សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណី​វាយ​សន្តិសុខ​បែក​ភ្នែក​និង​បាញ់​ស្ប្រៃ​ចូល​ភ្នែក​មន្ត្រីនគរបាល​ប្រកែក​ថា​អត់​បាន​ធើ​ហង​!

​ករណី​វាយ​សន្តិសុខ​បែក​ភ្នែក​និង​បាញ់​ស្ប្រៃ​ចូល​ភ្នែក​មន្ត្រីនគរបាល​ប្រកែក​ថា​អត់​បាន​ធើ​ហង​!

​ភ្នំពេញ​៖​ករណីយ៍​មន្ត្រីនគរបា​ល​ម្នាក់​បង្ក​របួសស្នាម​ដល់​ភ្នែក​សន្តិសុខ​រោងចក្រ​រហូត​ចូល​ដេកពេទ្យ​ដល់​វគ្គ​ឆ្លើយ​ដាក់​គ្នា​។​រឿង​អាង​ខ្លួន​ជា​នគរបាល​វ៉ៃ​គេ​បែក​ភ្នែក​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០:០៥​នាទី​យប់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។ ក្រោយពេល​បង្ក របួសស្នាម​បុរស​ម្នាក់​ដែល បាន​អះអាង​ខ្លួន​ជា​ឧត្ដមសេនីយ៍​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ទី​ចំរើន​កុសល តួនាទី​អនុប្រធាននាយកដ្ឋាន​កិច្ចការ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​នៅ​ក្រសួងមហាផ្ទៃ បាន​ព្យាយាម​បើករថយន្ត​រត់ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចំនួន​២​ខណ្ឌ សហការ​គ្នា​ចាប់បាន  ។

​ប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុការណ៍ បានឲ្យដឹងថា លោក​ទី​ចំរើន​កុសល បាន​ប្រើ​អំពើហិង្សា​លើ​សន្តិសុខ ដែល​ជា​អ្នកយាម​រោងចក្រ​មួយ​កន្លែង​មានឈ្មោះ Sportex និង​បាន​យក​ស្ព្រៃ​យ៍​បាញ់ចូល​ភ្នែក​សន្តិសុខ​រូប​នោះ​ទៀត បណ្តាល​ឲ្យ​សន្តិសុខ​រូប​នោះ​មានឈ្មោះ​ហែម​សា​រុំ​អាយុ​៤៧​ឆ្នាំ​រងរបួស​ភ្នែក ត្រូវបាន​គេ​ដឹកយក​ទៅ​មន្ទីរពេទ្យ​ធ្វើការ​ព្យាបាល​ភ្លាម​។​ឯ​សន្តិសុខ​ម្នាក់​ទៀត​ដែល​ត្រូវ​បាញ់​ស្ប្រៃ​ចូល​ភ្នែក​ឈ្មោះ​ហឿង​ម៉ាលី​។​ឧត្តមសេនីយ៍​រូបនោះ ក៏​បាន​ព្យាយាម​បើក​រថយន្ត​រត់គេចខ្លួន តាំង​ពី​ខណ្ឌ​ឫស្សីកែវ រហូត​ចូលមក​ដល់​ខណ្ឌ​ព្រែក​ព្នៅ ក៏​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅ ឃាត់​បាន​ទាំង​រថយន្ត ទាំង​មនុស្ស​។​

​លោក​ឧត្តមសេនីយ៍ទីចំ​រើន​កុសល បាន​បកស្រាយ​ថា មុនពេល​កើតហេតុ រូបគាត់ បាន​បើករថយន្ត​ម៉ាក ឡិច​ស៊ី​ស LX 470 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF- 6181 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណ​:​ពេល​កំពុងតែ​ធ្វើ​ដំណើរ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ បើកបរ​បញ្ច្រាសទិស​គ្នា បាន​បើក​ចូល​មក​ផ្លូវ​របស់​គាត់ ដោយ​មិន​ស៊ី​ញូ និង​ឈប់​កាក់​មុខ​រថយន្ត​គាត់​ទៀត ។

​គាត់​ក៏​បាន​ដើរ​ទៅ​សួរ​អ្នកបើកបរ​រថយន្ត កុងទឺន័​រថា តើ​ប្អូន​មាន​ប័ណ្ណបើកប​រដែរ ឬក៏​អត់ ចំណែក​អ្នកបើកបរ​រថយន្ត​កុងតឺន័រ ឆ្លើយថា គាត់​មាន​។ គាត់ (​ឧត្តមសេនីយ៍​) បន្ត​សួរ​ទៀតថា បើ​ប្អូន​មាន​ប័ណ្ណបើកបរ តើ​ប័ណ្ណ​នោះ​ធ្វើ​ត្រូវ ឬ​ក៏​ខុស បើ​ផ្លូវ​នៅ​ខាង​នោះ ហើយ​ប្អូន​បើក​បត់​ចូល​មក​ផ្លូវ​របស់​គេ​។

​បុរស​ខាងលើ បាន​បន្ថែមទៀតថា ខណៈពេល​កំពុង​ជជែក​គ្នា អ្នកបើកបរ​រថយន្ត​កុងតឺន័រ បាន​ដើរចូល​ទៅ​រោងចក្រ Sportex ភ្លាមៗ​នោះ លោក​ក៏​បាន​ដើរ​តាម ហើយ​ហៅ​អ្នកបើកបរ​រថយន្ត កុងតឺន័រ ឲ្យ​ត្រឡប់​មក​និយាយ​គ្នា​វិញ រំពេច​នោះ ក៏​មាន​ប្រធាន​សន្តិសុខ​ម្នាក់ ក្នុង​រោងចក្រ បាន​ហៅ​ឲ្យ​សន្តិសុខ ដែល​យាម​ទ្វារ​ឲ្យ​បិទទ្វារ​រោងចក្រ ដើម្បី​ឃាត់​រូបគាត់ តែ​គាត់​ក៏​បាន​ដើរ ទៅ​រុញ​សន្តិសុខ ដែល​ជា​អ្នកយាម​ទ្វារ​នោះ​ចេញ ដើម្បី​កុំ​សនិ្ត​សុខ​ឲ្យ​បិទទ្វារ ហើយ​គាត់​ក៏​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​ខាង​សមត្ថកិច្ច​ឲ្យមក​អន្តរាគមន៍ ពេល​សមត្ថកិច្ច​ចុះ​មក​ដល់ សមត្ថកិច្ច​ក៏​បាន​ឲ្យ​គាត់​ចាកចេញ​ពី​កន្លែងកើតហេតុ​តែ​ម្តង​។

​លោក​ឧត្តមសេនីយ៍ ទី ចំរើន​កុសល ថា​រូបលោក​មិន​បាន​វាយ​និង​បាញ់​ស្ប្រៃ​ចូល​ភ្នែក​ហើយ​ក៏​មិនបាន​បើករថយន្ត​រត់គេច​នោះទេ គឺ​បើក​រថយន្ត​មក​តាម​ផ្លូវ​ធម្មតា​តែប៉ុណ្ណោះ​?​។​
​ចាំ​មើល​មើល​ថា​តើ​ខាង​ណា​ខុស​បើ​តាម​រូបភាព​ជាក់ស្តែង​គឺ​ខាង​សន្តិសុខ​ពី​នាក់​បាន​រងរបួស​ភ្នែក​ជា​ភស្តុតាង​ចឹង​!​។

 

 

Filed in: ព័ត៌មានជាតិ