សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឃួង ស្រេង ៖ ផ្សារ​ឌី​ហ្វា​នឹង​ក្លាយ​ជា​ឃ្លាំង​ផ្គត់ផ្គង់​គ្រឿងសំណង់​ក៏​ធំ​ជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ ក្រោយ​សម្ពោធ បម្រើសេវា​ផ្គត់ផ្គង់​ជូន​អតិថិជន

លោក​ឃួង ស្រេង  ៖ ផ្សារ​ឌី​ហ្វា​នឹង​ក្លាយ​ជា​ឃ្លាំង​ផ្គត់ផ្គង់​គ្រឿងសំណង់​ក៏​ធំ​ជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ ក្រោយ​សម្ពោធ បម្រើសេវា​ផ្គត់ផ្គង់​ជូន​អតិថិជន

ភ្នំពេញ​៖  លោក​ឃួង ស្រេង  បានបញ្ជាក់​ថា​៖ ផ្សារ​ឌី​ហ្វា​ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​នឹង​ក្លាយជា​ឃ្លាំង​ផ្គត់ផ្គង់​គ្រឿងសំណង់​ក៏​ធំជាងគេ នៅក្នុង​រាជធានី​ភ្នំពេញ លើ​ការផ្តល់​សេវា​លក់​សម្ភារៈ សំណង់​ជូន​អតិថិជន នៅពេលនេះ គឺជា​ទីផ្សារ​ដែល​គ្រប់គ្រង​ដោយ​អ្នកវិនិយោគ​ជនជាតិ​ចិន ចំណាយ​ថវិកា​៥​លាន​ដុល្លារ​អាមេរិក  នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ  ដែល​បាន​ចូលរួម​ជា​អធិបតីភាព ក្នុង​ពី​ធី​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ ផ្សារ​លក់​គ្រឿងសំណង​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ  កាលពី​ថ្ងៃ​ទី​០៧ តុលា  ឆ្នាំ​២០១៧ ។

​លោក​ឃួង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ ការ​សំឡឹង​មើល​របស់​អ្នកវិនិយោគទុន ដោយ​យក​ប្រទេស​កម្ពុជា​ដើម្បី​ដាក់ទុន វិនិយោគ​រកស៊ី​នោះ ក៏​ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​ស្ថេរភាព​នយោបាយ​ល្អ មាន​សន្តិសុខ​ពេញ​បរិ​បូរ និង​ម្យ៉ាងវិញទៀត ប្រទេស​មួយ​នេះ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​បាននឹងកំពុង​លើកទឹ​ក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អ្នកវិនិយោគទុន​បរទេស ដែល​ចង់​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​។​ជាងនេះទៅទៀត​ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ស្ថិតនៅ​ភូមិភាគ​កណ្តាល​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មាន​ភូមិសាស្ត្រ​ក៏​សារសំខាន់​ក្នុង​ការផ្សារភ្ជាប់​ទំនាក់​ទង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត ជាពិសេស​កម្ពុជា​សំបូរ​ទៅដោយ​ធនធាន​ពលកម្ម និង​ធនធានធម្មជាតិ ដែល​ជា​ឱកាស​ទូលំទូលាយ​ក្នុងការ​ធ្វើ​សហប្រតិបត្តិការ​វិនិយោគ​លើ​គ្រប់​វិស័យ និង​សក្តានុពល​ក្នុងការ​អភិបាលកិច្ច ។​

​លោក ឃួ​ង ស្រេង   បាន​បន្តថា​៖ ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ គាំទ្រ​យ៉ាង​ពេញទំហឹង ដែល​ក្រុមហ៊ុន​ចិន​ខាងលើ​បាន​មក​បណ្តាក់ទុន​រក​ស៊ី​នៅ​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង​ក៏​បាន​ស្នើ​អោយ​ក្រុមហ៊ុន​ចិន ពិនិត្យ​លទ្ធភាព លើ​ការបើក​រោងចក្រ​ផលិត​សម្ភារៈ​ប្រើប្រាស់​នានា​នៅ​ស្រុក​ខ្មែរ​ផង​ដែរ ដោយ​លោក​លើកឡើង​ថា ការបើក​រោងចក្រ​ផលិត​សម្ភារៈ​ប្រើប្រាស់​នានា​នៅ​ស្រុក​ខ្មែរ វា​និង​កាត់បន្ថយ​ការ​នាំចូល​ពី​បរទេស ហើយ​វា​ក៏​នឹង​ជួយ​បង្កើន​ការងារ​អោយ​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។​

