សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជីវកម្ម​ជីក​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ប្រធាន​មន្ទី​រ៉ែ ខេត្ត​មណ្ឌល​គី​រី​!

​អាជីវកម្ម​ជីក​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ប្រធាន​មន្ទី​រ៉ែ ខេត្ត​មណ្ឌល​គី​រី​!

មណ្ឌល​គី​រី ៖ ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក សាន់ ដា​រិទ្ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ។ នេះ​បើ​តាម​ប្រភព​ពី​មន្ដ្រី​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​និង​ប្រជាពលរដ្ឋ​ដេល​ធ្វើ​អាជិវកម្ម​លក្ខណៈ​គ្រួសា​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប ប្រាប់​។​

​ថ្មីៗ នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១០០០ គ្រួសារ​ដែល​រស់នៅ​ក្នុង​តំបន់​សហគមន៍​ស​ប្បក​ម្ម​រ៉ែ​មាស ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បាន​ប្រមូលផ្ដុំ​គ្នា​ផ្ដិតមេដៃ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​សុំ​ជួយ​ឲ្យ​ពួកគេ​អាច​ធ្វើ​អាជីវកម្ម​ឡើងវិញ ហើយ​សុំ​បន្ថែម​ជម្រៅ​នៅ​ជំរ​ណ្ដៅ​រ៉ែ​តាម​លទ្ធិភាព​ដែល​ពួកគាត់​ធ្វើទៅបាន តែ​មិន​ត្រូវបាន​ទទួល​ការយកចិត្តទុកដាក់​ពី​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ឋាម​ពល​ខេត្តមណ្ឌលគិរី​លោក​សាន់ដារិ​ទ្ធ​ឡើយ​។

​ប្រជា​សហគមន៍​រ៉ែ​មាស​ក្នុងភូមិ​ចុង​ផ្លាស់ ដែល​ផ្ដិត​មេដៃ បានបញ្ជាក់​ថា តំបន់​រ៉ែ​មាស​ដែល​គាត់​រុករក​ជា​លក្ក​ខណៈ​សហគមន៍​គឺជា​តំបន់​ដែល​ពួក​គាត់​រស់នៅ​និង​ប្រកប​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​បុរាណ​តាំងពី​ឆ្នាំ​១៩៨៨​មកម្ល៉េះ​។ ប្រជា​សហគម​ន៍​បាន​លើកឡើង​ទៀតថា ដល់​ឆ្នាំ​២០១៥ ។ ២០១៦ ទើប​ក្រសួង​រ៉ែ និង​ថាមពល ផ្ដល់​សិទ្ធិ​ស្របច្បាប់​លើ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ទ្រង់ទ្រាយ​តូច​ដល់​សហគមន៍ ហើយ​កំណត់​ជម្រៅ​ត្រឹម​២០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​ជម្រៅ​នេះ​មិន​អាច​យក​រ៉ែ​មាស​បាន​ឡើយ​។

​ជាង​នេះ​ទៅ​ទៀត​លោក​សាន់​ដា​រិទ្ធ​បាន​រឹតត្បឹត​ចំពោះ​ប្រជាពលរដ្ឋ​តាម​ច្បាប់ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត្ត​របស់​ក្រសួង​រ៉ែ និង​ថាមពល តម្រូវ​ឲ្យ​សហគមន៍​ខួង ឬ​ជីករណ្តៅ​រ៉ែ​មាស​ពី​ផ្ទៃដី​រាប​ជម្រៅ ២០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​តម្រូវ​ឲ្យ​ជនជាតិ​ខ្មែរ​ជា​អ្នកធ្វើអាជីវកម្ម ការប្រើប្រាស់​សម្ភារៈ ឬ​ឧបករណ៍ និង​រំសេវ​គ្រឿង​បំផ្ទុះ តម្រូវឲ្យ​មាន​ការត្រួត​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​មន្ត្រី​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មុន​ធ្វើ​ការប្រើប្រាស់​។

