រាជធានីភ្នំពេញ ៖ សារព័ត៌មានក្នុងស្រុកមួយបានដកស្រង់សំដីមន្ត្រីក្រសួងមហាផ្ទៃ ដែលបាន ថ្លែងឲ្យដឹងនៅព្រឹកនេះថា ក្រសួងសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដើម្បីស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់ គណបក្ស ហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ។
តាមព័ត៌មានទទួលបានក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃនឹងយកពាក្យបណ្តឹងខាងលើនេះទៅ កាន់តុលាការកំពូលនៅអំឡុងម៉ោង១១,០០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ៕