សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខេត្តក្រចេះ​រៀបចំ​ពិធី​ប្រា​រព ទិវា​មនុស្ស​កម្ពុជា​និង​មនុស្ស​ចាស់​អន្ដរជាតិ ១​តុលា​ឆ្នាំ​២០១៧​

ខេត្តក្រចេះ​រៀបចំ​ពិធី​ប្រា​រព ទិវា​មនុស្ស​កម្ពុជា​និង​មនុស្ស​ចាស់​អន្ដរជាតិ ១​តុលា​ឆ្នាំ​២០១៧​

​ក្រចេះ​៖ មន្ទីរ​សង្គមកិច្ច ខេត្តក្រចេះ​រៀបចំ​ពិធី​ប្រា​រព ទិវា​មនុស្ស​កម្ពុជា​និង​មនុស្ស​ចាស់​អន្ដរជាតិ ១​តុលា​ឆ្នាំ​២០១៧​គ្រោម​អធិបតីភាព លោក សរ​ចំរុង​អភិបាល​ខេត្ត​ក្រចេះ​ដែល​មាន​សមាភាព​ចូលរួម​ពី​មន្ទី​ពាក់​ពន្ធ័ និង​កងកម្លាំង​ទាំង​បី​ប្រភេទ​ព្រមទាំង​មនុស្ស​ចាស់​ប្រមាណ​ជាង​៣០០​នាក់​។​ហើយ​ពិធី​នេះ​ប្រារ​ពនៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៧ នៅ​សាល​មហោស្រព ខេត្ត​ក្រចេះ​។​

​លោក ចាន់ សុ​គុណ ប្រធាន​មន្ទីរ​សង្គមកិច្ច ខេត្ត​ក្រចេះ​បានឲ្យដឹងថា ទិវា​មនុស្ស​ចាស់​កម្ពុជា និង​មនុស្ស​ចាស់​អន្តរជាតិ មន្ទីរ​សង្គមកិច្ច​តែងតែ​ប្រា​រព​ជា​រៀងរាល់ឆ្នាំ​។​

​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្ដរជាតិ​ថ្ងៃទី​១ ខែតុលា​សមាគម​មន​ស្ស​ជា​យន្តការ​ដ៍​សំខាន់​ក្នុង​ការចូលរួម​បង្កើន សេដ្ឋកិច្ច សង្គមកិច្ច វ​ប្បធ​ម៍​គ្រួសារ និង​សង្គមជាតិ ហើយ​ត្រូវ​រៀបចំ​ស្របតាម​គោលនយោបាយ​ជាតិ សម្រាប់​មនុស្ស​ចាស់​នៃ​ព្រះរាជាណាចក្រ​កម្ជុជា និងសេចក្ដីសម្រេច​របស់​អង្គការ​សហ​ប្រជាតិ​។​
​ការ​ប្រា​រព​ទិវា​នេះ មាន​គោលបំណង​លើកកម្ពស់​កិច្ច​គាំពា​រដ៍​មាន​ប្រសិទ្ធភាព​សំដៅ​លើកស្ទួយ​សុខ​មា​ភាព​របស់​មនុស្ស​ចាស់​ឲ្យ​គាន់​ប្រសើរ​ឡើង ។ ហើយ​ទិវា​នេះ​ក៍​បង្ហាញឲ្យឃើញ​ពី​តួនាទី ដ៍​សំខាន់​របស់​មនុស្ស​ចាស់ ជា​បុព្វការី​ជន​ដែល​បាន​បង្កើត​ធនធាន​ដ៍​មាន​សារប្រយោជន៍ ព្រមទាំង​ផ្ដល់​ចំណេះដឹង និង​បទពិសោធ​យ៉ាងច្រើន​ឥត​គណនា សម្រាប់​មនុស្ស​ជំនាន់​គ្រោយ ។ ហើយ​រដ្ឋាភិបាល​បាន​ចាត់ទុក​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​អន្តរជាតិ ជា​ទវា​បុណ្យ​រំលឹក​ដល់​គុណូបការះ​របស់​មនុស្ស​ចាស់​កម្ពុជា បុព្វការី​ជន ជីដូន​ជីតា ឪពុកម្ដាយ អ៊ុំ ពូ មីង ដែល​បាន​កសាង និង​បន្សល់ ទុក​នូវ​កេរ​មរតក​ដ៍​ថ្លៃថ្លា សម្រាប់​កូនចៅ​ជំនាន់​គ្រោយៗ​ទៀត ដើ​ម្បី​រៀបចំ​ទិវា​មនុស្ស​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ថ្ងៃទី​១​តុលា ឆ្នាំ​២០១៧ ឲ្យបាន​ទូ​លំលាយ​និង​ព្ស​ព្វ​ផ្សាយ​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់​វ័យ​បាន​យល់​ដឹង​ឲ្យ​កាន់តែច្បាស់​អំពី​អត្ត​ន័យ​ទិវា​នេះ​។​

​ក្នុង​ពិធី​ប្រា​រព​ទិវា​មនុស្ស​ចាស់​នេះ លោក សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ បាន​ឡើង​អាន​សារ​លិត្ត​របស់​សម្ដេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ទិវា​មនុស្ស​ចាស​កម្ពុជា ហើយ​លោក​បាន​សំណេះសំណាល ដោយ​លើកឡើង​ថា​មនុស្ស​ចាស់​ជាឃ្លាំង​រដ្ឋ​ណ​សម្បិត្ត ជា​បទពិសោធ ជាឃ្លាំង​ចំណេះវិជ្ជា ជាឃ្លាំង​អប់រំ មរតក​មនុស្ស​ចាស់​មា​ន​សា​រះ​សំខាន ទំនៀម​ទំលាប់​គោរព​មាតា​បី​តា គ្រូ​ប​ធ្យាយ​ទាំងអស់​នេះ​ជា​ទំនៀម​ទំនាប់ ដ៍​ល្អ​មួយ​ធ្វើ​មនុស្ស​ជុំនាន់​គ្រោយ​រៀនសូត្រ​តាម​។​

​ជា​កិច្ច​បញ្ចប់​កម្មវិធី​ទិវា​មនុស្ស​ចាស់​នេះ​លោក ចាន់ សុ​គុណ​ប្រធាន​មន្ទីរ​សង្គមកិច្ច ខេត្ត​ក្រចេះ​បាន​ផ្ដល់​អំណោយ​របស់​មន្ទីរ​សង្គមិច្ច​ផ្ទាល់​ជូន​មនុស្ស​ចាស់​ចំនួន​២៥០​នាក់​ក្នុង​១​នាក់​ទទួលបាន​មី​១​កេះ សា​រ៉ុង​១ និង​ថា​វិកា​រ​១០០០០​រៀល​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