សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្ទេរ​ភារកិច្ច​តែងតាំង​បំពាក់ស័ក្ត នគរបាល​ខេត្ត​

ផ្ទេរ​ភារកិច្ច​តែងតាំង​បំពាក់ស័ក្ត នគរបាល​ខេត្ត​

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្ត មន្ត្រីនគរបាល ជាតិ​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​បាត់ដំបង ចំនួន ៣២៣​នាក់​ក្នុងនោះ នារី​១៨​នាក់ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា នៅ​សាលាខេត្ត​បាត់ដំបង​ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនិយ  ខេង សុមេធ អគ្គស្នងការ រង​នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាល​ប្រចាំ ភូមិភាគ​៤ និង​ភូមិភាគ​៥​។​

​ក្រោយ​ពី​របាយការណ៍ របស់​លោក​ឧត្តមសេនិយត្រី ស ថេត ស្នងការ​នគរបាល​ខេត្ត បាត់ដំបង បាន បញ្ជាក់​ពី​សកម្មភាព នៃ​ការអនុវត្ត​ការងារ​ពិសេស​សកម្មភាព​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព សម្រេច បាន​លទ្ធផល​ផ្លែផ្កា​ជូន ប្រជាពលរដ្ឋ​រួច មក ឯកឧត្តម ប៉ុល សុគន្ធ បាន​អាន​អាន​សេចក្តីសំរេច របស់​ក្រសួង​មហាផ្ទៃ​ស្តីពី​ការផ្ទេរ​ភារកិច្ច តែងតាំង​មុខ តំណែង និង​បំពាក់​ឋានន្តរស័ក្ត ដល់ មន្ត្រីនគរបាល​ខេត្ត​បាត់ដំបង សម្រេច​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខ ដំណែង ចំនួន ១៧២ ស្រី ៩ នាក់ តម្លើង​ឋានន្តរស័ក្ត​ចំនួន ១៥១​នាក់ ស្រី ៩​នាក់​។​

​ក្នុង​ប្រសាសន៍​សំណេះសំណាល ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាល ខេត្ត​បាត់ដំបង  និង​ឧត្តម នាយ​ឧត្តមសេនិយ ខេង សុមេធ បានបញ្ជាក់​ថា​ពិធី​ប្រកាស​ផ្ទេរ ភារកិច្ច​តែងតាំង​មុខតំណែង និង បំពាក់​ឋានន្តរស័ក្ត ដល់​មន្ត្រីនគរបាល​ពេលនេះ គឺ​អនុវត្ត ទៅតាម ប្រកាស​របស់​ក្រសួងមហាផ្ទៃ និង​សេចក្តី សម្រេច​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​។

​ជា​ការពិត​ស្ថាប័ន​នគរបាលជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ពី​មួយ​ឆ្នាំ​ទៅ​មួយ ឆ្នាំ កាន់តែ​មាន ភាព​រីកចំរើន ទាំង​រូបភាព សមត្ថភាព បច្ចេកទេស មុខ​ជំនាញ​ទាំង​សំភារៈ ក៏ដូចជា​ការអនុវត្ត​ច្បាប់​។ ហើយ ក៏​ជា​ជំហាន​មួយ សមស្រប​តាម​លក្ខន្តិកៈ របស់​កងកម្លាំង នគរបាលជាតិ ស្ថិត​ក្នុង​គោលបំណង ធានា​ឲ្យ បាន​នូវ​និរន្តរភាព ខាង​សន្តិ​ខុស សុវត្ថិភាព សង្គម​ជូន​ដល់​ប្រជាពលរដ្ឋ​។ យើង​ត្រូវ​យល់​ថា​ការ អភិវឌ្ឍន៍ មាន​ការរីកចំរើន អាស្រ័យ​ស្ថាន ភាព​សន្តិសុខ​ល្អប្រសើរ ដែល​ជា​ភារកិច្ច​ស្នូល របស់​កម្លាំង​នគរបាល​យើង ដោយ​ឈរ​លើ ស្មារតី​សហការ​គ្រប់​សមត្ថភាព​ពាក់ព័ន្ធ​។​កន្លង​មក​មន្ត្រី​នគរបាល​យើង បាន​ខិតខំ​បំពេញ ភារកិច្ច​បង្កើត​បាន​ស្នាដៃ​ជាច្រើន ក្នុង​កិច្ចការពារ​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​។​

​ជា​ចុងក្រោយ​ឯកឧត្តម បាន​ផ្តល់​អនុសាសន៍​ល្អៗ​ជាច្រើន ជា​ត្រីវិស័យ សម្រាប់​ការ អនុវត្ត​ការងារ នៅតាម​មូលដ្ឋាន ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើ​។​

 

2015_09_25a (1) 2015_09_25a (2) 2015_09_25a (3) 2015_09_25a (4)

Filed in: ព័ត៌មានជាតិ