​ប្រជា​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​បាន​លើកឡើង​ទៀត​ថា ចាប់តាំងពី​មាន​វត្តមាន​របស់​ក្រុមហ៊ុន​ដែល​កាន់​អាជ្ញា ប័ណ្ឌសិក្សា​រ៉ែ​មាសឈ្មោះ រ៉ុង​ឆេង ចូល​មក​អំឡុង​ឆ្នាំ​២០០៥ ក្រុមហ៊ុន​មួយ​នេះ​តែង​ធ្វើទុក្ខបុកម្នេញ​ដល់​ប្រជាពលរដ្ឋ ដែល​អាស្រ័យ​ផល​រ៉ែ​មាស​ក្នុង​តំបន់​នោះ ព្រោះ​ក្រុមហ៊ុន រ៉ុង​ឆេង នេះ តែង​រំលោភបំពាន​ចូលក្នុង​បរិវេន​សហគមន៍​រ៉ែ​មាស ចុង​ផ្លាស់​ជា​បន្តបន្ទាប់ ។ ក្រុមហ៊ុន​មួយ​នេះ​មាន​ត្រឹម​អាជ្ញាប័ណ្ឌ​សិក្សា​រ៉ែ​មាសតែប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន រ៉ុង​ឆេង បាន​ធ្វើ​អាជីវកម្ម​យក​រ៉ែ​មាស​ជា​ច្រើន​ឆ្នាំ​ដោយ​លួចលាក់ និង​ទើបតែ​ទទួល​អាជ្ញាប័ណ្ឌ​ធ្វើ​អាជីវកម្ម​នៅ​ឆ្នាំមុន ។

​ជាក់ស្តែង ក្រុមហ៊ុន​ចិន​ដែល​គេ​ជឿ​ថា​មាន​ការឃុបបឃឹត​ជាមួយ​ជំនាញ​មកពី​ក្រសួ​ង​ពិសេស​លោក​លោក សាន់ ដា​រិទ្ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ពួក​ឈ្មួញ​ចិន​អាច​ជីក​រុករក​ជម្រៅ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ឯណុះ​ហើយ​ប្រើ​រំសេវ​បំផ្ទុះ​ថែមទៀត​ខុស​ពី​គោលការណ៍​ដែល​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ចិន​បាន​លួច​រីក​រុករក​ចូលមកក្នុង​ដី​សហគមន៍​ថែម​ទៅទៀត​យ៉ាង​រលូន​ដោយ​គ្មាន​ការ​អើ​រពើរ​យកចិត្តទុកដាក់​ដោះស្រាយ​ពី​លោក សាន់ ដា​រិទ្ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរី​ឡើយ​បើទោះជា​មាន​ពាក្យ​តវ៉ា​សុំ​អន្តរាគមន៍​ក៏​ដោយ​។

​ដោយសារតែ​មាន​បញ្ហា​ចឹង​ហើយ​បានជា​មាន​មតិ​រិះគន់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ចំៗ​ថា​លោក សាន់ ដា​រិទ្ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មណ្ឌលគិរី មាន​ការតឹងតែង​ចំពោះ​ប្រជា​សហគមន៍​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​។  តែ​ធូ​រលុង​ចំពោះ​ថៅកែ​ជនជាតិ​យួន​និង​ជនជាតិ​ចិន វិញ​អាច​ប្រព្រឹត្ត​ខុសច្បាប់​តាម​អំពើ​ចិត្ត​។

​ហេតុនេះហើយ​ទើប​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី រិះគន់​ចំៗ​ថា​រណ្ដៅ​រ៉ែ​មាស​ខុស​ច្បាប់​របស់​ឈ្មួញ​ជនជាតិ​យួន​និង​ជនជាតិ​ចិន​យ៉ាង​អនាធិបតេយ្យ​នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក សាន់ ដា​រិទ្ធ ទើប​លោក​ប្រធាន​បណ្ដោយ​ឲ្យ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។​នៅ​ខេត្ត​មណ្ឌល​គី​រី​គេ​សង្កេតឃើញថា​លោក​សាន់​ដារិ​ទ្ធជា​ប្រធាន​មន្ទីរ​ដែល​មាន​ភាព​ហ៊ឺហារ​ជាងគេ​។​បើ​គេ​មិន​ភ្លេច​ទេ​កាលពី​ឆ្នាំ​២០១៦​លោក​សាន់​ដារិ​ទ្ធ​ចាក់​ដី​លុប​ប្រឡាយ​ធម្មជាតិ​មួយ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​យក​ធ្វើ​កម្ម​សិទ្ធ​រហូត​ដល់​សព្វថ្ងៃ​។​ធើ​អី​លោក​ដា​រិទ្ធ​!​។

