សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​រឿង​ពុករលួយ របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង អ៊ុក សំណាង​ចាំមើល​ចំណាត់ការ​របស់​រដ្ឋមន្ត្រី !

បែកធ្លាយ​រឿង​ពុករលួយ របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង អ៊ុក សំណាង​ចាំមើល​ចំណាត់ការ​របស់​រដ្ឋមន្ត្រី !

​ព្រៃវែង​៖  លោក អ៊ុក សំណាង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង និង​បក្ខពួក​ចំនួន​៣​រូប បច្ចុប្បន្ន បាន​ធ្វើអោយ​មន្ត្រី​ភាគច្រើន នៅក្នុង​មន្ទីរ កើត​ការក្ដៅក្រហាយ​យ៉ាងខ្លាំង ដោយសារ​ពួកគេ ឃុប​ឃឹត​គ្នា កឹ​បកេង​ថវិកាជាតិ លើ​ខ្ទង់ចំណាយ​របស់​មន្ទីរ​មិនតែប៉ុណ្ណោះ​ថែមទាំង​ទាមទារ​យក​លុយ​បេសកកម្ម​ចំនួន​៣៥% ពី​មន្ត្រី​ដែល​ចុះ​បេសកម្ម ។ ចាប់តាំងពី លោក អ៊ុក សំណាង ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​ក្ដាប់​រួម និង​ជា​ប្រធាន​មន្ទីរ បន្ត​តំណែង ពី​លោក យស់ មុន្នី មក​នោះ លោក អ៊ុក សំណាង បាន​សហការ ជាមួយ​លោក​អនុប្រធាន​មន្ទីរ សំ សារុន លោក​ប្រធានការិយាល័យ គណនេយ្យ ស្រស់ ហ៊ុន និង​លោកស្រី​ប្រធាន​ការិយាល័យ​រដ្ឋបាល ប៊​ន វុទ្ធា និង​មន្ត្រី​ហែហម​មួយ​ក្ដាប់​តូច​ធ្វើ​សកម្មភាព​ក្បៀស ។ រាល់​ការងារ និង​ការចំណាយ​ទាំងអស់ គឺ​គេ​ធ្វើឡើង​ដោយ​ស្ងាត់ៗ តែ​លោក​ប្រធាន​មន្ទីរ និង​បក្ខពួក​៣​រូប​ប៉ុណ្ណោះ ។

​ឯ​អនុប្រធាន​មន្ទីរ ចំនួន​២​រូប​គឺ​លោកស្រី យឺម អ៊ុត លោក ជុំ ចន្ទ​រ៉ា និង​មន្ត្រី​សំខាន់ៗ ជាច្រើនរូប​ទៀត​ត្រូវបាន​គេ​រាយការណ៍​ថា​មោគ​សុទ្ធ​ព្រោះ លោក អ៊ុក សំណាង យក​ភ្នែក​មើល​នោះ​ទេ ។ ថវិកា​សម្រាប់​អន្តរាគមន៍ និង​ថវិកា​កម្មវិធី​មិន​បាន​យក​ទៅ​ប្រើប្រាស់​តាម​ចំនួន​ប្រចាំ​ឆ្នាំ​ទេ គឺ​យក​ទៅ​មិន​លើស​ពី​១០% ចាប់តាំងពី​ឆ្នាំ​២០១៥ រហូត​ឆ្នាំ​២០១៦​ត្រូវ​លោក អ៊ុក សំណាង និង​បក្ខពួក​ស៊ីដាច់ រួម​ទាំង​ប្រេង​សម្រាប់​ចុះ​បេសកកម្ម​របស់​មន្ត្រី​ទៅ​បូមទឹក ។

​ប្រភព​បង្ហើប​ថា​៖ លោក អ៊ុក សំណាង បាន​លេងល្បិច និង​សហការ​ជាមួយ​ក្រុមហ៊ុន បំប៉ោង​គម្រោង​ជុស​ជុល​អគារ​មន្ទីរ​រយៈពេល​ពី​ឆ្នាំ​ជាប់​គ្នា ឆ្នាំ​២០១៤ ២០១៥ ដោយ​ចំណាយ​សរុប​អស់​ទឹកប្រាក់​ជាង​១៥០០​លាន​រៀល តែបើ​តម្លៃពិត​មិន​លើស​ពី​៨០​លាន​រៀល  ។ អគារ​ជុស​ជុល​បាន​រយៈពេល​មិន​ដល់​ពីរ​ឆ្នាំ​ផង មកនេះ​បាន​ធ្លុះធ្លាយ និង​ហូរ​ជ្រាប​ទឹក​នៅ​ក្នុង​រដូវវស្សា​នេះ ធ្វើអោយ​មន្ត្រី​ពិបាក​អង្គុយ​ធ្វើការ​ថែម​ទៀត ។

​សម្រាប់​ឆ្នាំ​២០១៧​នេះ ការចំណាយ​ប្រាក់​តាម​កម្មវិធី នៅ​តាមរិ​យាល័យ​ចំណុះម​ន្ទីរ មិន​មាន​ប្រាក់​ចំណាយ មិនដឹងថា លោក អ៊ុក សំណាង យក​ប្រាក់​ទៅ​ណា​អស់​? រាល់​សកម្មភាព​ត្រូវ​គាំង​តែម្ដង ។ ប្រភព​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ទី ២៥ ដល់ ថ្ងៃ ៣០ កញ្ញា​ឆ្នាំ ២០១៧ ក្រុមអធិការកិច្ច​ក្រសួង​កសិកម្ម ដឹក​ដោយ​លោក​អគ្គាធិការ គឹម សុន និង​លោក​អគ្គាធិការរង គង់ វ៉ា​យ រួម​និង​សហការី បាន​ចុះ​ត្រួតពិនិត្យ នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង ក្នុង​ពេល​ចុះ​ពិនិត្យ មន្ត្រី​ជាច្រើន​បាន​រាយ​ការណ៏​ពី​អំពើពុករលួយ របស់លោក អ៊ុក សំណាង រួម​និង​បក្ខពួក​ប្រាប់​គណៈប្រតិភូ​ក្រសួង និង​ស្នើរ​សុំ​ជួយ​ដោះស្រាយ​ករណី​នេះ​ទៀត​ផង ។

​ទាក់ទង​ករណីនេះ អ្នក​យក​ព័ត៏មាន យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី លោក​ប្រធាន​មន្ទីរ អ៊ុក សំណាង បាន​ទេ​ដោយ​ទូរស័ព្ទ​ចូល ដឹង​ថា​អ្នកកាសែត គាត់​លែង​និយាយ និង​ផ្ដាច់​ទូរ​សព្ទ​តែម្ដង ។

​ចំណែក លោក​អគ្គាធិការ គឹម សុន បាន​អះអាង​ថា លោក​បាន​ចុះ​ទៅ តែ​លទ្ធផល​កំពុង​ផ្ទៀងផ្ទាត់ ។​
​សម្រាប់​លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា ករណី​នេះ​លោក​រដ្ឋមន្ត្រី បាន​ជ្រាប់​ហើយ ហើយ​ត្រៀម​នឹង​ចាត់ការ​ទៀតផង ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់