សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្លាប់​ដំរី​ញី​មួយ​ក្បាល​នៅ​ដែន​ជម្រក​អភិរក្ស​គូលែន​-​ព្រហ្ម​ទេព​

ស្លាប់​ដំរី​ញី​មួយ​ក្បាល​នៅ​ដែន​ជម្រក​អភិរក្ស​គូលែន​-​ព្រហ្ម​ទេព​

ខេត្តឧ​ត្ត​រ​មានជយ័​ ៖ ​សត្វ​ដំរី​ញី​មួយ​ក្បាល​រស់នៅ​ក្នុង​តំបន់​អភិរក្ស​បរិស្ថាន​គូលែន​-​ព្រហ្ម​ទេព ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​ស្លាប់​កាលពី​ល្ងាច​ម៉ោង ៥​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧  ។​លោក ដាយ​រី​ច ថូ​ម​សាន់ (Darrick Thomson) ជា​ជនជាតិ​អូស្ត្រាលី ដែល​ជា​ម្ចាស់​អភិរក្ស​ដំរី បានឱ្យដឹងថា ដំរី​ញី​ឈ្មោះ ខាំ​លីន បាន​ស្លាប់ នេះ​មាន​អាយុ​ជាង ៨០​ឆ្នាំ​ហើយ​។

​លោក​បន្តថា ដំរី​ខាំ​លីន រួម​នឹង​សត្វ​ដំរី​ញី ៣​ក្បាល​ទៀត ដែល​គាត់​បាន​ទិញ មកពី​ខេត្ត​មណ្ឌល​គី​រី ចំនួន ២​ក្បាល និង​ខេត្ត​រតនគិរី ចំនួន ២​ក្បាល នៅក្នុង​អំឡុង​ឆ្នាំ​២០១២ ដើម្បី​ធ្វើការ​អភិរក្ស និង​សិក្សា ពី​របៀប​រស់នៅ​សត្វ​ដំរី​ក្នុងប្រទេស​កម្ពុជា ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាតិ​ឱ្យ​លោក​រៀបចំ​នៅ​ទីតាំង​តំបន់​បរិស្ថាន​ដែន​គូលែន​-​ព្រ​ហ្មពេទ ស្ថិត​នៅ​ប៉ែក​ឧត្តរ​នៃ​ប្រទេស​កម្ពុជា​។​

​ដោយសារ​ជំងឺ​ចាស់ជរា ខាំ​លីន មាន​អាការៈ​ធ្ងន់​ដើរ​មិន​រួច​អស់​រយៈពេល​ជាង មួយអាទិត្យ​មកហើយ ដែល​ក្រុម​ជំនាញ​ពេទ្យសត្វ មកពី​ប្រទេស​ថៃ ប្រចាំការ​នៅ​តំបន់​អភិរក្ស បាន​ខិតខំ​ព្យាយាម ព្យាបាល​យ៉ាងណាក្តី តែ​ក៏​មិន​អាច​ជួយ​បាន​។
​លោក ដាយ​រី​ច ថូ​ម​សាន់ (Darrick Thomson) បាន​បន្ថែមថា លោក​មាន​ការ​សោកស្ថាយ​ចំពោះ​ដំរី​ខាំលីន ដែល​លោក​អស់​សមត្ថភាព ក្នុង​ការជួយ​សង្គ្រោះ​នាង ដោយសារ​តែ​វ័យ​ចាស់ជរា​ពេក​។ ហើយ​សាកសព​ដំរី​នាង លោក​បាន​រៀបចំ​កប់​ទុក​នៅ​ក្បែរ​ស្នាក់ការ​អភិរក្ស និង​និមន្ត​ព្រះសង្ឃ សូត្រមន្ត​ប​ង្ស្កុ​ល​ទៅ​តាម​ប្រពៃណី​ខ្មែរ​។

 

Filed in: ព័ត៌មានជាតិ