សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ៖ ចុះ​ពិនិត្យ​ស្ថានភាព​ប្រឡាយ​ស្ថានីយ​ទួលគោក​ទី​២ មុន​ស្ថាបនា​បុក​ស៊ី​ផាយ​និង​សាងសង់​ផ្លូវ​ជាប់​ប្រឡាយ ដើម្បី​រំដោះ​ការលិចលង់​

​លោក ឃួ​ង ស្រេង ៖ ចុះ​ពិនិត្យ​ស្ថានភាព​ប្រឡាយ​ស្ថានីយ​ទួលគោក​ទី​២ មុន​ស្ថាបនា​បុក​ស៊ី​ផាយ​និង​សាងសង់​ផ្លូវ​ជាប់​ប្រឡាយ ដើម្បី​រំដោះ​ការលិចលង់​

​ភ្នំពេញ​៖ ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កសាង​បណ្តាញ​លូ​ជា​ច្រើន​ខ្សែ​នៅក្នុង​រាជធានី​ភ្នំពេញ ពិសេស​ថែមទៀត​នោះ គឺ​ការកសាង​ស្ថានីយ​បូម​ទឹកធំៗ​ជាច្រើន​កន្លែង​ដែល​មាន​សមត្ថភាព​បូម​ទឹក ៥​ម៉ែត្រគូប​ក្នុង​១​វិនាទី គឺ​កើន ៣​ដង​ធៀប​នឹង​ស្ថានីយ​បូមទឹក​ចាស់ ។​

​ជា​ស្តែង​សម្រាប់​ព្រឹក​ថ្ងៃទី​០៩ តុលា​នេះ ដើម្បី​ជម្រុញ ការងារ​ខាងលើ​ឲ្យបាន​ល្អ​និង​ទាន់​ពេលវេលា​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង ក្រោយពី​បញ្ចប់​ការចូលរួម​ជាមួយ​សម្តេច​តេជោ​ហ៊ុន សែន​នៅ​កោះ​ពេជ្រ លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​ស្ថានភាព​ប្រឡាយ​ស្ថានីយ​ទួលគោក​ទី​២ មុន​ស្ថាបនា​បុក​ស៊ី​ផាយ​និង​សាងសង់​ផ្លូវ​ជាប់​ប្រឡាយ ដើម្បី​រំដោះ​ការលិចលង់​នៅ​តំបន់​មួយចំនួន​នៅ​ទួលគោក​និង​នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ​បាន​ធ្វើ​ការណែនាំ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​ពិសេស​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជម្រុញ​ការស្ថាបនា​បុក​ស៊ី​ផាយ​និង​សាងសង់​ផ្លូវ​ជាប់​ប្រឡាយ​ស្ថានីយ​ទួលគោក​ទី​២ ដើម្បី​រំដោះ​ការ លិចលង់ ដោយ​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ឲ្យបាន​ឆាប់ ពោលគឺ​អាច​ចាប់ផ្តើម​ឡើង​នៅ​ខែ​វិច្ឆិកា ឬ​ធ្នូ​ឆ្នាំ​២០១៧​នេះ ។​

​លោក ឃួ​ង ស្រេង ក៏​បាន​ជម្រុញ​ឲ្យ អាជ្ញាធរ​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចុះ​មើលផ្លូវ លូ កន្លែង​ណា​ដែល លិច តិច​ឬ ច្រើន ដើម្បី​រក​ដំណោះស្រាយ​ពី​ការលិចលង់​នេះ មិន​ត្រូវ​ដេក​អោប​ពង ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ​ទេ ។​មានន័យ​ថា កន្លែង​ណា​ដែល​មាន​លូ​ស្ទះ​មិន​ដំណើរការ​យើង ចាប់ផ្តើម​ស្តា​ភ្លាម​តែ​ម្តង​។    ការស្ថាបនា​បុក​ស៊ីផា​យ​និង​សាងសង់​ផ្លូវ​ជាប់​ប្រឡាយ​ស្ថានីយ​ទួលគោក​ទី​២​នេះ តាម​គម្រោង​មាន​តួ​ប្រឡាយ​ទំហំ​១៣​ម៉ែត្រ​និង​ផ្លូវ​នៅ​ជាប់​មាត់​ប្រឡាយ​ទំហំ​៥​ម៉ែត្រ​។​ចំណែក​កំណាត់​ផ្លូវ​រថភ្លើង​ចាប់ពី​ផ្លូវ​៧០(​ទំនប់ទួលគោក​) ដល់ ផ្លូវ​R 10​ក៏​និង​ត្រូវ​ស្ថាបនា​ជំនួស​ផ្លូវ​រថភ្លើង​ទំហំ​ទទឹង​១០​ម៉ែត្រ​ផង​ដែរ ។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ  បាន​បញ្ជាក់​ឲ្យដឹងថា​៖ ក្រោយ​ពី​ស្ថាបនា​ប្រឡាយ​ស្ថានីយ​ទួលគោក​ទី​២​នេះ​រួច​តំបន់​មួយចំនួន​ដែល​ធ្លាប់​លិចលង់​នៅ​ទួលគោក​និង​នៅ​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​នឹង​លែង​ទទួលរង​ការលិចលង់​ហើយ​។​

​សូមបញ្ជាក់​ថា​៖  ស្ថានីយ៏​បូមទឹក​ទួលគោក​ទី​២​នេះ ត្រូវបាន​បំពាក់​ម៉ូទ័រ​បូមទឹក​ចំនួន​៥​គ្រឿង ដែល​មាន​សមត្ថភាព​បូ​ម​៥​ម៉ែត្រគូប​ក្នុង​១​វិនាទី បន្ត​ទៅ​ប្រឡាយ អូរ​បាក់​ទូក ដោយ​ចាប់ពី​ផ្លូវ​ទំនប់​៧០ រហូត​ដល់​ផ្លូវ​បូរី​ទួល​សង្កែ ប្រវែង ៣៧០០​ម៉ែត្រ ទទឹង​ចាប់ពី​១០​ម៉ែត្រ​ទៅ​៥០​ម៉ែត្រ បន្ទាប់​ពី​ស្ថាបនា​រួច អាច​រំដោះ​ទឹក​ចេញពី​តំបន់​ទួលគោក តំបន់​ស្រះចក ដូនពេញ និង​តំបន់​ទួល​សង្កែ ឬ​អាច​និយាយបាន​ថា អាច​រំដោះ​ទឹក​ពី​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​តែម្តង​៕

 

Filed in: ព័ត៌មានជាតិ