សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាក់​កន្ទុយលេខ​ឆ្នោត​សៀម​ត្រូវ​ជាង​៤៥​ម៉ឺន​បាត​មេ​អត់​ព្រម​សង​លុយ​ផ្ទុះ​ជម្លោះ​ផ្អើល​

ចាក់​កន្ទុយលេខ​ឆ្នោត​សៀម​ត្រូវ​ជាង​៤៥​ម៉ឺន​បាត​មេ​អត់​ព្រម​សង​លុយ​ផ្ទុះ​ជម្លោះ​ផ្អើល​

​បន្ទាយមានជ័យ ៖ នៅ​ក្រុង​ប៉ោយ​ប៉ែត​អាណាចក្រ​របស់លោក ង៉ោ ម៉េង​ជ្រួន មាន​ល្បែង​ជាច្រើន​ប្រភេទ​បាន​និង​កំពុង​បើ​កលេ​ង​រីក​ដូច​ផ្សិត​ចិញ្ចឹម សមត្ថកិច្ច​។​ជាក់ស្តែង​ថ្មីៗ​នេះ មាន​អ្នកញៀន​ល្បែង​ម្នាក់​ចាក់​កន្ទុយលេខ​ត្រូវតែ​សង​មិន​គ្រប់​ទើប​បែកធ្លាយ​រឿង​នៅ​ម្តុំ​ចំណតរថយន្ត​ក្រុង​ហៅ​បេនឡាន​ក្នុងភូមិ​បា​លិលេ​យ្យ​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ។​

​កាលពី​រសៀល​ថ្ងៃ​ទី​១​តុលា​បុរស​ម្នាក់​បាន​ចាក់​កន្ទុយលេខ​ឆ្នោត​សៀម​ប្រាក់​ដើម​ចំនួន​៥០០០​បាត​ប្រាក់​ថៃ​គឺ​ចាក់​លេខ​៥២ ពេល​ត្រូវ​គិត​ជា​ប្រាក់​ឈ្នះ​មាន​ចំនួន​ជាង​៤៥​ម៉ឺន​បាត ។​ប៉ុន្តែ​ក្រោយពី​បាន​ចាក់​ត្រូវ​នោះ​អ្នកលក់​កន្ទុយ​លេខឆ្នោត​ខុសច្បាប់ សង​តែ​៩១០០០​បាត​តែ​ប៉ុណ្ណោះ ដោយ​អះអាង​ថា​ថ្ងៃ​នោះ​ទទួល​កត់​ជ្រុល​ហើយ​ពេល​ឡើង​មេ គេ​មិន​ទទួល​។​មេរ​ក​ម្ចាស់​ប្រាក់​ដើម្បី​ប្រគល់​លុយ​វិញ​តែ​គ្មាន​លេខ​ទូរស័ព្ទ​ទាក់ទង​។

​ជនរងគ្រោះ​ពី​ការ​ញៀន​ល្បែង​ខុសច្បាប់​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​ចិត្ត​ភេទ​ប្រុស​អាយុ​ជាង​៣០​ឆ្នាំ​មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​។​ប្រភព​ពី​អ្នក​រាយការណ៍​ឲ្យដឹងថា​៖​ថា​ជន​រងគ្រោះ​ក្រោយ​ពី​គេ​សង​ប្រាក់​មិន​គ្រប់​បាន​រត់​រក​ការ​អន្តរា​គម​ន៏ ឲ្យជួយ​ពី​អាវុធហត្ថ​ម្នាក់​នៅក្រុង​សិរីសោភ័ណ​ទើបបាន​ប្រាក់​មួយ​ចំនួន​ដូច​ខាងលើ​។​ជុំវិញ​ប្រភពព័ត៌មាន​នេះ​គ្រួសារ​មួយ​ដែល​រង​ការចោទប្រកាន់ថា ជា​អ្នកលក់​ឆ្នោត​ខុសច្បាប់​មិន​ទទួលខុសត្រូវ​មិន​ប្រាប់​ពី​អត្តសញ្ញាណ បាន​បដិសេធ​ថា​គ្រួសារ​គាត់​ពុំ​មែន​ជា​អ្នកលក់​ឆ្នោត​ទេ គឺ​លក់​ចាបហួយ​និង​ហ្គាស់​តែប៉ុណ្ណោះ​។

​ប៉ុន្តែ​បុរស​មេ​គ្រួសារ​នេះ​ប្រឡូយ​សំដី​ថា​ករណី​ខាងលើ​ជនរងគ្រោះ​និង​មេ​ឆ្នោត​ធំ បាន​សម្រុះសម្រួល​គ្នា​រួចរាល់​អស់ហើយៗ​ថា​ករណី​នឹង​គេ​បញ្ចប់​នៅឯ​កន្លែង​ប៉េអឹម​។​លោក​សសុ​ភក្ត្រា​មេបញ្ជាការរង​ស្តីទី​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​បដិសេធ​តាម​ទូរស័ព្ទ​ថា​លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ហ្នឹង​នៅឡើយ​ទេ ហើយ​ថា​ពុំ​ទាន់​ឃើញ​មាន​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ឡើយ​ដែរ​។

