សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅហ្វាយ​ក្រុងភ្នំពេញ បញ្ជា​អោយ​មន្ទីរ​ជំនាញ​និង​អាជ្ញាធរ​រួមគ្នា ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​មេ​ទាំងយប់ ដើម្បី​រំដោះ​ការលិចលង់​នៅ​ខណ្ឌ​ជាយក្រុង ពោធិ៏​សែនជ័យ និង​ដង្កោ​

​ចៅហ្វាយ​ក្រុងភ្នំពេញ  បញ្ជា​អោយ​មន្ទីរ​ជំនាញ​និង​អាជ្ញាធរ​រួមគ្នា ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​មេ​ទាំងយប់ ដើម្បី​រំដោះ​ការលិចលង់​នៅ​ខណ្ឌ​ជាយក្រុង ពោធិ៏​សែនជ័យ និង​ដង្កោ​

​ភ្នំពេញ​៖ ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​លិចលង់​អោយ​ទឹកជំនន់​ទឹកភ្លៀង​នៅ​រសៀល​និង​ល្ងាច​ថ្ងៃ​ទី​០៩ តុលា​នេះ អភិបាល​រាជធានី លោក​ឃួង ស្រេង បាន​បញ្ជា​យ៉ាង​មុតមាំ ដោយ​ឲ្យ​មន្ទីរជំនាញ និង​អាជ្ញាធរ​ដែនដី​រួមគ្នា ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​មេ​ទាំងយប់ ដើម្បី​រំដោះ​ការលិចលង់​នៅ​ខណ្ឌ​ជាយក្រុង​។​

​លោក​ឃួង ស្រេង  បាន​ដឹកនាំ  មន្ទីរ​សា​ធា រណ​ការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​បញ្ជា​អោយ ស្ថាប័ន​ទាំង​២​នេះ​រួម​គ្នា ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ ទួល​ពង្រ​ទាំងយប់​ទាំង​ថ្ងៃ ពិសេស​នៅ​យប់​នេះ​ត្រូវ​ដាក់​គ្រឿងចក្រ​២​គ្រឿង ដោយ​ប្រឡាយ​នេះ​មាន​ទួល​នាទី​យ៉ាង​សំខាន់​ក្នុង​ការរំដោះ​ទឹក ពី​ខណ្ឌ​ពោធិ​សែន ជ័យ ទៅកាន់​ខណ្ឌដង្កោ និង​ខណ្ឌ​មានជ័យ ។​

​លោក​ហែម ដា​រិទ្ធ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​បញ្ជាក់​អោយដឹងថា ប្រឡាយ​ទួល​ពង្រ​មាន​ទទឹង​១០​ម៉ែត្រ ហើយ​ប្រឡាយ​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុងការ​រំដោះ​ទឹកជំនន់​ចេញពី​សង្កាត់ ចោម​ចៅ​ទី​១ ចោម​ចៅ​ទី​២ និង​ចោមចៅ​ទី​៣ ខណ្ឌ ពោធិ​សែន​ជ័យ ។ ដោយ​មើលឃើញ​ពីសា​រះ​សំខាន់​នេះ ទើប​អភិបាល​រាជធានី បញ្ជា​អោយ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​រួមគ្នា ដាក់​គ្រឿងចក្រ ចុះ​មក​កាយ​ប្រឡាយ​មេនេះ​ទាំងយប់ ដើម្បី​រំដោះ​ការលិចលង់ នៅ​ខណ្ឌ​ជាយក្រុង ពិសេស​នៅ​តំបន់​ម្តុំ​សាលាក្តី​ខ្មែរ​ក្រ​មាម​។

​ដើម្បី​ជា​ការលើកទឹកចិត្ត​អភិបាល​រាជធានី​ក៏បានផ្តល់​ការលើកទឹកចិត្ត​ដោយ​អោយ​ប្រាក់​ម្នាក់ ២០​ម៉ឺន​រៀល​ទៅ​តៃកុង ដែល​កាន់​គ្រឿងចក្រ​ទាំង ២​គ្រឿង​នេះ​ផងដែរ សំខាន់​គឺ​ត្រូវតែ រំដោះ​ទឹក​លិច លង់​នេះ​អោយបាន​ក្នុង​រយះពេល​២​ទៅ​៣​ថ្ងៃនេះ​៕

 

Filed in: ព័ត៌មានជាតិ