សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ឆ្នាំង​កោះហៅ​អ្នកកាសែត​ក្នុង​ខេត្ត​ប្រជុំ​រឿង​ឈ្មួញ​ទិញ​ឈើ​ធ្នុង​នៅ​ស្រុក​កំពង់លែង​!

មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ឆ្នាំង​កោះហៅ​អ្នកកាសែត​ក្នុង​ខេត្ត​ប្រជុំ​រឿង​ឈ្មួញ​ទិញ​ឈើ​ធ្នុង​នៅ​ស្រុក​កំពង់លែង​!

ភ្នំពេញ ៖ ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​អនុញាតិ​ឲ្យគេ​កាប់​ដើមឈើ​ធ្នុង​៥៤​ដើម ក្នុង​ឃុំ​ពោធិ៍ និង​ឃុំ​ត្រងិល ស្រុក​កំពង់លែង លក់​ឲ្យ​ឈ្មួញ​ឈើ ឈ្មោះ ស៊ីវ តុលា ។​ប្រការ​នេះ​បាន​ធ្វើឲ្យ​មាន​ចម្ងល់​ថា​៖-​ហេតុ​អី​ក៏​ខេត្ត​មិន​អាច​អភិរក្ស​និង​ថែរក្សា​ដើម​ធ្នុង​ទាំង​៥៤​ដើម​នោះ បើទោះជា​វា​ដុះ​នៅលើ​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក៏​ដោយ​។​-​ចុះបើ​ការកាប់​នោះ​វា​រាលដាល​ដល់​ចំការ​ធ្នុង ២០​ហិតា​ទៀត គិត​ម៉េច​វិញ​?​។​

​បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច នៅ​ស្រុក​កំពង់លែង បានអោយដឹងថា មាន​ចំការ​ឈើ​ធ្នង់​មួយកន្លែង មាន​ទំហំ ប្រមាណ​២០​ហិច​តា ដែល​មាន​សុទ្ធតែ​ដើម​ធ្នង់ ជា​ព្រៃ​របស់​សហគមន៍ ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ស្ទើតែ​ពុំ​មាន​ដី​ព្រៃ​ឯណា​ដែល​មាន​ចំការ​ឈើ ដើម​ធ្នង់​សុទ្ធ​ដែលមាន​ទំហំ ដល់​ទៅ​ជាង​២០​ហិច​តា​នោះ​ផង​ដែរ​។

​ការពិត​ឈ្មួញ​ឈ្មួញ​ឈើ​ឈ្មោះ​ស៊ីវ តុលា​(​ហៅ​តុ​)​បាន​រត់​ការទិញ​ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​៥៤​ដើម​នៅ​ឃុំ​ទីតាំង​ខាងលើ​។​មុន​នឹង​ឈាន​ដល់​ការកាប់​អភិបាលខេត្ត​បាន​ឲ្យ​ប្រធាន​មន្ទី​រពតិ​មាន​កោះហៅ​អ្នកសារព័ត៌មាន​ចូលរួ​ម​ប្រជុំ​ពិភាក្សា​ឲ្យ​ស្ងៀមស្ងាត់ ដើម្បី ឲ្យ​ការ​កាប់ងាយស្រួល​ឈ្មួញ​ដឹក​ចេញ​។​ករណី​នេះ​មាន នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​លើកឡើង​ថា ផ្អែក​ទៅលើ​ច្បាប់​ស្តីពី​ព្រៃឈើ​ក្នុង​មាត្រា​៤៦​នោះ​។

​សូមបញ្ជាក់​ថា ៖ បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​នៅ​ស្រុក​កំពង់លែង​បានអោយដឹងថា នៅ​ឃំ​ុ​ពោធិ៍ ស្រុក​កំពង​លែង​មាន​ចំការ​ឈើ​ធ្នង់​មួយ​កន្លែង​មាន​ទ​ហំ​ប្រមាណ​២០​ហិច​តា​ដែល​មាន​សុទ្ធតែ​ដើម​ធ្នង់​សុទ្ធ​ជា​ព្រៃ​របស់​សហគមន៍ ។​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ស្ទើតែ​ពុំ​មាន​ដី​ព្រៃ​ឯ​ណា​ដែល​មាន​ចំការ​ឈើ​ដែល​មាន​សុទ្ធតែ​ដើម​ធ្នង់​សុទ្ធ​ដែលមាន​ទំហំ​ដល់​ទៅ​ជាង​២០​ហិច​តា​ដូច​នៅ​ឃំ​ុ​ពោធិ៍ ស្រុក​កំពង់លែង​នេះ​ទេ ដូចនេះ​ការរត់​ការទិញ​ឈើ​ធ្នង់​នៅ​ស្រុក​កំពង់​លែង​របស់​ឈ្មួញ​ឈើ​ឈ្មោះ​ស៊ីវ តុលា​(​ហៅ​តុ​)​នេះ គេ​សង្ស័យថា​វា​នឹង​អាច​ប៉ះចំ​លើ​ឈើ​នៅ​ក្នុង​ចំការ​ធ្នង់​តំបន់​ព្រៃ​សហគមន៍​នេះឯង​។

​ប្រជាពលរដ្ឋ​ស្នើអោយ​អាជ្ញាធរ​មេត្តា​ពិនិត្យ​ពិចារណា​អោយបាន​ច្បាស់លាស់​មុន​និង​សម្រេច​អនុញ្ញាត ព្រោះ​នៅ​ស្រុក​កំពង់​លែង​មាន​គេ​លួច​លក់​ភ្នំ​និង​លក់​ដី​វាល​ដែល​ជា​សម្បត្តិ​អចលនៈទ្រព្យ​របស់​រដ្ឋ អស់​ជា​បណ្ដើៗ​ហើយ បើ​ទោះ​ជា​រាជរដ្ឋាភិបាល​បាន​ដក​ដី​ចំនួន​៧០០០​ហិច​តា​នៅ​តំបន់​វាល​គោគ​ព្រះ ប្រសាទ​បាក់​និង​ម៉ៅ​ព​កករ ស្ថិតនៅ​ឃុំ​ច្រណូក​ដែល​សព លោក​ឌុល គឹម​ឌិ​ត​អតីតៈ​មេឃុំ​ច្រ​រណូក​និង​បក្ខពួក​បាន​លួច​លក់​អោយ​ឈ្មួញ​កាលពី​អំឡុង​ឆ្នាំ​២០០៨-២០០៩​ដាក់​ជា​ដែន​នេសាទ​សាធារណៈ​របស់​រដ្ឋ​វិញ​ទៅ​ហើយ​ក៏​ដោយ ។​ដី​នោះ​សព្វថ្ងៃ​មាន​បែកធ្លាយ​ព័ត៌មាន​ថា​មាន​អ្នកមាន​អំណាច​ឃុបឃិត​គ្នា​លួច​យក​ដី​នៅ​តំបន់​ខាងលើ​រៀបចំ​ឯកសា​រលក់​អោយ​ឈ្មួញ​ទៀតផង​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់