​លោក  ហេង វុទ្ធី សមាជិក​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែងថា ៖  ផ្សារ​ឌី​ហ្វា​នឹង​ក្លាយ​ជា​ឃ្លាំង​ផ្គត់ផ្គង់​គ្រឿងសំណង់​ក៏​ធំជាងគេ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​សេវា​លក់​សម្ភារៈ​សំណង់​ជូន​អតិថិជន​ទូទៅ​និង​ភ្នាក់ងារ​ក្រុមហ៊ុន​ចែកចាយ​នានា​អាច​ទទួល​ទិញ​បាន​គ្រប់ពេលវេលា​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ជំរុញ​ពាណិជ្ជកម្ម​ការវិនិយោគ​និង​ផ្លាស់ប្តូរ​ព័ត៌មាន ជាមួយនឹង​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ជាពិសេស​ជាមួយ​នឹង​ប្រទេស​ចិន​។ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ស្ទុះ​ឡើង​យ៉ាងខ្លាំង​បែបនេះ ក៏​ដោយសារ​តែ​មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​បំផុត​សម្រាប់​ទាក់ទាញ​វិនិយោគ​បរទេស និង​ជា​សសរស្តម្ភ​សេដ្ឋកិច្ច​ជួយ​ទ្រទ្រង់​ជំរុញ​ខឿន​សេដ្ឋកិច្ច​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​ធំធាត់ បាន​យ៉ាង​ឆាប់រហ័ស​ថែម​មួយកម្រិត​ទៀត​។ ដូច្នេះ​ការ​លក់​សម្ភារៈ​សំណង់​គឺ​ពិតជា​មាន​សារសំខាន់​ណាស់ ក្នុង​ការរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​។

​លោក​លីន ស៊ា​វជី អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​ឌី​ហ្វាល​ក់​គ្រឿង​សំណង់ និង​សម្ភារៈ​តុបតែង​អន្តរជាតិ នៅ​រាជធានី​ភ្នំពេញ បាន​ថ្លែងថា មូលហេតុ​ដែល​ធ្វើ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា គឺ​នយោបាយ​មាន​ស្ថេរភាព​ល្អ ប្រទេស​កម្ពុជា​និង​ចិន​មាន​ទំនាក់ទំនង​មិត្តភាព​តាំងពី​យូរ​មក​ហើយ និង​មាន​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក លើ​ឆាក​នយោបាយ ។ ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​ទាំង​ពីរ​មាន​ការចុះ​ទស្សនកិច្ច​ជា​ញឹកញាប់ ហើយក៏​បាន​ចូលរួម​ជំរុញ​នូវ​គោលនយោបាយ ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​ទ្វេភាគី​។ ប្រទេស​កម្ពុជា ជា​តំបន់​មាន​ឱកាស​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម ដ៏​ច្រើន​លើសលុប ហើយ​កម្ពុជា​ស្ថិត​នៅ​ភូមិភាគ​កណ្តាល​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​មាន​ភូមិសាស្ត្រ​ក៏​សារសំខាន់​ក្នុង​ការផ្សារភ្ជាប់​ទំនាក់​ទង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត ជាពិសេស​កម្ពុជា​សំបូរ​ទៅដោយ​ធនធាន​ពលកម្ម និង​ធនធានធម្មជាតិ មានឱកាស​ទូលំទូលាយ​ក្នុងការ​ធ្វើ​សហប្រតិបត្តិការ​វិនិយោគ​លើ​គ្រប់​វិស័យ និង​សក្តានុពល​ក្នុងការ​អភិបាលកិច្ច ។ ពិតមែន​តែ​បច្ចុប្បន្ន​នេះ​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា នៅមានកម្រិត ប៉ុន្តែ​នេះ​បញ្ជាក់ឲ្យ​ឃើញថា​កម្ពុជា​នៅ​មាន​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ដ៏​ច្រើន ហើយក៏​ជា​ឱកាស​សម្រាប់​យើង​មក​ធ្វើ​ការវិនិយោគ​ប្រកប​អាជីវកម្ម​នៅ​ទីនេះ​។​

​លោក​អគ្គនាយក​បាន​ថ្លែងបន្ត​ថា ៖ ចាប់ពី​ពេលនេះ​ទៅ ផ្សារ​ឌី​ហ្វាល​ក់​គ្រឿង​សំណង់​នឹង​បើក​ដំណើរការ​អាជីវកម្ម​ផ្លូវការ បម្រើ​ដល់​សង្គម ជាពិសេស​គឺ​ផ្សារ​នេះ​នឹង​ផ្តល់ជូន​វេទិកា​មួយ​សម្រាប់​អាជីវករ​ជាច្រើន​ក្នុង​ការប្រកប​អាជីវកម្ម ទន្ទឹម​នឹង​ការផ្គត់ផ្គង់​សម្ភារៈ​សំណង់​ដែល​ស្រស់ស្អាត និង​មាន​តម្លៃថោក ដល់​អតិថិជន ទាំង​វិស័យ​សាងសង់ និង​វិស័យ​ឌី​គ័រ ធ្វើឲ្យ​អតិថិជន​ទទួល​នូវ​អារម្មណ៍​ភាពងាយស្រួល​មួយ​ក្នុង​ការទិញ​ដោយ​ផ្ទាល់​ពី​អាជីវករ​និង​ទិញ​នៅក្នុង​ទីកន្លែង​តែ​មួយ​។​
​លោក​បន្តថា​៖  ដំណើរការ​អាជីវកម្ម​របស់​ផ្សារ​ឌី​ហ្វា ប្រកប​ដោយ​ភាពស្របច្បាប់​គ្រប់គ្រង​តាម​បែប​ស្តង់ដារ និង​ក្លាយជា​ផ្សារ​លំដាប់​លេខ​មួយ សម្រាប់​បំពេញតម្រូវការ​អតិថិជន​៕

Filed in: ព័ត៌មានជាតិ