​នៅ​រសៀល​ថ្ងៃ​ទី​៦​តុលា​២០១៧​នេះ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​សាច់ញាតិ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ម្នាក់​បាន​ទាក់ទង​ប្រាប់​តាម​ទូរស័ព្ទ​មក​ថា​៖​រឿង​ដែល​បុរស​ម្នាក់​លើកឡើង​ថា​ខ្លួន​ចាក់​ឆ្នោត​ត្រូវ​៥០០០​បាត​ថ្ងៃ​ចេញ​ឆ្នោត​ថៃ​នោះ​វា​ជា​រឿង​មិន​ពិត​ដោយ​លោក​ថា​ការពិត​ការចាក់​នោះ​ត្រូវតែ​១០០០​បាត​ទេ​។​លោក​បន្ត​ថា​ថ្ងៃ​នោះ​បុរស​នោះ​ចាក់​អស់ប្រាក់​៥​ពាន់​បាត​ក្រោយ​បាន​កន្ទុយលេខ​ហើយ​ក៌​ចេញ​ទៅ​បាត់​លុះ​អ្នក​លក់​ឆ្នោត ទាក់ទង​ទៅ​មេ​ឆ្នោត​ធំ​គេ​ប្រាប់ថា​គេ​ទទួល​បាន​ត្រឹមតែ​១០០០​បាត​និង​ថា​បិទ​លេខ​៥២​ឈប់​ឲ្យ​លក់​ហើយ​ធ្វើឲ្យ​អ្នក​លក់​ឆ្នោត​កើត​ក្តី​កង្វល់​ពេល​រក​អ្នក​ចាក់​ដើម្បី​និយាយ​គ្នា​ឲ្យប្រាក់​៤០០០4​បាត​វិញ​តែ​បុរស​នោះ​ចេញ​ទៅ​បាត់​។

​បុរស​ដដែល​បន្តថា​ដោយ​មាន​ការតវ៉ា​គ្នា​តាមរយៈ​អាវុធហត្ថ​ម្នាក់​នៅ​ក្រុង​សិរីសោភ័ណ​ក៏​ឈាន​ទៅ​សម្រុះសម្រួល​គ្នា​ដោយ​ភាគី​អ្នកលក់​កន្ទុយលេខ​បាន​សង​ប្រាក់​ទៅ​អ្នក​ចាក់​ចំនួន​៩១០០០​បាត​រួចហើយ​។​ប្រភព​មួយ​បានឲ្យ​ដឹង​មកថា មេ​ធំ​ល្បែង​ឆ្នោត​សៀម​នៅ​ក្រុង​ប៉ោយប៉ែត​នោះ​ជា​មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ទៀតផង ហើយ​ថា​មន្ត្រី​មេបញ្ជាការរង​ម្នាក់​នោះ​ក៏​បាន​បើក​ល្បែង​អន​ឡាញ​ខ្នាត​យក្ស​មួយ​ដែរ​នៅ​ប្លុក​ដើម​ពុទ្រា ក្រុង​ប៉ោយប៉ែត​នោះដែរ ។

​គួរបញ្ជាក់​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​ក្រុង​ប៉ោយប៉ែ​ត​ល្បែងស៊ីសង​អបាយមុខ​បាន​បាន​និង​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក រួម​មាន​អន​ឡាញ​អ៊ិន​ធឺ​ណិ​ត ចាក់​ភ្នាល់​បាល់​និង​ល្បែង​កន្ទុយលេខ​នេះ​មិនទាន់​បូករួម​កាស៊ីណួ​មួយចំនួនធំទៀ​ត ដែល​កំពុង​បើក​ភ្លើង​ខៀវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​អាណាធិបតេយ្យ​ផង​។

​គេ​មិនដឹងថា​តើ​ហេតុអ្វី​បានជា លោក​សួន ប វរ អភិបាល​ខេត្ត​បន្ទាយ​មាន មើលមិនឃើញ​បញ្ហា​ទាំងនេះ​នោះទេ​?​។​ព្រោះ​បើ​តាម​បទបញ្ជា​នាយករដ្ឋមន្ត្រី​តេជោ​សែន​ហាម​មិនឲ្យ​មាន​ខ្មែរ​ចូល​លេង​ល្បែង សមត្តកិច្ចគ​ប្បី​មាន​វិធានកា​រតឹង​រឹង​លើ​ករណី​បន​ល្បែងស៊ីសង​ខាងលើ ដើម្បី​រក្សាបាន​សុខសន្តិភាព​ជូន​ពលរដ្ឋ​។​ក្នុងនោះ​លោក​អភិបាលខេត្តគួ​ដាស់តឿន មេបញ្ជាការ​កងរាជអាវុធហត្ថ និង​លោកស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ស្ថាបន័​និតិប្រតិបត្តិ​ឲ្យមាន​វិធាន​ទប់ស្កាត់ និង​បង្ក្រាប​នោះ​ទើប​ជា​ការត្រឹមត្រូវ ៕

 

 

Filed in: ព័ត៌មានជាតិ