សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តុលា​ការ​កំពូល​សម្រេច​ឱ្យ​អតីត​អង្គរក្ស​សម្តេច ជា ស៊ីម ជាប់ពន្ធនាគារ​១៦​ឆ្នាំ​ដដែល​

តុលា​ការ​កំពូល​សម្រេច​ឱ្យ​អតីត​អង្គរក្ស​សម្តេច ជា ស៊ីម ជាប់ពន្ធនាគារ​១៦​ឆ្នាំ​ដដែល​

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា នេះ តុលាការ​កំពូល​បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​ផ្តន្ទាទោស​អតីត​ឧត្ដមសេនីយ៍ឯក ឈឿន ចាន់ថន អតីត​មេបញ្ជាការ​អង្គរក្ស​សម្តេច ជា ស៊ីម ឲ្យ​ជាប់​ពន្ធនាគារ​១៦​ឆ្នាំ​ដដែល​។ យ៉ាងណាក៏ដោយ អតីត​ឧត្ដមសេនីយ៍ឯក​យោធា ឈឿន ចាន់ថន ធ្លាប់​បាន​បដិសេធថា ពុំបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​នោះ​ទេ ។​

​គួររម្លឹកថា អតីត​ឧត្តមសេនីយ៍ឯកឈឿ​ន ចាន់ថន ហៅ​ម៉ៅ មេបញ្ជាការ កង​អង្គរក្ស​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១១ រួម​ជាមួយ​អង្គរក្ស​៣​នាក់​ផ្សេង​ទៀត នៅក្នុង​ភូមិគ្រឹះ លេខ​៦៥ ផ្លូវ​លេខ​៩៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ៕

 

 

Filed in: ព័ត៌មានជាតិ