សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ភស្តុតាង​បង្ហាញថា​៖​ឧកញ៉ា​តុ​ប​វី​ដា​ពិតជា​ឈ្មួញ​កាប់​និង​ជួញ​ឈើ​ប្រណិត​

ភស្តុតាង​បង្ហាញថា​៖​ឧកញ៉ា​តុ​ប​វី​ដា​ពិតជា​ឈ្មួញ​កាប់​និង​ជួញ​ឈើ​ប្រណិត​

​ខេត្ត​មណ្ឌលគិរី ៖ រថយន្ត​យី​ឌុប​យក្ស​ដឹកឈើ​ចំនួន​២​គ្រឿង ត្រូវ​បាន​បង្ក្រាប​ចាប់​ដោយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្ត​មណ្ឌលគិរី កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី យប់​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុង​សែន​ម​នោ រ​ម្យ ក្នុង​ទី​រួម​ខេត្តមណ្ឌលគិរី​ដែល​ជា​ភស្តុតាង​បង្ហាញ​ថា​ឧកញ៉ា​តុ​ប​វី​ដា​ដែល​សារ​ព​តិមាន​ចុះផ្សាយ​ថា​ជា​ឈ្មួញ​កាប់​ដឹក​ជញ្ជូន​ឈើ ខុស​ច្បាប់​គឺជា​ការពិត ។​

​សមត្តកិច្ច​កងរាជអាវុធហត្ថ​ខេ​ត្ត​មណ្ឌលគិរី​បានទទួ​ល​ស្គាល់​ថា​៖ កម្លាំង​របស់លោក ពិតជា​បាន​បង្ក្រាប​ចាប់​រថយន្ត​យី​ឌុប​ទាំង​២​គ្រឿង ខាងលើ​នេះ​មែន ។ ក្នុងនោះ​១​គ្រឿង​ដឹក​ស្រូវ​បង្កប់​ឈើ​ខាងក្រោម ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​ពី​រដ្ឋបាល ព្រៃឈើ និង​១​គ្រឿង​ទៀត​ដឹក​ឈើ​មាន​លិខិតស្នាម​ត្រឹមត្រូវ ប៉ុន្តែ​លួច​បង្កប់​ឈើ​នៅ​ក្រោម​សាក់​ស៊ី​ដោយ​ខុស ច្បាប់ ។

​បច្ចុប្បន្ន រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​នេះ សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ធ្វើការ ពិនិត្យ​និង​វាស់វែង​បន្ត​តាម​នីតិវិធី ។ ដោយឡែក​មនុស្ស​៤​នាក់ ត្រូវបាន​ឃាត់ខ្លួន ជា​អ្នកបើកបរ និង​ព្រូឡាន ដើម្បី​ធ្វើ​ការសាកសួរ ។

​រថយន្ត​យី​ឌុប​ដឹក​ឈើ​របស់​ឧកញ៉ា វី ដា បើទោះជា​មាន​លិខិត​អនុញ្ញាតិ​ប៉ុន្តែ​ពួកគេ​បាន​លួច ផ្ទុក លើស​ទម្ងន់ លើស​លិខិត​អនុញ្ញាតិ ជា​ទម្លាប់​របស់​គាត់​យូរ​មក​ហើយ ។ ជាក់ស្តែង​ដូចជា​ពេលនេះ បើទោះជា រថយន្ត​យី​ឌុប​១​គ្រឿង​មាន​លិខិតស្នាម​ត្រឹមត្រូវ​ចំនួន​១៦​ម៉ែត្រគូប​នោះ​ពិតប្រាកដ​មែន ប៉ុន្តែ​គេ​ធានាថា ផ្ទុក​លើស ពី​១៦​ម៉ែត្រគូប ជា​បទល្មើស និង​លួច​បង្កប់​ក្រោម​សាក់​ស៊ី​រថយន្ត ក៏​ជា​បទល្មើស ។

​នេះ​មិន​ទាន់​គិត​ពី​គំនិត​ទុច្ចរិត របស់​ឈ្មួញ​រូបនេះ ដឹក​ស្រូវ​រួច​បង្កប់​ឈើ​ខាងក្រោម ហើយ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បង្ក្រាប​ក្នុង​បទ ល្មើស​ជាក់ស្តែង​តែម្តង ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ឧកញ៉ា វី​ដា មិន​ត្រឹម​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ បំផ្លាញ​ព្រៃឈើ ប្រមូល​ទិញ និង ដឹកជញ្ជូន​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​ទេ គាត់​មាន​ចេតនា​បំផ្លាញ​ផ្លូវជាតិ​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ខណៈ​ដឹក ផ្ទុក​លើស​ទម្ងន់ ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់