹង​សេចក្តីសុខ សន្តិភាព​ជា​រៀងរហូត​និង​បន្ត​រីកចម្រើន​ឥតឈប់ឈរ​បន្តទៀត​៕

 

Filed in: ព័ត៌មានជាតិ