សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​វង សូ​ត​៖ ចូលរួម​ផ្ដល់​ការ លើក​ទឹកចិត្ដ ក្នុង​ការប្រកួត​កីឡា​ដើម្បី​សុខភាព ដណ្ដើម​ពានរង្វាន់​សម្ដេច​មហា​ចក្រី​ហេង សំរិន

លោក​វង សូ​ត​៖ ចូលរួម​ផ្ដល់​ការ លើក​ទឹកចិត្ដ ក្នុង​ការប្រកួត​កីឡា​ដើម្បី​សុខភាព ដណ្ដើម​ពានរង្វាន់​សម្ដេច​មហា​ចក្រី​ហេង សំរិន

ភ្នំពេញ ៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូ​អម​នាយក​ដ​រ្ឋមន្ដ្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន  លើក​ទី​១ ឆ្នាំ​២០១៧ ដើម្បី​សុខភាព នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក  នៅ​ល្ងាច​ថ្ងៃទី​០៨ តុលា ឆ្នាំ ២០១៧ ។

​លោក វង សូ​ត បានបញ្ជាក់​ថា​៖ ល្បែង​កីឡា​ជាធម្មតា​តែ​ង​ចាញ់​-​ឈ្នះ ប៉ុន្តែ​កីឡា​នាំមក​នូវ​ស្មារតី​សាមគ្គីភាព មិត្តភាព ភាតរភាព សុខុមាលភាព សេចក្តីថ្លៃថ្នូរ សុភមង្គល និង​សន្តិភាព​។ ប៉ុន្ដែ​លោក​ក៏​សូម​កោតសរសើរ​ដល់​កីឡាករ ទាំងអស់ ដែល​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​បច្ចេកទេស ប្រកួត​ដោយ​ស្មារតី​យោគយល់ អធ្យាស្រ័យ​គ្នា​បាន​យ៉ាង​ល្អប្រសើរ ព្រមទាំង​ស្នើ ហើយ​មិនតែប៉ុណ្ណោះ ខ្ញុំ​ក៏​សូម​ស្នើ​ឲ្យ​ក្មួយៗ​កីឡាករ ត្រូវតែ​បន្ត​ការលេង​កីឡា​នេះ បន្តទៀត ព្រោះ​ការលេង​កីឡា​នេះ គឺ​នាំគ្នា​ជៀសវាង និង​លុបបំបាត់​ការសេព​គ្រឿងញៀន និង​លេងល្បែង​ពាលា ផ្សេងៗ ដែល​សង្គម​ស្អប់ខ្ពើម ផងដែរ ។

​ក្នុងឱកាស​នោះ​ផងដែរ លោក  អូស្មាន ហាស្សាន់ ក៏បាន​លើកឡើង​នូវ​ការគាំទ្រ​ដល់​ក្លឹប​CMYA FC ដោយ​មាន​គម្រោង​នឹង​ប្រែក្លាយ​ក្លឹប​មួយ​នេះ​ទៅ​ជា​ក្លឹប អាជីប​មួយ​អោយ​មាន​ឈ្មោះ​ជា​ក្លឹប​យុវជន​ខ្មែរ​ឥស្លាម ដើម្បី​មាន​វត្តមាន បង្ហាញខ្លួន​ជា​មួយ​ក្លឹង​អាជីព​នានា  ដែល​កំពុង​មាន​ឈ្មោះ បោះ​សម្លេង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​មាន​គម្រោង​ឲ្យមាន​ការប្រកួត​លក្ខណៈអន្ត​រ​ជាតិ​ជា​មិត្តភាព​ជា មួយ​ក្លឹប​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន  ដូចជា​ប្រទេស​ម៉ាឡេស៊ី​ជាដើម  ។

​ក្នុងនាម​តំណាង​ឲ្យ​ក្រុម ក្លឹប​យុវជន​ខ្មែរ​ឥស្លាម លោក ក៏​សូម​បង្ហាញ​នូវ​មោទនភាព​ជា​វិជ្ជមាន ដល់​ក្មួយៗ​ជា​យុវជន​មុស្លិម​របស់ខ្លួន ដែល បាន​ចំណាយ​កម្លាំង ឆន្ទៈ តស៊ូ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​កីឡា លើក​កំពស់​វិស័យ​កីឡា សុខ ភាព និង​ការបញ្ជៀ​ស​ឆ្ងាយ​ពី​គ្រឿង​ឈាន​ក្នុងសង្គម និង​ស្រទាប់​យុវ​ន​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