​ទាក់ទង​ករណី​បញ្ហា​នេះ​ដែល​ប្រធាន​មន្ទី​រ៉ែ ខេត្ត​មណ្ឌល​គី​រី លោក សាន់ ដា​រិទ្ធ បាន​អះអាង​ថា​លោក​មិន​បាន​ទទួល​នៅ​ផលប្រយោជន៏​ក៏ដូចជា​ការចោ​ទទេ​(​សិក​)​។ តែ​កា​អះអាង​នេះ​ត្រូវ​ប្រភព និយាយថា នេះ​វា​គ្រាន់តែ​ជាការ​ដោះស្រាយ​រក​លេះ​ដក​ខ្លួន​តែ​ប៉ុណ្ណោះ​។ សង្ឃឹមថា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​នឹង​ពិនិត្យ​មើល​ករណី​នេះ​អោយបាន​ស៊ីជម្រៅ​នឹង​រកឲ្យឃើញ​ការពិត​ជា​មិន​ខាន​៕

—————————–

​ចៅហ្វាយ​ក្រុងភ្នំពេញ  បញ្ជា​អោយ​មន្ទីរ​ជំនាញ​និង​អាជ្ញាធរ​រួមគ្នា ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​មេ​ទាំងយប់ ដើម្បី​រំដោះ​ការលិចលង់​នៅ​ខណ្ឌ​ជាយក្រុង ពោធិ៏​សែនជ័យ និង​ដង្កោ​

​ភ្នំពេញ​៖ ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​លិចលង់​អោយ​ទឹកជំនន់​ទឹកភ្លៀង​នៅ​រសៀល​និង​ល្ងាច​ថ្ងៃ​ទី​០៩ តុលា​នេះ អភិបាល​រាជធានី លោក​ឃួង ស្រេង បាន​បញ្ជា​យ៉ាង​មុតមាំ ដោយ​ឲ្យ​មន្ទីរជំនាញ និង​អាជ្ញាធរ​ដែនដី​រួមគ្នា ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​មេ​ទាំងយប់ ដើម្បី​រំដោះ​ការលិចលង់​នៅ​ខណ្ឌ​ជាយក្រុង​។​

​លោក​ឃួង ស្រេង  បាន​ដឹកនាំ  មន្ទីរ​សា​ធា រណ​ការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​បញ្ជា​អោយ ស្ថាប័ន​ទាំង​២​នេះ​រួម​គ្នា ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ ទួល​ពង្រ​ទាំងយប់​ទាំង​ថ្ងៃ ពិសេស​នៅ​យប់​នេះ​ត្រូវ​ដាក់​គ្រឿងចក្រ​២​គ្រឿង ដោយ​ប្រឡាយ​នេះ​មាន​ទួល​នាទី​យ៉ាង​សំខាន់​ក្នុង​ការរំដោះ​ទឹក ពី​ខណ្ឌ​ពោធិ​សែន ជ័យ ទៅកាន់​ខណ្ឌដង្កោ និង​ខណ្ឌ​មានជ័យ ។​

​លោក​ហែម ដា​រិទ្ធ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​បញ្ជាក់​អោយដឹងថា ប្រឡាយ​ទួល​ពង្រ​មាន​ទទឹង​១០​ម៉ែត្រ ហើយ​ប្រឡាយ​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុងការ​រំដោះ​ទឹកជំនន់​ចេញពី​សង្កាត់ ចោម​ចៅ​ទី​១ ចោម​ចៅ​ទី​២ និង​ចោមចៅ​ទី​៣ ខណ្ឌ ពោធិ​សែន​ជ័យ ។ ដោយ​មើលឃើញ​ពីសា​រះ​សំខាន់​នេះ ទើប​អភិបាល​រាជធានី បញ្ជា​អោយ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​រួមគ្នា ដាក់​គ្រឿងចក្រ ចុះ​មក​កាយ​ប្រឡាយ​មេនេះ​ទាំងយប់ ដើម្បី​រំដោះ​ការលិចលង់ នៅ​ខណ្ឌ​ជាយក្រុង ពិសេស​នៅ​តំបន់​ម្តុំ​សាលាក្តី​ខ្មែរ​ក្រ​មាម​។

​ដើម្បី​ជា​ការលើកទឹកចិត្ត​អភិបាល​រាជធានី​ក៏បានផ្តល់​ការលើកទឹកចិត្ត​ដោយ​អោយ​ប្រាក់​ម្នាក់ ២០​ម៉ឺន​រៀល​ទៅ​តៃកុង ដែល​កាន់​គ្រឿងចក្រ​ទាំង ២​គ្រឿង​នេះ​ផងដែរ សំខាន់​គឺ​ត្រូវតែ រំដោះ​ទឹក​លិច លង់​នេះ​អោយបាន​ក្នុង​រយះពេល​២​ទៅ​៣​ថ្ងៃនេះ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់